NCA-Singapore
សមាជិកនៃរដ្ឋកិច្ចព្រមព្រៀងការពារអំណាចទាំង៥(PFDA) បាននិយាយកាលពីថ្ងៃសៅ៍ថា ពូកគេបានប្តេជ្ញាចិត្តដើម្បីធានានូវកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកដែលរយៈពេល៥០ឆ្នាំកន្លងមក ដើម្បីធ្វើឲ្យមានទំនើបកម្មនៃទំនាក់ទំនងនៅក្នុងការប្រឈមទៅនឹងភាពស្មុគ្រស្មាញនៃសន្តិសុខក្នុងពេលបច្ចុប្បន្ន។ ក្រុម FPDA ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៧១ ប្រឆាំងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃទំនាស់អាវុធនៅពាសពេញអាស៊ីអគ្នេយ៍ ដែលរួមមាន សឹង្ហបុរី ម៉ាឡេស៊ី អូស្ត្រាលី នូវ៉ែលហ្សេឡង់និងអងគ្លេស ,នៅក្រោមកិច្ចព្រមព្រៀង សមាជិករដ្ឋត្រូវពិភាក្សារគ្នាទៅវិញទៅមកក្នុងករណីដែលមានការវាយប្រហារខាងយោធាទៅលើ ម៉ាឡេស៊ីឬសឹង្ហបុរី។
ក្រុមនេះបានប្រារព្ធនូវពិធីរំលឹកខួប៥០ឆ្នាំកាលពីឆ្នាំមុន ធ្វើឲ្យក្លាយទៅជាបក្សសម្ព័នដែលមានចំណាស់ជាងគេលេខ២លើពិភពលោក បន្ទាប់ពីអង្គការកត្តិការសញ្ញាអាត្លង់ទិកខាងជើង (NATO)។ កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិសឹង្ហបុរី Ang Eng Hen បានទទួលគណប្រតិភូពីសមាជិកនៃរដ្ឋទាំងនោះ ឲ្យពិសារភោជ៍នាហារពេលព្រឹក នៅក្រៅកិច្ចប្រជុំនៃ Sangri-La Dialogue។ តំណាងមកពីអូស្ត្រាលីបាននិយាយថា "សូរសៀងនៃអង្គប្រជុំ ប្រកបទៅដោយអត្ថន័យដ៏ជ្រាលជ្រៅនិងផាសុក ក្នុងចំណោមមិត្តចាស់"។ "យើងមិនមានការយល់ទាស់អ្វីទាំងអស់នូវសេចក្តីត្រូវការដើម្បីផ្តល់ឲ្យ PFDA នូវការធ្វើទំនើបកម្មនៃទំនាក់ទំនង ហើយយើងប្រាកដជានឹងធ្វើការប្តេជ្ញាចិត្តនឹងធ្វើយ៉ាងដូច្នោះ" ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ Richard Marles បានប្រាប់អ្នកយកព័ត៌មាន។
"គឺថាយើងមានទំនាក់ទំនងយ៉ាងល្អដូចនេះ នៅក្នុងបរិបទនៃពីភពលោកមួយដែលមានការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ស្មុគ្រស្មាញ ដែលជាកម្មសិទ្ធដ៏ធំរបស់យើងទាំងអស់គ្នា" លោក Marles បាននិយាយថា ក្រុមបានកំពុងសម្លឹងមើលការធ្វើការជាមួយគ្នា នៅក្នុងកន្លែងដូចជាសន្តិសុខសមុទ្ទ ប្រឆាំងនឹងភេវរកម្ម បេសកកម្មមនុស្សធម៌ ក៏ដូចជាធានានូវចរន្តក្នុងការផ្គត់ផ្គង់។ “ទាំងអស់នេះវាជាទីលានដែលយើងអាចធ្វើការដើម្បីផ្តល់ឲ្យ PFDA នូវទំនើបកម្មនៃទំនាក់ទំនងមួយ ដែលយើងចង់ធ្វើយ៉ាងខ្លាំង” លោកនិយាយ។
“ពីព្រោះក្នុងពេលនេះ យើងបានទទួលនូវភាពជាទំនាក់ទំនងដូចនេះ រវាងមិត្តចាស់របស់យើងដែលជាកន្លែងធ្លាប់មានសង្រ្គាមពិតប្រាកដមួយ ដូច្នេះវាជារឿងដ៏ប្រពៃនៅក្នុងពិភពលោកដ៏ទំនើប”។ នៅពេលដែលគេសួរថា តើ PFDA នឹងថែរក្សានូវទំនាក់ទំនងរវាងគ្នាដោយរបៀបណា ខណៈដែលរដ្ឋខ្លះដែលជាសមាជិកបានចូលរួមនៅក្នុងក្រុមថ្មីៗដូចជា Quad និង AUKUS លោក Marles បានចង្អុលបង្ហាញម្តងទៀតថា PFDA មានប្រវត្តិសាស្ត្រដែលមានចំណាស់៥០ឆ្នាំហើយ។ “AUKUS និង Quad មានតួនាទីរបស់ពួកគេហើយយើងប្រាកដណាស់ថានឹងប្តេជ្ញាចិត្តអនុវត្តិន៍ចំពោះស្ថាបត្យកម្មនេះផងដែរ ខណៈដែល PFDA ប្រាកដជាប្រពៃណាស់សំរាប់អូស្ត្រាលី៕