កងកម្លាំងអ៊ុយក្រែនបានទប់ទល់ប្រឆាំងទៅនឹងការវាយលុកនៅក្នុង Sievierodonetsk បានដោយជោគជ័យ អគ្គសេនាធិការបាននិយាយកាលពីថ្ងៃពុធ ខណៈដែលកងទ័ពរុស្ស៊ីបាននាំមកនូវធនធានថ្មីចូលមកកាន់ Donbas ដែលជាសមរភូមិដ៏តឹងតែង ដើម្បីកាន់កាប់តំបន់ភាគខាងកើត។ សមរភូមិដែលមានរយៈពេលដ៏យូរថ្ងៃនៅក្នុងទីក្រុងឧស្សាហកម្មបានលេចឡើងនូវរឿងដ៏សំខាន់ក្រៃលែង ដែលកងទ័ពរុស្ស៊ីបានផ្តោតការយកចិត្តទុកដាក់ទៅលើការវាយលុក ដែលអាចក្លាយទៅជាក្តីសង្ឃឹមក្នុងការទទួលបានជោគជ័យមួយ ដែលខ្លួនមានការប៉ុនប៉ង ដើម្បីត្រួតត្រាទាំងស្រុងនៅជុំវិញខេត្ត Luhansk នៅក្នុងនាមក្រុមបំបែករដ្ឋដែលនិយាយភាសាររុស្ស៊ី។
“ភាពជាវីរបុរសក្នុងការការពារ Dobas កំពុងតែបន្តធ្វើ” ប្រធានាធីបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយតាមវីឌីអូរក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ៍។ Sievierodonetsk, Lysychansk និង Popasna នៅតែជាកន្លែងមួយដ៏លំបាក លោកបន្ថែម។ យើងមានអារម្មណ៍ច្បាស់ណាស់ថា ពួកសត្រូវមិនជឿថាការតស៊ូរបស់កងទ័ពយើងនឹងមានលក្ខណៈខ្លាំងក្លា ដូចនេះទេហើយក្នុងពេលនេះពួកគេកំពុងព្យាយាមនាំមកនូវធនធានថ្មីបន្ថែមទៀត ចូលមកក្នុង Donbas ” លោកនិយាយ។ Reuters មិនអាចវិនិច្ឆ័យជាឯករាជ្យទៅលើស្ថានការណ៍នៅក្នុងសមរភូមិបានទេ។
ចាប់តាំងពីត្រូវបានរុញច្រានចេញពីទីក្រុង Kyiv និង Kharkiv រុស្ស៊ីបានផ្តោតការយកចិត្តទុកដាក់ទៅលើតំបន់ដែលគេស្គាល់ថា ជា Donbas ដែលមានខេត្ត២បញ្ចូលគ្នាគឺ Luhansk និង Donetsk ដែលមានទីតាំងជាប់នឹងព្រំប្រទល់របស់ប្រទេសរុស្សី។ ទីក្រុងមូស្គូនិយាយថា ខ្លួនកំពុងតែមានការជាប់ពាក់ព័ន្ធទៅនឹង "ប្រតិបត្តិការយោធាពិសេស" ដើម្បីដកអាវុធ ពួក Nazis ដែលជាប្រទេសជិតខាង។ អ៊ុយក្រែននិងសម្ព័ន្ធមិត្តបានហៅរឿងនេះថាជា លេសដែលគ្មានមូលដ្ឋានសំរាប់សង្រ្គាមួយ ដែលបានសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ បំផ្លាញទីក្រុងឲ្យរាបដល់ដី និងបង្ខំឲ្យមនុស្សជាច្រើនលាននាក់រត់គេចខ្លួន។
“នេះគឺជាការពិតដែលមានមូលដ្ឋានរឹងមាំមួយ អំពីកំហុសឯកជនផ្ទាល់ខ្លួននៃបទឧក្រឹដ្ឋនៃសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន” លោកនិយាយ។ រុស្សីបាននិយាយថាខ្លួនបានខិតខំបញ្ចៀស និងគេចចេញពីមុខព្រួញសំដៅទៅលើជនស៊ីវិលនៅក្នុងប្រតិបត្តិការណ៍របស់ខ្លួន នៅក្នុងអ៊ុយក្រែន។ រូបភាពតាមផ្កាយរណបពីក្រុមហ៊ុនបច្ចេកវិទ្យា MAXR.N ដែលបានថតកាលពីថ្ងៃច័ន្ទ បានបង្ហាញពីការខូចខាតយ៉ាងដំណំ នៅក្នុងទីក្រុង Sievierodonetsk និង Rubizhne ។ “ទាហានរបស់យើងបានទប់ទល់បានដោយជោគជ័យនូវការវាយលុកនៅក្នុងទីក្រុង Sievierodonetsk ” អគ្គសេនាធិការអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធ៕