BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើការរាំងខ្ទប់រុស្ស៊ីឲ្យនៅក្រៅដែនអាកាសរបស់ទួរគី វានឹងធ្វើឲ្យរុស្ស៊ីបាត់បង់ឥទ្ធិពលនៅមជ្ឍឹមបូព៌ាដោយរបៀបណា?

ថ្ងៃព្រហស្បតិ៍, 09 ខែមិថុនា 2022 15:51  គុន ច័ន្ទរដ្ឋា

201194

រដ្ឋមន្ត្រីក្រសួងការបរទេសទួរគី Melvut Cavusoglu មិនបានផ្តល់ហេតុផលក្នុងការបិទដែនអាកាសចំពោះយន្តហោះស៊ីវិល និងយោធា ដែលបានដឹកកងទ័ពហោះទៅកាន់ស៊ីរីទេ ដោយគ្រាន់តែនិយាយថា សេចក្តីសម្រេចនេះនឹងពិនិត្យមើលឡើងវិញនៅខែកក្កដា។ ទីក្រុង Ankara និង Moscow បានគាំទ្រភាគីនៅក្នុងសង្រ្គាមស៊ីវិលតែរៀងៗខ្លួន ប៉ុន្តែបានសហប្រតិបត្តិការណ៍ក្នុងការព្យាយាម ដើម្បីដោះស្រាយនូវទំនាស់នេះ។ ទោះជាយ៉ាងណា អ្នកវិភាគខ្លះបានផ្តល់ជាយោបល់ថា ទង្វើនេះគួរតែបានមើលឃើញនូវចំណុចនៃចំណែកប្រឆាំងខ្លះៗរបស់ទួរគីជាមួយនឹងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ចំពោះការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។

“វាជាសេចក្តីសំរេចដ៏សំខាន់ណាស់ក្នុងការហាមឃាត់ការផ្គត់ផ្គង់ចំពោះស៊ីរី។ ទំនាក់ទំនងអាមេរិក-ទួរគីមានការរីកចំរើនគួរឲ្យកត់សំគាល់នៅក្នុងន័យនេះ។ ដែលជាទ្វេរភាគី ប្រហែលជាសហរដ្ឋអាមេរិកនិង NATO វាជាស្ថាប័នមួយដែលនៅក្នុងហ្នឹង” Huseyin Bagci ប្រធាននៃវិទ្យាស្ថាននយោបាយការបរទេសប្រចាំទីក្រុង Ankara បាននិយាយ, "ការព្យាយាមក្នុងបិទនៃការកើនឡើងឥទ្ធិពលរបស់រុស្ស៊ីក្នុងប្រទេសស៊ីរីនិងជាទូទៅនៅក្នុងមជ្ឍឹមបូព៌ា ប្រាកដណាស់វាមិនមែនជាសេចក្តីសម្រេចមួយដែលរុស្ស៊ីចង់ឃើញនោះទេ”។

Zelensky_Erdogan_2.9.22

ដែនអាកាសរបស់ទួរគីបានផ្តល់នូវភាពងាយស្រួល ដែលជាផ្លូវសំរាប់យន្តហោះរុស្ស៊ីផ្គត់ផ្គង់មូលដ្ឋានយោធារបស់ខ្លួននៅក្នុងស៊ីរី។ ប្រាកដណាស់ ដើម្បីថែរក្សាមូលដ្ឋាននៅក្នុងប្រទេសស៊ីរី ពួកគេបានហោះរំលងដែនអាកាសរបស់ទួរគីហើយវាមានសារៈសំខាន់សំរាប់រុស្ស៊ី” នេះជាការចង្អុលបង្ហាញរបស់ Zaur Gasimov អ្នកជំនាញការរុស្ស៊ីនៅសកលមហាវិទ្យាល័យ Bonn ។ ប៉ុន្តែការបិទដែនអាកាសរបស់ទួរគីវានឹងបំពក់នូវការភ័យខ្លាចក្នុងទីក្រុងមូស្គូដែលថាទីក្រុង Ankara កំពុងតែធ្វើកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ដើម្បីកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ទៅកាន់ស៊ីរី។

aeodo gan

បើយោងទៅតាម Gasmov “រុស្ស៊ីអាចប្រើដែនអាកាសរបស់អុីរ៉ាក់និងអុីរ៉ង់ ដើម្បីបានទៅដល់មូលដ្ឋានយោធារបស់ខ្លួននៅក្នុងស៊ីរី។ ដែលអាចធ្វើទៅបានគឺថាទីក្រុងវ៉ាស៊ីនតោនអាចដាក់សម្ពាធទៅលើទីក្រុងបាដាដ ដើម្បីបិទដែនអាកាសរបស់ខ្លួន”។ ការផ្គត់ផ្គង់របស់រុស្ស៊ីចំពោះកងកម្លាំងយោធារបស់គេនៅក្នុងប្រទេសស៊ីរី វាមានភាពស្មុគ្រស្មាញរួចទៅហើយ ដោយសេចក្តីសំរេចរបស់ក្រុង Ankara ក្នុងការកំរិតឲ្យប្រើប្រាស់ដែនទឹករបស់ទួរគីចំពោះនាវាចម្បាំងរុស្ស៊ី ដែលមានមូលដ្ឋាននៅក្នុងសមុទ្ទខ្មៅនៅក្រោមសន្ធិសញ្ញាអន្តរជាតិ Montreux ។ អ្នកវិភាគនិយាយថា មូស្គូនៅតែមានឥទ្ធិពលដ៏ខ្លាំងក្លាលើទួរគី ដោយសារទួរគីត្រូវការប្រេងពីរុស្ស៊ី៕


ថ្ងៃព្រហស្បតិ៍, 09 ខែមិថុនា 2022 15:51  គុន ច័ន្ទរដ្ឋា