BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងកម្លាំងរុស្ស៊ីវាយប្រហារឃ្លាំងអាវុធអ៊ុយក្រែនភាគខាងលិច

ថ្ងៃចន្ទ, 13 ខែមិថុនា 2022 17:10  គុន ច័ន្ទរដ្ឋា

 

maxresdefault (6)-1

កងកម្លាំងរុស្ស៊ីបានវាយប្រហារឃ្លាំងអាវុធមួយនៅក្នុងទីក្រុង Chotkiv ខណៈដែលការប្រយុទ្ធបានបន្តយ៉ាងស្វិស្វាញនៅភាគខាងកើតនៃទីក្រុង Sievirodonetsk ។ កងកម្លាំងរុស្ស៊ីបាននិយាយថា ពួកគេបានវាយប្រហារទៅលើឃ្លាំងអាវុធក្នុងក្រុង Chortkiv ក្នុងតំបន់ Ternopil ខាងលិចអ៊ុយក្រែន អាវុធដែលនៅក្នុងទីកន្លែងនោះគឺជាកន្លែងដែលផ្ទុកអាវុធ ដែលផ្តល់ឲ្យដោយលោកខាងលិចនិងអឺរ៉ុប បើយោងទៅតាមកងកម្លាំងរុស្ស៊ី។ អភិបាលតំបន់ Ternopil Volodymyr Trush បាននិយាយថា ការវាយប្រហារបានបន្សល់ទុកមនុស្សចំនួន២២នាក់រងរបួស។ សម្ភារៈយោធាដែលតម្លើងរួចនិងអគារចំនួន៤របស់ប្រជាពលរដ្ឋត្រូវបានខូចខាត ដោយសារការវាយប្រហារនេះ បើយោលទៅតាម Trush ។

kremlin-jelaskan-situasi-sesungguhnya-di-pabrik-azovstal-zfe

 "ការវាយប្រហារនេះមិនមានន័យជា យុទ្ធសាស្ត្រឬយុទ្ធវិធីនោះទេ វាដូចជាការវាយប្រហារភាគច្រើននៃការវាយប្រហាររបស់រុស្ស៊ីដ៏ទៃទៀតដែរ"។ "នេះគឺជាភេវរករ ប្រាកដជាភេវរករ" លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយអំពីការវាយប្រហារនៅ Chortkiv ។ Zelensky បានបន្តទៀត ដោយធ្វើការអង្វករចំពោះលោកខាងលិច ដើម្បីឲ្យផ្គត់ផ្គង់ដល់អ៊ុយក្រែនជាមួយនឹងប្រព័ន្ធមីស៊ីលដ៍ទំនើប។ នេះគឺជាជីវិត ដែលគួរតែត្រូវបានសង្រ្គោះ សោកនាដកម្មដែលអាចនឹងការពារ បើសិនជាគេបានស្តាប់លឺអំពីអ៊ុយក្រែន។

ការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងតំបន់ខាងលិចអ៊ុយក្រែន វាជារឿងមួយដ៏កម្របើប្រៀបធៀបទៅនឹងភាគខាងកើតនៃប្រទេស ដែលជាកន្លែងមានការប្រយុទ្ធដ៏ស្វិតស្វាញរវាងអ៊ុយក្រែន និងកងកម្លាំងរុស្ស៊ី។ Denise Pushilin មេដឹកនាំនៃក្រុមបំបែករដ្ឋដែលនិយមរុស្ស៊ីក្នុងតំបន់ Donetsk បាននិយាយពីថ្ងៃអាទិត្យថា លោកនឹងមិនកែប្រែនូវការកាត់ទោសប្រហារជីវិត ដែលបានធ្វើឡើងចំពោះជនជាតិអង់គ្លេស២នាក់ និងម៉ារុកម្នាក់ក្នុងការប្រយុទ្ធរួមជាមួយនឹងកងកម្លាំងអ៊ុយក្រែននោះទេ។ ក្រសួងការបរទេសអង់គ្លេសបាននិយាយថា រុស្ស៊ីបានប្រើប្រាស់ការប្រយុទ្ធដ៏ហួសហេតុក្នុងអត្រានៃកម្លាំង និងកាំភ្លើងផ្លោងធុនធ្ងន់ដើម្បីចាប់យកទឹកដីបន្តិចម្តងៗនៅខាងក្នុងនិងជុំវិញ Sievierodonetsk ពីអ៊ុយក្រែន។

TELEMMGLPICT000294039323_1_trans_NvBQzQNjv4BqpVlberWd9EgFPZtcLiMQf0Rf_Wk3V23H2268P_XkPxc

អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា ប្រទេសបាននាំចេញគ្រាប់ធុញ្ញជាតិតាមរយៈប៉ូឡូញ និងរូម៉ានីជាជាងតាមសមុទ្ទ ប៉ុន្តែភាពតិចតួចដូចជាកដបនេះបានពន្យឺតនូវចរន្តផ្គត់ផ្គង់។ ចំនួនជនភៀសខ្លួនដែលចូលទៅក្នុងប៉ូឡូញបានលើសពី៤លាននាក់។ វាមិនអាចនឹងនិយាយបានថាតើមានជន ភៀសខ្លួនចំនួនប៉ុន្មាននាក់ដែលស្នាក់នៅក្នុងប្រទេសប៉ូឡូញ និងប៉ុន្មាននាក់ដែលទៅឆ្ងាយពីប៉ូឡូញចូលទៅក្នុងអឺរ៉ុបខាងលិច។ ស្ថានភាពដែលពាក់ព័ន្ធទៅនឹងវិបត្តិមនុស្សធម៌នេះវាមានការពិបាកខ្លាំងណាស់ ប៉ុន្តែអ៊ុយក្រែននឹងនៅតែបន្តការដោះស្រាយ។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយ៕


ថ្ងៃចន្ទ, 13 ខែមិថុនា 2022 17:10  គុន ច័ន្ទរដ្ឋា