BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីបំផ្លាញស្ពាននៅលើទន្លេអ៊ុយក្រែន កាត់ផ្តាច់ផ្លូវរត់ចេញ

ថ្ងៃចន្ទ, 13 ខែមិថុនា 2022 09:44  គុន ច័ន្ទរដ្ឋា

2022-06-13 09.41.25

Kyiv,CNA-

កងកម្លាំងរុស្សីបានបំផ្ទុះស្ពានមួយដែលតភ្ជាប់ទៅនឹងទីក្រុងដែលជាសមរភូមិនៅអ៊ុយក្រែន Sievierodonetsk ដែលឆ្ពោះទៅកាន់ទីក្រុងមួយទៀតឆ្លងកាត់ទន្លេ ហើយបានកាត់ផ្តាច់ផ្លូវ ដែលសំរាប់ជន្លៀសជនស៊ីវិល មន្ត្រីនៅនឹងកន្លែងបាននិយាយកាលពីថ្ងៃអាទិត្យ។ Sievierodonetsk បានក្លាយទៅជាចំណុចស្នូលនៃសមរភូមិសំរាប់ការត្រួតត្រានៅតំបន់ Donbas នៃភាគខាងកើតអ៊ុយក្រែន។ ផ្នែកខ្លះនៃទីក្រុងត្រូវបានកំទេចឲ្យក្លាយទៅជាផេះផង់ដោយការប្រយុទ្ធបង្ហូរឈាមចាប់តាំងពីវិមានក្រឹមឡាំងបានបើកការឈ្លានពានរបស់ខ្លួនកាលពីថ្ងៃទី២៤ខែកុម្ភៈ។

“គោលបំណងនៃតាក់ទិកដ៏សំខាន់របស់ពួកឈ្លានពានមិនបានផ្លាស់ប្តូរនោះទេ ពួកគេបានគៀបសង្កត់ដោយធ្វើការវាយប្រហារមកលើ Sievierodonetsk ឥតឈប់ឈរមកលើទីនោះ ដែលការប្រយុទ្ធនៅតែបន្តនិយាយឲ្យចំគ្រប់ម៉ែត្រគ្រប់នាទី” លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយនៅក្នុងសុន្ទរកថានៅពេលយប់របស់លោកតាមរយៈវីឌីអូដោយបានបន្ថែមថា យោធារុស្សីបានកំពុងព្យាយាមដាក់ពង្រាយកងកម្លាំងបម្រុងទៅកាន់ Donbas។ កងកម្លាំងអ៊ុយក្រែននិងរុស្សីកំពុងតែបន្តរប្រយុទ្ធគ្នានៅតាមដងផ្លូវនៅទីនោះកាលពីថ្ងៃអាទិត្យ អភិបាលនៃខេត្ត Luhansk,  Serhi Gaidai បាននិយាយ។

2022-06-13 09.41.21

កងកម្លាំងរុស្សីបានចាប់យកភាគច្រើននៃទីក្រុង ប៉ុន្តែកងកម្លាំងអ៊ុយក្រែននៅតែបន្តកាន់កាប់ទីកន្លែងដែលជាកន្លែងឧស្សាហកម្មនិងរោងចក្រគីមី Azolt ជាកន្លែងដែលជនស៊ីវិលជាច្រើនរយនាក់កំពុងស្នាក់នៅ។ ប៉ុន្តែរុស្សីបានបំផ្លាញស្ពានមួយនៅលើទន្លេ Siverskyi Donetsk ដែលតភ្ជាប់ទៅ Sievierodonetsk ដែលជាទីក្រុងភ្លោះ Lysychansk ,Gaidai បាននិយាយ ដែលនៅសល់តែមួយក្នុងចំណោមស្ពានទាំង៣ដែលឆ្លងកាត់ទន្លេ។ បើសិនជាបន្ទាប់ពីមានការបាញ់ផ្លោងថ្មីៗ ហើយស្ពានមួយនោះត្រូវបានបំផ្លាញទីក្រុងនោះនឹងត្រូវកាត់ផ្តាច់ជាស្ថាពរ វានឹងគ្មានផ្លូវសំរាប់ចាកចេញពី Sievierodonetsk តាមរថយន្តទៀតនោះទេ Gaidaiបាននិយាយ ដោយគូសបញ្ជាក់ថាជាការខ្វះនូវកិច្ចព្រមព្រៀងឈប់បាញ់គ្នា និងច្រករបៀងសំរាប់ជន្លៀសជនស៊ីវិល។

ប្រធានរដ្ឋបាលនៃ Sievierodonetsk បាននិយាយថា ច្រើនជាង១/៣នៃទីក្រុងនៅតែស្ថិតនៅក្រោមការកាន់កាប់របស់កងកម្លាំងអ៊ុយក្រែន ដែលប្រហែលជា២/៣ស្ថិតនៅក្រោមការកាន់កាប់របស់រុស្សី។ កងកម្លាំងរបស់យើងបានការពារយ៉ាងរឹងមាំនៅតាមខ្សែរត្រៀម Oleksadr Stryker បានប្រាប់ទូរទស្សន៍ជាតិ។ នៅក្នុង Lysychansk ការផ្លោងរបស់រុស្សីបានសម្លាប់ក្មេងប្រុសម្នាក់ដែលមានអាយុ៦ឆ្នាំ Reuters មិនអាចបញ្ជាក់ព័ត៌មាននេះដោយឯករាជ្យបានទេ។

2022-06-13 09.41.17

2022-06-13 09.41.11

2022-06-13 09.41.06


 


ថ្ងៃចន្ទ, 13 ខែមិថុនា 2022 09:44  គុន ច័ន្ទរដ្ឋា