BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នៅក្នុងស្រមោលនៃសង្រ្គាមអ៊ុយក្រែន អាមេរិកនិងចិន ប្រុងប្រៀបនឹងប៉ះគ្នា នៅក្នុងកិច្ចប្រជុំសន្តិសុខអាស៊ាន

ថ្ងៃព្រហស្បតិ៍, 09 ខែមិថុនា 2022 13:42  គុន ច័ន្ទរដ្ឋា

1617405_1

សហរដ្ឋអាមេរិក និងចិនត្រូវគេរំពឹងថា នឹងប្រើប្រាស់កិច្ចប្រជុំសន្តិសុខកំពូលអាស៊ានក្នុងសប្តាហ៍នេះ ដើម្បីវាយប្រហារគ្នាទៅវិញទៅមក លើរឿងរ៉ាវគ្រប់យ៉ាងដែលចេញពីបូរណភាពតៃវ៉ាន់ទៅដល់សង្រ្គាមនៅអ៊ុយក្រែន ទោះបីជាភាគីទាំងសងខាងបានចង្អុលបង្ហាញនូវសុឆន្ទះ ដើម្បីពិភាក្សារអំពីការចាត់ចែងខុសគ្នា។Shangrila-La Dialogue ដែលទាក់ទាញមន្ត្រីយោធាជាន់ខ្ពស់ អ្នកការទូត និងអ្នកផលិតអាវុធមកពីគ្រប់ទិសទីនៃពិភពលោក នឹងបន្តប្រព្រឹត្តិទៅនៅថ្ងៃទី១០-១២ ខែមិថុនា នៅសឹង្ហបុរីដែលនេះជាព្រឹត្តិការណ៍លើកទី១ ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៩ បន្ទាប់ពីបានផ្អាកអស់រយៈពេល២ឆ្នាំ ដោយសារជម្ងឺកូវីដ-19។

នៅក្រៅកិច្ចប្រជុំកំពូលនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន ឧត្តមសេនីយ៍ Wei Fenghe ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នាដោយផ្ទាល់ជាលើកទី១ ចាប់តាំងពីលោកប្រធានាធិបតី Joe-Biden បានចូលកាន់តំណែងអស់រយៈពេលជាង២ឆ្នាំកន្លងមក។  "ដែលជាផ្នត់គំនិតរបស់យើង យើងរំពឹងថា សារៈសំខាន់នៃកិច្ចប្រជុំនោះនឹងត្រូវបានផ្តោតទៅលើការរៀបចំនូវលើរឿងការប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក" មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់បាននិយាយ។ ប្រព័ន្ធផ្ស័ព្វផ្សាយចិនក៏បាននិយាយផងដែរថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់ការប្រជុំនេះ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងសហរដ្ឋអាមេរិក។

in-shadow-of-ukraine-war-u-s-and-china-set-to-clash-at-asian-security-meeting

លោក Austin និងលោក Wei ទំនងជានឹងប្រើប្រាស់នូវសុន្ទរកថា នៅចុងសប្តាហ៍នេះ ដើម្បីគូសបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វីក ខណៈដែលនឹងពាំនាំយកមកនូវចំណុចនៃពាក្យសំដីនៅក្នុងទិសដៅរៀងៗខ្លួន។ ទំនាក់ទំនងរវាងចិននិងអាមេរិកបានមានការតឹងតែងក្នុងរយៈពេលប៉ុន្មានខែមកនេះ ខណៈដែលមហាអំណាចសេដ្ឋកិច្ចដ៏ធំជាងគេទាំង២នៅលើលោក មានការប៉ះទង្គិចគ្នាទៅលើរឿងគ្រប់យ៉ាង ដែលចេញពីការល្មោភសង្រ្គាមរបស់ចិនចំពោះតៃវ៉ាន់ សកម្មភាពយោធារបស់ចិននៅក្នុងសមុទ្ទចិនខាងត្បូង និងការប៉ុនប៉ងរបស់ចិន ដើម្បីពង្រីកនូវឥទ្ធិពលនៅក្នុងតំបន់ប៉ាស៊ីហ្វីក។

AP21320044797616

ទោះបីជាកិច្ចប្រជុំកំពូលនេះផ្តោតការយកចិត្តទុកដាក់ទៅលើរឿងសន្តិសុខអាស៊ាន ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននៅតែជាចំណុចស្នូលនៃការពិភាក្សា។ ទំនាស់ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់បណ្តាលឲ្យមនុស្សរាប់លានចាកចេញពីប្រទេសនិងបំផ្លាញទីក្រុងជាច្រើនឲ្យក្លាយទៅជាគំនរបាក់បែក ដែលបានចូលមកដល់១០០ថ្ងៃកាលពីសប្តាហ៍មុន។ អ៊ុយក្រែននឹងបញ្ជូនគណៈប្រតិភូទៅកាន់កិច្ចប្រជុំ ប៉ុន្តែរុស្ស៊ីនឹងមិនចូលរួមទេ បើយោងទៅតាមប្រភពដែលបានដឹងពីបញ្ជីរបស់អ្នកដែលត្រូវចូលរួម។

“អ្នកចូលរួមអាមេរិកនឹងប្រើប្រាស់ឱកាសនេះដើម្បីរិះគន់ចិន ដែលជាដៃគូរយុទ្ធសាស្ត្ររបស់រុស្ស៊ី” Ali Mingjiang ដែលជាសាស្ត្រាចារ្យនៅវិទ្យាស្ថានអន្តរជាតិនៃសាលា S. Rajaratnam នៅក្នុងទីក្រុងសឹង្ហបុរីបាននិយាយ ។ “យើងនឹងឃើញ សេចក្តីសន្និដ្ឋាននៃភាពជាដៃគូររវាងចិននិងរុស្ស៊ីដែលជាក្រុមចម្រុះនៃពួកអនាធិបតេយ្យ ចិននឹងនិយាយការពារទំនាក់ទំនងរបស់គេជាមួយនឹងរុស្ស៊ី និងគោលនយោបាយក្នុងការឆ្លើយតបទៅនឹងអ៊ុយក្រែន”។ ជាមួយនឹងការគាំទ្រនៃសង្រ្គាមនៅក្នុងអ៊ុយក្រែនទាំងនយោបាយ យោធា ហិរញ្ញវត្ថុ Austin នឹងទទួលរងសម្ពាធដើម្បីធ្វើយ៉ាងណាឲ្យចិនដែលជាគូប្រជែងក្នុងអាស៊ីយល់ថា ពួកគេអាចពឺងពាក់លើទីក្រុងវ៉ាស៊ិនតោនបាន៕


ថ្ងៃព្រហស្បតិ៍, 09 ខែមិថុនា 2022 13:42  គុន ច័ន្ទរដ្ឋា