AP- Kyiv
មន្ត្រីអង់គ្លេសនិងអ៊ុយក្រែនបានព្រមានថា កងកម្លាំងរុស្សីកំពុងតែពឹងពាក់ទៅលើអាវុធដែលអាចបង្ករឲ្យមានការងគ្រោះយ៉ាងធំ ខណៈដែលពួកគេបានព្យាយាមឆ្ពោះទៅកាន់កាប់អ៊ុយក្រែនភាគខាងកើត ដែលការប្រយុទ្ធដ៏ស្វិតស្វាញកំពុងបន្តបានបំផ្លិចបំផ្លាញគ្នាទៅវិញទៅមកទាំងសងខាង។ យន្តហោះទម្លាក់គ្រាប់បែករបស់រុស្សីទំនងជារៀបចំធ្វើការទំលាក់គ្រាប់បែកដូចគ្នានៅក្នុងសករាជនៃទស្សវត្សរ៍ឆ្នាំ១៩៦០និងមីស៊ីលប្រឆាំងនាវានៅក្នុងអ៊ុយក្រែន ក្រសួងការពារជាតិអង់គ្លេសបាននិយាយ។ មីស៊ីល Kh-22 ត្រូវបានគេរៀបចំជាដំបូងដើម្បីបំផ្លាញនាវាផ្ទុកយន្តហោះដោយប្រើក្បាលគ្រាប់នុយគ្លេអ៊ែរនោះ តែនៅពេលនេះប្រហែលជាគេយកមកប្រើក្នុងការប្រយុទ្ធនៅលើដីជាមួយនឹងក្បាលគ្រាប់ធម្មតាដែលវានឹងមិនគ្របគ្រាន់ទេ តែវាអាចនឹងបង្ករឲ្យមានគ្រោះថ្នាក់ដែលនឹងរងរបួសច្រើន។
ភាគីទាំងសងខាងបានពង្រីកនូវចំនួនអាវុធដ៏មានចំនួនច្រើន ដែនៅក្នុងនោះនឹងក្លាយទៅជាសង្រ្គាមបំផ្លិចបំផ្លាញដែលនឹងធ្វើឲ្យតំបន់ខាងកើតដែលសម្បូរទៅដោយរោងចក្រ ធ្យូងថ្មដែលគេស្គាល់ថា Donbas ហើយវានឹងធ្វើឲ្យមានការប្រទាញប្រទង់គ្នាយ៉ាងតឹងតែងបំផុតសម្រាប់ធនធានរបស់ពួកគេ។ រុស្សីទំនងជានឹងប្រើប្រាស់មីស៊ីលដែលមានទម្ងន់៥,៥ទៅ៦,១ តោន ពីព្រោះពួកគេបានខ្វះនូវមីស៊ីលទំនើបដែលបាញ់បានត្រង់ ក្រសួងការពារជាតិអង់គ្លេសនិយាយ។ គេមិនបានផ្តល់នូវសេចក្តីលំអិតថាតើមីស៊ីលដូចនេះត្រូវបានគេគិតថាប្រាកដជាដាក់ពង្រាយនៅកន្លែងណានោះទេ។
ខណៈដែលរុស្សីបានស្វែងរកផងដែរនូវការលួងចិត្តចំពោះជ័យជំនះលើទឹកដីដែលគេបានកាន់កាប់ តាំងតែពីដើមរហូតមកដល់ពេលនេះក្នុងរយៈពេលសង្រ្គាមចំនូន១០៨ថ្ងៃ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបាននិយាយថាការឈ្លានពានរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន "គឺជាអ្វីដែលពួកឈ្លានពានបានជាន់ឈ្លីច្បាប់ដែលការពារយើងទាំងអស់គ្នា"។ "វាជាអ្វីដែលកើតឡើងនៅពេលដែលមហាអំណាចមួយដ៏ធំបានសម្រចចិត្តថា រសជាតិនៃអនុត្តរភាពវាមានសារៈសំខាន់ជាងសិទ្ធរបស់ប្រទេសជិតខាង " Lloyd Austin បាននិយាយនៅក្នុងទស្សនកិច្ចមួយទៅកាន់អាស៊ី " ហើយវាក៏ជាការមើលឃើញទុកជាមុនថាជាភាពច្របូកច្របល់និងចលាចលដែលគ្មានអ្នកណាម្នាក់នៃពួកយើង ចង់រស់នៅ ក្នុងពិភពលោកដូចនេះ"។
អភិបាលក្រុងអ៊ុយក្រែនម្នាក់បានចោទប្រកាន់ថា រុស្សីបានប្រើអាវុធភ្លើងដែលបង្ករជាអគ្គីភ័យនៅក្នុងភូមិមួយនៅខេត្តខាងកើតក្នុង Luhansk ខាងលិចឆៀងខាងត្បូងនៃទីក្រុងដែលមានការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ នៃ Sievierodonetsk និង Lysychansk។ ខណៈដែលការប្រើប្រាស់នូវអាវុធដែលបង្ករជាអណ្តាតភ្លើងនៅលើសមរភូមិគឺជារឿងខុសច្បាប់ អភិបាលតំបន់ Luhansk លោក Sehii Haidai បានចោទប្រកាន់ការវាយប្រហារនៅពេលយប់ក្នង Vrubivka បានបង្ករឲ្យមានការខូចខាតទៅដល់សម្ភារៈរបស់ជនស៊ីវិលហើយនិងបង្ករឲ្យមានជនរងគ្រោះជាច្រើនដែលគេមិនបានដឹងពីចំនួន។