BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំព្រឹទ្ឋសភា ចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញទី៥

ថ្ងៃព្រហស្បតិ៍, 09 ខែមិថុនា 2022 09:56  លាង ឡា

2022-06-09 09.52.40

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាជិកជាថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ទី៥ នៅវិមានព្រឹទ្ធសភា។

ការចាក់វ៉ាក់សាំងដូសជំរុញទី៥ សម្រាប់មន្រ្តីជួរមុខ ត្រូវធ្វើឡើង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ ខណៈមន្រ្តីក្រសួងសុខាភិបាល បានលើកទឹកចិត្តឱ្យចូលរួមចាក់ដូសជំរុញនេះ ដើម្បីបង្កើនប្រព័ន្ធភាពសាំនៅក្នុងសិរីរាង្គ។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ច កូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ដូសទី៥ ដល់ថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា  រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខទាំងរដ្ឋ និងឯកជន មន្ត្រីរាជការ ស៊ីវិល កងទ័ព នគបាលជាតិ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច  ជនវ័យចាស់ដែលមានអាយុ ចាប់ពី៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន ទាំង សមាជិក សមាជិកានៃសមាគមអ្នកសិល្បៈករកម្ពុជា ព្រមទាំងក្រុមមនុស្សដែលមានប្រព័ន្ធ ការពារខ្សោយ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង ហើយបានចាក់វ៉ាក់សាំងដូសទី៤ រួចមាន គម្លាតយ៉ាងតិច៣ខែឡើង អាចទទួលការចាក់វ៉ាក់សាំងដូសទី៥ នៅមន្ទីពេទ្យជាតិ និងតាមបណ្តាមន្ទីពេទ្យផ្សេងៗ ដែលចេញផ្សាយដោយរដ្ឋ បាលរាជធានី ខេត្ត។

ការទទួលយកវ៉ាក់សាំងកូវីដ-១៩ ដូសទី៥ គឺជាការ ជួយបង្កើននូវប្រព័ន្ធភាពសាំ នៅក្នុងសិរីរាង្គរបស់បុគ្គលផង និងរក្សានូវភាពរឹងមាំនៃភាពសាំ ក្នុងសហគមន៍ផង ដើម្បីឆ្ពោះទៅរករស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី៕

2022-06-09 09.52.52

2022-06-09 09.52.45


 


ថ្ងៃព្រហស្បតិ៍, 09 ខែមិថុនា 2022 09:56  លាង ឡា