American Military News-
រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Wei Fenghe បានព្រមានសមភាគីអាមេរិករបស់ខ្លួនលោក រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin នៅក្នុងអម្លុងពេលជួបគ្នាជាលើកទី១ដោយផ្ទាល់មុខកាលពីថ្ងៃសុក្រថា ចិននឹងមិនស្ទាក់ស្ទើរដើម្បីចាប់ផ្តើមសង្រ្គាមជាមួយ បើសិនជាតៃវ៉ាន់នឹងប្រកាសឯករាជ្យពេញលេញចេញពីចិនដីគោក។ Wei បានជួបជាមួយនិង Austin នៅក្រៅកិច្ចប្រជុំកំពូលផ្នែកសន្តិសុខ Shanghai-La Dialogue នៅសឹង្ហបុរីដែលនៅក្នុងពេលនោះលោកបាននិយាយថា "បើសិនជាអ្នកណាមួយហ៊ានបំបែកតៃវ៉ាន់ចេញពីចិន កងទ័ពរបស់ចិនដាច់ខាតនឹងមិនស្ទាក់ស្ទើរ ដើម្បីចាប់ផ្តើមធ្វើសង្រ្គាមមួយទោះបីជាក្នុងតម្លៃណាក៏ដោយ" អ្នកនាំពាក្យក្រសួងការពារជាតិចិន Wu Quian បានប្រាប់ AFP។
ខណៈដែលតៃវ៉ាន់បានគ្រប់គ្រងខ្លួនឯងក្នុងនាមជាប្រជាជាតិឯករាជ្យ ចិនបានពិចារណាថាកោះនេះជាផ្នែកមួយនៃបូរណភាពដែនដីរបស់ខ្លួន។ គេហទំព័ររបស់រដ្ឋាភិបាលតៃវ៉ាន់ បានពិពណ៌នាថាកោះនេះគឺជារដ្ឋអធិបតេយ្យនិងឯករាជ្យ ប៉ុន្តែពុំមានការទទួលស្គាល់ពី អ.ស.ប. នោះទេ។ សហរដ្ឋអាមេរិកបានរក្សាជំហរមួយដែលជាយុទ្ធសាស្ត្រមិនច្បាស់លាស់ចំពោះតៃវ៉ាន់។ សហរដ្ឋអាមេរិកទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតចិនដែលគេហៅថាជា "នយោបាយចិនតែមួយ" ដែលតៃវ៉ាន់និងចិនដីគោកគឺជាប្រទេសមួយ។ សហរដ្ឋអាមេរិកក៏បានពិចារណាផងដែរថា សាធារណរដ្ឋចិនប្រជាមានិតជារដ្ឋាភិបាលស្របច្បាប់នៃប្រទេសចិន។
ក្នុងពេលជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកបានបង្កើតនូវទំនាក់ទំនងអន្តរជាតិដែលមិនផ្លូវការជាមួយនឹងតៃវ៉ាន់ ហើយដែលជាញឹកញយបានលក់អាវុធនិងយុទ្ធោបករណ៍ទៅឲ្យកោះនេះ។ Wei បានប្រាប់ Austin ថាចិននឹងកំទេចនូវផែនការឯករាជ្យរបស់តៃវ៉ាន់ឲ្យទៅជាបំណែកតូចៗ នឹងដាច់ខាតត្រូវតែទ្រទ្រង់នូវការបង្រួបបង្រួមនូវមាតុភូមិរបស់ខ្លួន។ Wei ហាក់ដូចជា ព្រមានសហរដ្ឋអាមេរិកប្រឆាំងទៅនឹងការគាំទ្រចលនាឯករាជ្យរបស់តៃវ៉ាន់។ "ប្រើប្រាស់តៃវ៉ាន់ដើម្បីបង្រ្កាបចិននឹងមិនអាចទទួលបានជោគជ័យនោះទេ" Wei បាននិយាយ ដោយយោលទៅតាមគណនេយ្យរបស់ក្រសួងការពារជាតិចិន។
បើយោលទៅតាមគណនេយ្យរបស់ក្រសួងការពារជាតិអាមេរិកនៅក្នុងកិច្ចប្រជុំនេះ Austin នៅតែរក្សានូវជំហរនៃនយោបាយចិនតែមួយរបស់យើងដែលមានតាំងពីយូរលង់មក ដែលនាំមុខដោយ “ច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់ (TRA)”។ ក្នុងពេលជាមួយគ្នានោះដែរ Austin បានគូសបញ្ជាក់នូវសារៈសំខាន់នៃសន្តិភាពនិងស្ថិរភាពនៅជុំវិញច្រកចេញចូលតៃវ៉ាន់ ដោយប្រឆាំងទៅនឹងការផ្លាស់ប្តូរស្ថានការណ៍បច្ចុប្បន្នជាឯកតោភាគី និងបានអំពាវនាវចំពោះសាធារណរដ្ឋប្រជាមានិតចិនឲ្យមានការអត់ធ្មត់ក្នុងការធ្វើឲ្យមានអស្ថិរភាពបន្ថែមទៀតចំពោះតៃវ៉ាន់។
ជំហររបស់សហរដ្ឋអាមេរិកលើតៃវ៉ាន់នៅតែមានភាពស្មុគ្រស្មាញ។ ការប្រជុំរវាង Austin និង Wei បានលេចចេញមកនៅក្នុងសប្តាហ៍ជាមួយគ្នា ដែលអង្គការកិច្ចសហប្រតិបត្តិការណ៍សន្តិសុខនៃក្រសួងការពារជាតិអាមេរិកបានប្រកាសនូវសំណូមពរដើម្បីឲ្យផ្ទេរនូវគ្រឿងបន្លាស់សំរាប់នាវាចម្បាំងដែលមានតម្លៃជាទឹកប្រាក់ចំនួន ១២០លានដុល្លារសហរដ្ឋអាមេរិក ដែលពាក់ព័ន្ធទៅនឹងយុទ្ធោបករណ៍។ នៅពេលដែលគេសួរនៅ ថ្ងៃទី២៣ ខែឧសភា ថាតើសហរដ្ឋអាមេរិកនឹងមានបំណងចូលទៅពាក់ព័ន្ធផ្នែកយោធាដើម្បីការពារតៃវ៉ាន់ទេ បើសិនជាមានការវាយប្រហារណាមួយពីចិនដីគោក លោកប្រធានាធិបតី Joe- Biden បានឆ្លើយថា “ប្រាកដណាស់”៕