BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ កំពុងកើតលើកុមារតាមបណ្តាខេត្តមួយចំនួន

ថ្ងៃព្រហស្បតិ៍, 09 ខែមិថុនា 2022 10:50  លាង ឡា

2022-06-09 10.46.51

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ត្រូវបានរកឃើញលើកុមារ នៅតាមបណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ខណៈភាគច្រើនកើតលើកុមារ ដែលមានអាយុតិចជាង១០ឆ្នាំ។

ក្រសួងសុខាភិបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះថា ការតាមដានជំងឺឆ្លងជាប្រចាំ មានការរកឃើញជារទេះរប៉ោះ នៃជំងឺពងបែកនៅដៃជើង និងក្នុងមាត់លើកុមារ ដែលបង្កឡើងដោយវីរុស ហើយច្រើនកើតមានចំពោះទារក និង កុមារ ភាគច្រើនលើកុមារដែលមានអាយុតិចជាង១០ឆ្នាំ ជាពិសេស កុមារអាយុក្រោម៥ឆ្នាំ។

ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ បង្កដោយអង់តេរ៉ូវីរុស (Enterovirus) ដែលភាគច្រើនដោយវីរុសកុកសាគី (Coxsackievirus) ហើយជាទូទៅបណ្តាលឲ្យមានជំងឺស្រាល ប៉ុន្តែជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ក៏អាចបង្កឡើងដោយ Enterovirus 71 (EV-71) ដែលមួយចំនួនអាចបង្កឲ្យមានជាផលវិបាកធ្ងន់ធ្ងរ និងឈានដល់ស្លាប់បានដែរ។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា មិនមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ នោះទេ ប៉ុន្តែបានណែនាំដល់អ្នកជំងឺហូបទឹកឲ្យបានច្រើន និងពេលខ្លះអាចត្រូវការព្យាបាលទៅតាមរោគសញ្ញា ដើម្បីបន្ថយគ្រុនក្ដៅដោយថ្នាំបញ្ចុះកំដៅ និង ថ្នាំបំបាត់ការឈឺចាប់ ដែលបណ្តាលមកពីដំបៅក្នុងមាត់។

ក្រសួងបានជំរុញឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈជំងឺនេះ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមការប៉ះពាល់ ផ្ទាល់ជាមួយ នឹងវត្ថុរាវ នៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេស និងសំបោរ ទឹករងៃដែលចេញពីពងបែក និង លាមកអ្នកជំងឺ៕

2022-06-09 10.46.57

2022-06-09 10.47.02

2022-06-09 10.47.06


 


ថ្ងៃព្រហស្បតិ៍, 09 ខែមិថុនា 2022 10:50  លាង ឡា