BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងទ័ពអ៊ុយក្រែនត្រូវបានរុញច្រានចេញពីទីក្រុងសំខាន់នៃភាគខាងកើត

ថ្ងៃព្រហស្បតិ៍, 09 ខែមិថុនា 2022 08:48  គុន ច័ន្ទរដ្ឋា

2022-06-09 08.46.38 (1) (1)

News-

កងទ័ពអ៊ុយក្រែនអាចនឹងដកថយក្នុងពេលឆាប់ៗនេះពីទីក្រុងសំខាន់ភាគខាងកើត អភិបាលតំបន់និងអ្នកវិភាគយោធាលោកខាងលិចបាននិយាយកាលពីថ្ងៃពុធ ខណៈដែលកងទ័ពរុស្សីបានរុលមកមុខនិងបង្ខំឲ្យពួកគេដកថយ។ ទាហានដែលការពារ Sievierodonetsk នៅតែកំពុងប្រយុទ្ធក្នុងគ្រប់ជំហ៊ាន ប៉ុន្តែត្រូវតែដកថយខណៈដែលរុស្សីបានធ្វើអ្វីគ្រប់យ៉ាងដែលគេអាចធ្វើទៅបានដើម្បីបង្កើននូវការកាន់កាប់ទីក្រុង។ អភិបាលតំបន់ Luhansk Serhiy Haidai បាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍។

“ទោះបីជាកងទ័ពរបស់យើងត្រូវតែដកថយមកកាន់ទីតាំងដែលមានអំណោយផល ពីព្រោះអ្វីៗគ្រប់យ៉ាងនៅទីនោះត្រូវបានវាយប្រហារ២៤ម៉ោងលើ៧ថ្ងៃ ប៉ុន្តែវាមិនមានន័យថាយើងនឹងបោះបង់ចោលទីក្រុងនោះទេ” Hadai បាននិយាយ ដោយថ្លែងនៅក្នុងទូរទស្សន៍អ៊ុយក្រែន។ "ប៉ុន្តែប្រាកដណាស់យើងត្រូវតែដកថយ លោកបាននិយាបន្ទាប់មកទៀត" ការប្រយុទ្ធគ្នានៅតាមផ្លូវថ្នល់ក្នុងទីក្រុង Sievierodonetsk បានក្លាយទៅជាចំណុចក្តៅដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងទំនាស់ប៉ុន្មានសប្តាហ៍មកនេះ ដែលកងទ័ពរុស្សីបានរំកិលមកមុខយឺតៗឆ្ពោះមកកាន់គោលដៅដ៏ធំរបស់គេ ដើម្បីចាប់យកការត្រួតត្រាឲ្យបានទាំងស្រុងនៃតំបន់ឧស្សាហកម្ម Donbas។

ទីក្រុងដ៏ធំជាចុងក្រោយស្ថិតនៅក្នុងការកាន់កាប់របស់អ៊ុយក្រែននៅក្នុងខេត្ត Luhansk  ដែលជាខេត្តមួយនៅជាប់គ្នាជាមួយ Donetsk បង្កើតបានជាតំបន់ Donbas ត្រូវបានស្រោចស្រពទៅដោយការផ្លោងដោយកាំភ្លើងធំនៅក្នុងការប្រយុទ្ធដ៏ប្រទាញប្រទង់ រុញច្រានគ្នាទៅមកដែលធ្វើឲ្យមានការពិបាកក្នុងការបកស្រាយ។ ទីក្រុង Kyiv បាននិយាយថា ការវាយលុកបកទៅវិញនៅក្នុងចុងសប្តាហ៍នេះបានជួយឲ្យកងកម្លាំងរបស់ខ្លួនបានចាប់យកទឹកដីខ្លះមកវិញ ប៉ុន្តែស្ថានការណ៍ហាក់ដូចជាមានភាពអាក្រក់អាក្រីច្រើនជាងនេះ។

រូបភាពតាមផ្កាយរណប ដែលបញ្ចេញដោយក្រុមហ៊ុនដែលចុះកិច្ចសន្យារបស់អាមេរិក Maxar កាលពីថ្ងៃពុធបានបង្ហាញនូវអ្វីដែលគេនិយាយថា “វាជាការខូចខាតដ៏ធ្ងន់ធ្ងរ” នៅក្នុងទីក្រុង Sievierodonetsk និងកន្លែងដែលស្ថិតនៅជាប់នោះ នៅចំពេលដែលមានការភ័យខ្លាចថានៅទីក្រុងនេះនឹងអាចក្លាយទៅជាទីក្រុង Mariupol ថ្មីមួយទៀត ដែលជាទីក្រុងកំពង់ផែដ៏សំខាន់ដែលត្រូវបានឡោមព័ទ្ធដោយកងទ័ពរុស្សី និងបន្សល់ទុកដោយការបំផ្លាញយ៉ាងខ្ទេចខ្ទាំដោយសារតែការប្រយុទ្ធគ្នាឥតស្រាកស្រាន។


ថ្ងៃព្រហស្បតិ៍, 09 ខែមិថុនា 2022 08:48  គុន ច័ន្ទរដ្ឋា