BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មូលដ្ឋានទ័ពរុស្សីផ្ទុះឆេះយ៉ាងខ្មួលខ្មាញ់ជាអណ្តាតភ្លើងបន្ទាប់ពីរងការផ្លោងពីកងទ័ពអ៊ុយក្រែន

ថ្ងៃសៅរ៍, 11 ខែមិថុនា 2022 15:01  គុន ច័ន្ទរដ្ឋា

photo_2022-06-11_14-52-39 (1)

Newsweek-

ការបង្ហាញតាមវីឌីអូមួយនៅក្នុងអ៊ុយក្រែនដែលមានអណ្តាតភ្លើងឆះឡើងទៅលើយ៉ាងខ្មូលខ្មាញ់បន្ទាប់ពីមានការផ្លោងរបស់កងទ័ពអ៊ុយក្រែន។ មជ្ឍមណ្ឌលនៃទំនាក់ទំនងជាយុទ្ធសាស្ត្របាននិយាយថាការវាយប្រហារបានធ្វើឡើងដោយសមាជិកនៃកងពលតូចលេខ៩២ Separate Mechanized ដែលជាកងទ័ពជើងគោករបស់អ៊ុយក្រែន។ យោធាអ៊ុយក្រែនបាននិយាយថា ពួកគេបានបំបែកសំបុកពួកប្រកាន់ពូជសាសន៍នៅក្នុងមូលដ្ឋានទ័ពរបស់សត្រូវ។ សារព័ត៌មាន Zenger បានធ្វើទំនាក់ទំនងជាមួយមន្ត្រីរុស្សីនិងអ៊ុយក្រែនដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែមិនបានទទួលនូវចម្លើយនៅក្នុងពេលដែលកំពុងសរសេរព័ត៌មាននោះទេ។

កងទ័ពរុស្សីបានឈ្លានពានអ៊ុយក្រែននៅខែកុម្ភះថ្ងៃទី២៤ ក្នុងអ្វីដែលទីក្រុងក្រឹមឡាំងនៅតែហៅថាជា “ប្រតិបត្តិការណ៍យោធាពិសេស” ថ្ងៃទី៨ខែមិថុនា គឺជាថ្ងៃគំរប់ទី១០៥នៃយុទ្ធនាការ។ អគ្គសេនាធិការនៃកងទ័ពអ៊ុយក្រែនបានរាយការណ៍ថារវាង ថ្ងៃទី២៤​​ ខែកុម្ភះ​​​ រហូតមកដល់ ថ្ងៃទី៨ ខែមិថុនា រុស្សីបានស្លាប់ទាហានអស់ចំនួន ៣១,៥០០នាក់ ខូចខាតរថក្រោះអស់ចំនួន ១,៣៩៣គ្រឿង រថពាសដែកចំនួន ៣,៤២៩គ្រឿង,កាំភ្លើងផ្លោងចំនួន ៧០៣គ្រឿង ប្រព័ន្ធរ៉ុក្កែតហ្វូង ២១៣គ្រឿង , ប្រព័ន្ធការពារយន្តហោះ ៩៦គ្រឿង,យន្តហោះចម្បាំងចំនួន ២១២គ្រឿង ឧទ្ធម្ភាគចក្រចំនួន ១៧៨គ្រឿង, ដ្រូន ៥៥៩គ្រឿង , cruise មីស៊ីល ១២៥គ្រឿង , នាវាចម្បាំង ១៣គ្រឿង រថយន្តដឹកប្រេងឥន្ធនៈ ២៤០៦គ្រឿង សម្ភារះសឹកពិសេសចំនួន ៥៣គ្រឿង។

កងទ័ពអ៊ុយក្រែនចំនួនជាង ១,០០០នាក់​ ត្រូវបានចាប់ជាឈ្លើយសឹកនៅក្នុង Mariupol ត្រូវបានផ្ទេរបញ្ជូនទៅកាន់រុស្សី បើយោលទៅតាមប្រព័ន្ធផ្ស័ព្វផ្សាយរុស្សី។ រូបភាពតាមផ្កាយរណបបានបង្ហាញនូវការខូចខាតយ៉ាងដំណំនៅក្នុងទីក្រុងដ៏សំខាន់ភាគខាងកើតនៃអ៊ុយក្រែននៃ Sievierodonetsk ដែលជាកន្លែងការប្រយុទ្ធកំពុងតែបន្ត។ យោធាអ៊ុយក្រែនបាននិយាយថាស្ថានភាពរបស់អ៊ុយក្រែនបានស្ថិតនៅក្រោមការប្រយុទ្ធដ៏តឹងតែងនៅជុំវិញ Adivka ,Novopaliska និង Zaporizhzhia។ គេបានបន្ថែមទៀតថាប្រតិបត្តិការណ៍ដ៏តឹងតែងនេះកំពុងតែប្រព្រឹត្តិទៅនៅជុំវិញ Slovyansk និងថារុស្សីបានបង្កើនកាប្រើប្រាស់យន្តហោះដ៏ខ្លាំក្លានៅជុំវិញ Bakhmut។

មជ្ឍមណ្ឌលទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃច័ន្ទថា ឧត្តមសេនីយ៍ទោរុស្សី លោក Roman Kutuzov ត្រូវបានសម្លាប់នៅក្នុងសមរភូមិនៅក្បែរ Poposna ក្នុងតំបន់ Luhansk។ រឿងនេះត្រូវបានបញ្ជាក់ដោយប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋរុស្សី។ ចក្រភពអង់គ្លេស​ និងសហរដ្ឋអាមេរិកបានប្រកាសថា ពួកគេបានបញ្ជូនប្រព័ន្ធមីស៊ីលដែលមានរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន។ លោកប្រធានាធិបតីរុស្សី Vla Putin បានព្រមានថា នឹងធ្វើការវាយប្រហារបន្ថែមទៀតលើអ៊ុយក្រែនដោយរុស្សី បើសិនជាលោកខាងលិចបញ្ជូនអាវុធដែលមានរយៈចម្ងាយឆ្ងាយ៕


ថ្ងៃសៅរ៍, 11 ខែមិថុនា 2022 15:01  គុន ច័ន្ទរដ្ឋា