BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រមុខរាជរដ្ឋាភិបាល ស្មើឲ្យឥណ្ឌាបើកការហោះហើរត្រង់មកកាន់កម្ពុជាដើម្បីជំរុញកំណើនទេសចរ

ថ្ងៃពុធ, 08 ខែមិថុនា 2022 11:38  មានជ័យ

2022-06-08 11.32.10

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយលោក នរិន្ត្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបនោះថា នៅក្នុងជំនួបនោះសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់អំពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា កាលពីឆ្នាំ១៩៨១ ហើយប្រទេសឥណ្ឌា គឺជាប្រទេសប្រជាធិប តេយ្យទីមួយ ដែលបានទទួលស្គាល់ និងភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជា។ គិតមកដល់ឆ្នាំ២០២២ នេះ មានរយៈពេល៧០ឆ្នាំហើយ។

ក្រៅពីបញ្ហានេះ ភាគីទាំងពីរ បានលើក ឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត ទាំងទ្វេភាគី និងពហុភាគី ហើយទាក់ទងបញ្ហាទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកទីក្រុងភ្នំពេញ និងមកកាន់ខេត្តសៀមរាប ក្នុងន័យធ្វើយ៉ាងណា ដើម្បីឲ្យទេសចរណ៍រវាងប្រទេសទាំងពីរមានការកើនឡើង ពីព្រោះកម្ពុជាបានបើកចំហទេសចរណ៍ឡើងវិញហើយ សម្រាប់អ្នកទេសចរចាក់វ៉ាក់សាំងពេញលេញ ដោយមិនចាំបាច់ធ្វើតេស្ត pcr ឬតេស្តរហ័សនោះឡើយ។

គួរ​ជម្រាប​ថា បច្ចុប្បន្ន​មិនទាន់មាន​ជើងហោះ ហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ ដូច្នេះ​ភ្ញៀវទេសចរ​ និង​អ្នកដំណើរ​ដែល​ធ្វើដំណើរ​តាមផ្លូវ​អាកាស​ពី​ប្រទេស​ឥណ្ឌា​មកកាន់​កម្ពុជា គឺ​ត្រូវ​ផ្លាស់ប្ដូរ​ជជើងហោះហើរនៅ​ប្រទេស​ថៃ ឬ​សិង្ហ​បុរី មុននឹង​បន្តដំណើរ​មកដល់​កម្ពុ​ជា​៕​

2022-06-08 11.32.00

2022-06-08 11.32.05


 

 


ថ្ងៃពុធ, 08 ខែមិថុនា 2022 11:38  មានជ័យ