BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្រ្ដីការិយាល័យបេតិកភណ្ឌ ខេត្តកំពង់ស្ពឺ ចុះពិនិត្យបុរាណដ្ឋាន នៅឃុំចំនួនពីរ

ថ្ងៃសុក្រ, 10 ខែមិថុនា 2022 08:36  មានជ័យ

2022-06-10 08.30.08

មន្រ្ដីការិយាល័យបេតិកភណ្ឌចំនួន៣រូប  នៃខេត្តកំពង់ស្ពឺ កាលពីថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២  បានចុះពិនិត្យបុរាណដ្ឋាននៅឃុំចំនួន២ កន្លែងគឺឃុំត្រពាំងជោរ ភូមិល្ងឹម និងឃុំសង្កែសាទប ភូមិពាម (អាស្រមយាយទេព ឬអាស្រមថ្មហោង ភូមិល្ងឹម និង អង្គព្រះគោ ឬទួលប្រាសាទព្រះគោ ភូមិពាម)។

អាស្រមយាយទេព ឬអាស្រមថ្មហោង ស្ថិតក្នុងបរិវេណវត្តឧត្ដមថ្មហោង ហៅវត្តល្ងឹម មានទំហំផ្ទៃដីអភិរក្សទុកតាំងពីអំឡុងឆ្នាំ១៩៩៤ ប្រមាណ៣៧ហិកតា ដែលមានទីតាំងគំនូពណ៌ចាស់ (បុរាណ)  មួយកន្លែងបានរក្សាស្ថានភាពល្អ ព្រមទាំងមានកោដ្ឋចាស់ៗជាច្រើនអំឡុងឆ្នាំ១៩៤៥?។

ចំណែកទួលប្រាសាទព្រះគោ ដែលបានចុះបញ្ជីដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាំងពីអំឡុងឆ្នាំ១៩៩៥ និងបានចុះពិនិត្យដោយថ្នាក់ដឹកនាំមន្ទីរ និងមន្រ្ដីជំនាញនាឆ្នាំ២០១៩។  នៅឆ្នាំ២០២២ ដោយសង្កេតឃើញថាតំបន់បរិវេណទួលមានការប្រឈមនឹងចូលទន្រ្ទានយកដី និងការដាំបង្គោលគ្រាក់ដែលប៉ះពាល់ដល់ទីទួល ថ្នាក់ដឹកនាំមន្ទីរក៏បានចាត់មន្រ្ដីជំនាញចុះពិនិត្យស្ថានភាពជាថ្មី ហើយនឹងសិក្សាលទ្ធភាពក្នុងការរៀបចំផែនការបោះបង្គោលព្រំការពារឱ្យបានត្រឹមត្រូវ។

បើតាមលោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ មានសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ជាច្រើន​ត្រូវ​បាន​រក​ឃើញ និង​បាន​អភិរក្ស​ផង​ដែ ហើយគិតត្រឹមឆ្នាំ​២០២១​ បាន​ស្រាវជ្រាវ​រកឃើញ​រហូត​៤៦៤​កន្លែង​ដែល​ក្នុងនោះ​មាន ទួល​បុរាណ​, ប្រាសាទ​, ទីសក្ការៈ​បូជា​, ស្រះ​បុរាណ​, បឹង​បុរាណ និង​រមណីយដ្ឋាន​ជាដើម៕ 

2022-06-10 08.30.03

2022-06-10 08.29.57

2022-06-10 08.29.51

2022-06-10 08.29.47

2022-06-10 08.29.43

2022-06-10 08.29.39

2022-06-10 08.29.28

2022-06-10 08.29.34


 


ថ្ងៃសុក្រ, 10 ខែមិថុនា 2022 08:36  មានជ័យ