BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្មេងស្រី៧នាក់ នាំគ្នាជិះទូក បណ្តាលឲ្យក្រឡាប់លិច ស្លាប់២នាក់ 

ថ្ងៃចន្ទ, 13 ខែមិថុនា 2022 10:30  លាង ឡា

 

photo_2022-06-13_10-26-55 (3)

បន្ទាយមានជ័យ ៖ ក្មេងស្រី ចំនួន២នាក់ បានស្លាប់ ដោយសារក្រឡាប់លិចទូក នៅចំណុចអាងទឹកពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោយពេលពួកគេ និងគ្នីគ្នា សរុបចំនួន៧នាក់ នាំគ្នាជិះទូកត្នោតលេង នៅចំណុចកើតហេតុ។ លោក វរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាល ស្រុកភ្នំស្រុក ឱ្យដឹងថា នៅម៉ោង៥ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ មានក្មេងស្រី០២នាក់ បានបាត់បង់ជីវិត នៅចំណុចអាងទឹកពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈជិះទូកត្នោតលេង ហើយទូកបានក្រឡាប់។

photo_2022-06-13_10-26-55

លោកអធិការ បានបញ្ចាក់ថា ក្មេងស្រីរងគ្រោះ ទាំង២នាក់ មានឈ្មោះ ៖១-ជួប សុជាតា ភេទស្រី អាយុ១៣ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ, ២-ឈ្មោះ មាន ឡាលីន ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិ ស្រះជីក ឃុំ ស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកអធិការនគរបាល ស្រុកភ្នំស្រុក បានបញ្ជាក់ទៀតថា ជនរងគ្រោះ និងគ្នីគ្នា សរុបចំនួន៧នាក់ បានជិះរថយន្ត១គ្រឿង ចេញពីទីរួមស្រុក ឆ្ពោះទៅលេងទឹកអាងពន្លៃ ពេលទៅដល់បាននាំគ្នាជិះទូកត្នោតទាំងអស់គ្នា ពេលនោះទូកក្រឡាប់បានធ្លាក់មនុស្សចូលក្នុងទឹកបណ្តាលឱ្យលង់ទឹកស្លាប់ចំនួន២នាក់ ដែលមិនចេះហែល ចំណែក៥នាក់ទៀត ចេះហែលបានរួចពីការស្លាប់។ ក្រោយពីកើតមានហេតុការណ៍នេះភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍សហការជាមួយអាជ្ញាធរភូមិ ឃុំ ចុះត្រួតពិនិត្យសាកសពនៅកន្លែងកើតហេតុឃើញថា ក្មេងទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


ថ្ងៃចន្ទ, 13 ខែមិថុនា 2022 10:30  លាង ឡា