BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានអន្តរជាតិ

អ្នកប្រយុទ្ធបរទេស៣រូបនៅក្នុងកងទ័ពអ៊ុយក្រែន ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងទឹកដី ដែលរុស្ស៊ីកាន់កាប់

ថ្ងៃសុក្រ, 10 ខែមិថុនា 2022 14:55  គុន ច័ន្ទរដ្ឋា

107044464-16495293282022-04-09t182005z_1793568387_rc2ujt9a81ma_rtrmadp_0_ukraine-crisis-britain

ជនជាតិអង់គ្លេស២នាក់ និងម៉ារ៉ុក១នាក់ ដែលបានប្រយុទ្ធដើម្បីកងទ័ពអ៊ុយក្រែន ត្រូវបានផ្តន្ទាទោសប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍ ដោយតុលាការនៅក្នុងភាគខាងកើតអ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី បន្ទាប់ពីបានរងនូវការចោទប្រកាន់ថា បានស៊ីឈ្នួលធ្វើសង្រ្គាម ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានរាយការណ៍។ ការកាត់ទោសប្រហារជីវិតនេះ វាជាជំហ៊ានចុងក្រោយនៃការគំរាមកំហែងនៅក្នុងការកាត់ទោស ដែលបានប្រកាសអាសន្នចំពោះអ្នក ដែលនិយាយពីសិទ្ធមនុស្ស និងរដ្ឋាភិបាលលោកខាងលិច ដែលបានលើកជាសំណួរអំពីការការពារដែលអាចធ្វើទៅបានលើអ្នកប្រយុទ្ធជាច្រើនពាន់នាក់ ដែលជាជនជាតិបរទេសដែលបានបំរើក្នុងកងទ័ពអ៊ុយក្រែនពួកគេខ្លះ ត្រូវបានចាប់ខ្លួនជាឈ្លើយសឹកនៅក្នុងសមរភូមិ។

bd1430b32204c4bf4eb102a79973d75d68b82843-16x9-x0y75w800h450

រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស Liz Truss បានសរសេរនៅក្នុង Twitter ថាសាលក្រមរបស់តុលាការវាជា "ការវិនិច្ឆ័យមួយដ៏គួរឲ្យខ្មាស់អៀន និងគ្មានលក្ខណៈស្របច្បាប់អ្វីបន្តិចទាល់តែសោះ" សមាជិកសភាអង់គ្លេសម្នាក់បានហៅការអនុវត្តិនិតិវិធីច្បាប់នេះថាវាជា “សវនាការកាត់ទោសនៅក្នុងសករាជសហភាពសូវៀតដែលគ្រាន់តែបង្រ្គប់កិច្ច”។ រដ្ឋអាជ្ញាបានចោទប្រកាន់បុរសទាំង៣នាក់ Aiden Aslin អាយុ២៨ឆ្នាំ, Shaun Pinner អាយុ៤៨ឆ្នាំ, និង Brahmin Sadoun ថាជាអ្នកស៊ីឈ្នួលធ្វើសង្រ្គាម និងជាភេវរករដែលស្វែងរកការផ្តួលរំលំរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត Donetsk ដែលជាតំបន់បំបែកខ្លួននៅភាគខាងកើតអ៊ុយក្រែនដែលរុស្ស៊ីបានទទួលស្គាល់។

ប៉ុន្តែមេធាវីដែលការពារអ្នកទាំង៣បាននិយាយថា ពួកគេជាជនអន្តោប្រវេសន៍ដែលបានចូលមកក្នុងប្រទេសអ៊ុយក្រែន ហើយបានស្នាក់នៅទីនោះព្រមទាំងបានប្រយុទ្ធសំរាប់កងទ័ពរបស់ប្រទេសដែលគេផ្ញើរខ្លួន មុនពេលដែលគេត្រូវបានបោកបញ្ឆោតឲ្យធ្លាក់ចូលទៅក្នុងការកាត់ទោស ដែលសវនាការនេះហាក់ដូចជាមានការកំណត់ទុកជាមុន។ ការកាត់ទោសដ៏ឃោឃៅនេះបានទទួលនូវការតវ៉ានិងកំហឹងយ៉ាងឆាប់រហ័សពីរដ្ឋាភិបាលអង់គ្លេស។ អ្នកនាំពាក្យម្នាក់របស់លោកនាយករដ្ឋមន្ត្រី Boris Johnson នៃប្រទេសអង់គ្លេសបាននិយាយថា "ឈ្លើយសឹកមិនគួរត្រូវបានគេយកទៅធ្វើការកេងចំណេញលើគោលបំណងនយោបាយទេ" បើយោងទៅតាម BBC ។

3stefanchuk2604

អ្នកជំនាញខាងច្បាប់បាននិយាយថា សវនាការនេះវាហាក់ដូចជា ត្រូវបានគេគណនាដើម្បីបំបាក់ទឹកចិត្តអ្នកស្ម័គ្រចិត្តបរទេស រួមបញ្ចូលទាំងជនជាតិអាមេរិកាំង ពីការចូលរួមជាមួយយោធាអ៊ុយក្រែន ដោយព្រមានពួកគេថា ពួកគេអាចនឹងត្រូវបានបដិសេធពីការការពារខ្លួនក្នុងនាមជាអ្នកទោសសង្រ្គាមដែលស្ថិតនៅក្រោមសន្ធិសញ្ញាទីក្រុងហ្សឺណែវ។ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីតុលាការនៅក្នុងសាធារណរដ្ឋប្រជាមានិតុ Donetsk ដែលជាកងកម្លាំងសម្ព័ន្ធមិត្តរុស្ស៊ីបានប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០១៤ បានសង្កត់បន្ថែមទៀត ដោយបានអះអាងថា បុរសទាំង៣នាក់នេះជាអ្នកស៊ីឈ្នួលប្រយុទ្ធដ៏សហាវយង់ឃ្នងដែលសមនឹងស្លាប់៕


ថ្ងៃសុក្រ, 10 ខែមិថុនា 2022 14:55  គុន ច័ន្ទរដ្ឋា