BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នគរបាល ដាក់ទិសដៅ៤ចំណុចដើម្បីបង្រ្កាបការជួញដូរគ្រឿងញៀន

ថ្ងៃអង្គារ, 14 ខែមិថុនា 2022 10:46  លាង ឡា

2022-06-14 10.42.04

ភ្នំពេញ៖ ទិសដៅចំនួន៤ចំណុច ត្រូវបានអគ្គស្នងការដ្ឋាន នគរបាលជាតិ បានដាក់ចេញជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ឱ្យបានជោគជ័យ និងទប់ស្កាត់ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ប្រទេស។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្អាតប្រាក់ជុំទី៩ និងជុំទី១០ ផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទិន្នន័យថ្មី (Database System) និងទិសដៅការងារអនុវត្តបន្ត កាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២នេះថា  ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ផ្សេងៗនៅតែមាន និងមិនមានការថយចុះ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងថា ការបង្ក្រាបតាមផ្លូវច្បាប់ ការចាប់ផ្តន្ទាទោស មិនបានបំបាត់ប្រភពហិរញ្ញវត្ថុនោះឡើយ ហើយក៏មិនអាចបង្ក្រាបបទល្មើសគ្រឿងញៀន បាននោះដែរ  ប៉ុន្តែបានជំរុញឲ្យកងកម្លាំងនគរបាលទាំងអស់ ខិតខំបង្កើនសមត្ថភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ និងបានដាក់ទិសដៅការងារចំនួន៤ចំណុច។

2022-06-14 10.42.09

ទិសដៅការងារ ដែលនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបង្ហាញរួមមាន៖១-បន្តស៊ើបអង្កេតករណីដែលនៅសល់នៅជុំទី៩ ដើម្បីបិទបញ្ចប់សំណុំរឿង ឬបញ្ជូនសំណុំរឿង ទៅតុលាការឲ្យបានឆាប់រហ័ស។

២-បន្តស៊ើបអង្កេតករណីជុំទី១០ ដើម្បីបិទបញ្ចប់សំណុំរឿង ឬបញ្ជូនសំណុំរឿងទៅតុលាការឲ្យបានឆាប់រហ័ស។

៣-ធ្វើរបាយការណ៍ទៅប្រធានអង្គភាព លើករណីដែលសន្មត់ថាគ្មានសញ្ញាណសម្អាតប្រាក់ឲ្យបានឆាប់រហ័ស និងដាក់កាលបរិច្ឆេទតាមថ្ងៃដែលបញ្ជូនសំណុំរឿងទៅតុលាការ និងទី៤-ចងក្រងស្ថិតិករណីសម្អាតប្រាក់នៅតាមបណ្តាស្នងការនគរបាលរាជធានី-ខេត្ត ដើម្បីគ្រប់គ្រងទិន្នន័យឲ្យបានច្បាស់លាស់។

តាមរបាយការណ៍ពីមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ស្ថិតិរបាយការណ៍ក្នុងជុំទី៩ ករណីគ្រឿងញៀនសរុបចំនួន ២១៤៨ករណី ក្នុងនោះ ករណីតូចតាចចំនួន ១៨៧៩ករណី, ករណីធម្មតាចំនួន ២៤០ករណី, ករណីធ្ងន់ធ្ងរ ចំនួន ២៩ករណី ហើយស្ថិតិដែលសន្មត់ថាគ្មានសញ្ញាណសម្អាតប្រាក់ចំនួន ១២០ករណី។

ស្ថិតិបណ្តោះអាសន្នករណីសម្អាតប្រាក់ជុំទី១០ ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ករណីបង្ក្រាបគ្រឿងញៀនសរុបមានចំនួន១០២៨ករណី ដែលក្នុងនោះករណីតូចតាចមានចំនួន៩៦២ករណី, ករណីធម្មតាមានចំនួន៦២ និងករណីធ្ងន់ធ្ងរមានចំនួន៤ករណី បានបញ្ជូនសំណុំរឿងទៅតុលាការចំនួន៤ករណី៕

2022-06-14 10.42.00


 


ថ្ងៃអង្គារ, 14 ខែមិថុនា 2022 10:46  លាង ឡា