BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឯក ឧត្តម ជាម ប៉េអា ចូលរួមបូកសរុបលទ្ធផលបោះឆ្នោតក្រុមប្រឹក្សារឃុំក្នុងស្រុកស៊ីធរកណ្តាល

ថ្ងៃអាទិត្យ, 12 ខែមិថុនា 2022 14:34  BeeTube News

photo_2022-06-12_09-14-07 (3)

កាលពីថ្ងៃសៅរ៍ ១២  កើត ខែ ជេស្ធ ឆ្នំាខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២២ ឯក ឧត្តម ជាម ប៉េអា ដែលជាអ្នកតំណាងរាស្ត្រ និងជាអនុប្រធានទី១ នៃក្រុមការងារគណបក្ស ព្រមទាំងតំណាងឲ្យ ឯក ឧត្តម កង សុខន ដែលជាប្រធានក្រុមការងារ គណបក្ស បានចុះទៅមូលដ្ធានបក្សក្នុងស្រុកស៊ីធរកណ្តាល និងបានដឹកនាំកិច្ចប្រជុំ  “បូកសរុបការវាយតម្លៃការងារ និងលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២” ក្នុងបរិយាកាសដ៏រីករាយ
និងអំណរសាទរ ដោយសារតែចំនួនសម្លេងនៃការគាំទ្រមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងឃុំទាំង
១១។ 

photo_2022-06-12_09-14-07 (5)

គួរបញ្ជាក់ផងដែរថា  កាលពីឆ្នាំ ២០១៧ គណបក្ស CPP បានឈ្នះតែ២ ឃុំប៉ុណ្ណោះ នៅក្នុងចំណោម១១ ឃុំ។ ដូច្នេះ លទ្ធផលនៃការបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២នេះ វាស្តែងឲ្យឃើញថា ប្រជាពលរដ្ធចេះគិតគូរបានត្រឹមត្រូវ ហើយគិតថា មានតែបក្សប្រជាជនកម្ពុជា តែមួយទេ ដែលបានសង្រ្គោះ និងការពារអាយុជីវិត របស់ប្រជាជនក្នុងគ្រប់កាលៈទេសៈព្រមទាំងមានកម្មវិធីនយោបាយច្បាស់លាស់ប្រកបដោយគណនេយ្យភាពចំពោះជាតិ និងប្រជាជន។
ម្ល៉ោះហើយវាជាហេតុធ្វើឲ្យបក្សប្រជាជនកម្ពុជាយើងអាចឈ្នះ និងទទួលបានតំណែងជាមេឃុំនៅក្នុង
អាណត្តិថ្មីទាំង ១១ឃុំ។ 

បន្ទាប់មក អង្គប្រជុំបានអនុម័តលើរបាយការណ៍គណបក្សស្រុកដែលមានចំនួន ៦ ទំព័រដែលផ្តោតលទ្ធផលនៃ ចំណុចខ្លាំង ចំណុចខ្សោយ និងសំណូមពរក្នុងការកំណត់ទិសដៅដើម្បីអនុវត្តបន្ត។ 

photo_2022-06-12_09-14-07 (2)

ជាកិច្ចបញ្ចប់នៃអង្គប្រជុំ លោក ឯក ឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារទាំង ១១ ឃុំ និងប្រធានគណកម្មាធិការរបស់គណបក្ស នៅក្នុងឃុំទាំង ១១ ដែលបានខិតខំប្រឹងប្រែង សហការណ៍គ្នា ទាំងកម្លាំងកាយ ចិត្តដើម្បីស្វែងយល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ធ នៅក្នុងមូលដ្ធាន ដោយបានដោះស្រាយបញ្ហា និងលើកជាសំណូមពរ ដើម្បីនាំមកនូវផលប្រយោជន៍រួម ជូនដល់ប្រជាពលរដ្ធនៅក្នុងមូលដ្ធាន និងបានចែក រង្វាន់ដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោមជូនទៅមន្ត្រីរបស់គណបក្សនៅតាមឃុំទាំង ១១។


ថ្ងៃអាទិត្យ, 12 ខែមិថុនា 2022 14:34  BeeTube News