Taipei-
សហរដ្ឋអាមេរិកបានអនុម័តលក់គ្រឿងបន្លាស់ដែលមានតម្លៃ១២លានដុល្លារអាមេរិក ដើម្បីជួយថែររក្សារនាវាចម្បាំងតៃវ៉ាន់ ដែលក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា វានឹងជួយធានានូវភាពចាំបាច់រួចជាស្រេចដើម្បីត្រៀមប្រយុទ្ធនៅចំពោះមុខនៃសកម្មភាពគំរាមកំហែងជាញឹកញ៉យរបស់ចិននៅជិតដែនកោះ ។ អង្គការសហប្រតិបត្តិការសន្តិសុខនៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយថាខ្លួនបានបញ្ជូននូវវិញ្ញាបនប័ត្រដែលជាតម្រូវការសំរាប់សភា បន្ទាប់ពីក្រសួងការពារជាតិបានអនុម័ត្តិក្នុងការលក់ ដែលសំណូមពរដោយស្ថានទូតតៃវ៉ាន់ដែលមិនមានការទទួលស្គាល់តាមច្បាប់ នៅក្នុងទីក្រុងវ៉ាស៊ីនតោន។
គេបាននិយាយថាការលក់នេះគឺជាគ្រឿងបន្លាស់សំរាប់ជួសជុលនាវានិងប្រព័ន្ធនាវា ជាជំនួយផ្នែកបច្ចេកទេសក្នុងការគាំទ្រ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងតំណាងដែលជាអ្នកចុះកិច្ចសន្យាខាងបច្ចេកទេសនិងភ័ស្តុភារ។ ”សំណើរនៃការលក់នេះនឹងជាវិភាគទានចំពោះនិរន្តរភាពនៃក្រុមនាវាចម្បាំងដែលជាអ្នកទទួលបាន ដើម្បីពង្រឹងពង្រីកសមត្ថភាពដើម្បីប្រឈមទៅនឹងការគំរាមក្នុងពេលបច្ចុប្បន្ននិងទៅអនាគត” អង្គាការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដោយបានបន្ថែមថា វាជាផ្នែកនៃប្រភពមួយបានអនុម័តដោយកងនាវាអាមេរិកអ្នកលក់និងឃ្លាំងកងទ័ពជើងទឹកអាមេរិក។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅក្នុងរយៈពេល១ខែ និងបានបញ្ជាក់ថាវាអាស្រ័យទៅលើទីក្រុងវ៉ាស៊ីនតោនក្នុងការគាំទ្ររបស់ខ្លួនដើម្បីជួយតៃវ៉ាន់អាចនឹងការពារខ្លួនឯង។ ដែលជាការមើលឃើញនូវសកម្មភាពក្នុងពេលថ្មីៗនេះនិងជាញឹកញ៉យនៃនាវាចម្បាំងរបស់ចិននៅក្នុងសមុទ្ទនិងដែនអាកាសនៅជុំវិញប្រទេសរបស់យើង គ្រឿងបន្លាស់នាវាដែលសហរដ្ឋអាមេរិកបានយល់ព្រមលក់ឲ្យយើង វានឺងជួយថែររក្សាយុទ្ធោបករណ៍យោធាឲ្យបានត្រឹមត្រូវនិងការប្រើប្រាស់នៃនាវារបស់យើងឲ្យត្រូវនឹងការសេចក្តីត្រូវការពិតប្រាកដនៃការប្រុងប្រៀបដើម្បីប្រយុទ្ធ សេចក្តីថ្លែងការណ៍បាននិយាយ។
ភាគច្រើននៃនាវាចម្បាំងរបស់តៃវ៉ាន់ផលិតនីងមានរចនាបទមកពីសហរដ្ឋអាមេរិក។ កោះដែលគ្រប់គ្រងខ្លួនឯងដោយលទ្ធិប្រជាធិបតេយ្យ បានត្អូញត្អែរអំពីបេសកកម្មដ៏ញឹកញ៉ាប់របស់កងអាកាសចិននៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ជាផ្នែកមួយដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញថាជាការខិតខំប្រឹងប្រែងរបស់ចិនដើម្បីដាក់សម្ពាធលើទីក្រុងតៃប៉ិឲ្យទទួលស្គាល់ថាជាបូរណភាពដែនដីរបស់ខ្លួន។ កងនាវារបស់ចិនក៏បានបង្កើននូវបេសកកម្មជាប្រក្រតីនៅជិតកោះនេះផងដែរ។