BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ព័ន្ធមិត្តអាមេរិកហោះយន្តហោះចម្បាំងនៅលើឧបទ្វីបកូរ៉េជាការបង្ហាញនូវកំលាំង

ថ្ងៃពុធ, 08 ខែមិថុនា 2022 11:30  គុន ច័ន្ទរដ្ឋា

2022-06-08 11.19.50 (1)

Seoul,AP-

សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអាស៊ានរបស់ខ្លួនបានហោះហើរយន្តហោះចម្បាំងជាង១០គ្រឿង នៅលើដែនទឹកជុំវិញឧបទ្វីបកូរ៉េកាលពីថ្ងៃអង្គារ៍ដែលជាការបង្ហាញនូវកំលាំង ខណៈដែលអ្នកការទូតបានពិភាក្សារគ្នាក្នុងការឆ្លើយតបរួមគ្នាទៅនឹងការសាកល្បងនុយគ្លេអ៊ែររបស់កូរ៉េខាងជើង។ ការហោះហើរនេះបានលេចចេញមកខណៈដែលអនុរដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិក Wendy Sherman បានធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូលដើម្បីពិភាក្សារជាមួយនឹងមន្រ្តីកូរ៉េខាងត្បូងនិងជប៉ុនលើការគំរាមកំហែងរបស់កូរ៉េខាងជើង និងបានព្រមានថានឹងមានការឆ្លើយតបយ៉ាងឆាប់រហ័សនិងខ្លាំងក្លាជាទីបំផុត បើសិនជាកូរ៉េខាងជើងអនុវត្តិន៍នូការសាកល្បងដោយបំផ្ទុះនុយគ្លេអ៊ែរដែលជាលើកទី១ក្នុងរយៈពេល៥ឆ្នាំនេះ។

“ការធ្វើការសាកល្បងនុយគ្លេអ៊ែរ វាជាការរំលោភទាំងស្រុងទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ហើយវានឹងមានការឆ្លើយតបយ៉ាងឆាប់រហ័សនិងខ្លាំងក្លាជាទីបំផុតចំពោះការសាកល្បងដូចនេះ” អ្នកស្រី Sherman បាននិយាយបន្ទាប់ពីមានការប្រជុំជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង  Cho Hyundai-Dong “យើងបន្តក្នុងការជំរុញឲ្យទីក្រុងព្យុងយ៉ាងបញ្ឈប់នូវសកម្មភាពបង្ករហេតុនិងអស្ថិរភាពនិងជ្រើសរើសនូវផ្លូវការទូត”។ Sherman និង Cho កំពុងរៀបចំផែនការឲ្យមានការប្រជុំត្រីភាគីជាមួយនិង អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Mori Takeo នៅថ្ងៃពុធលើរឿងនុយគ្លេអ៊ែររបស់កូរ៉រខាងជើង។

ការបង្ហាញនូវអានុភាពយោធារួមគ្នានៃបណ្តាប្រទេសទាំងនោះមាន យន្តហោះប្រយុទ្ធ F-16 4គ្រឿងដែលហោះរួមគ្នាជាក្បួនជាមួយនឹងយន្តហោះកូរ៉េខាងត្បូង១៦គ្រឿង. រួមបញ្ចូលទាំងយន្តហោះប្រយុទ្ធបំបាំងកាយ F-35A នៅលើដែនទឹកខាងក្រៅរបស់កូរ៉េខាងត្បូងភាគខាងកើត។ ការធ្វើសមយុទ្ធនេះមានគោលបំណងនឹងបង្ហាញនូវសមត្ថភាពយ៉ាងឆាប់រហ័សក្នុងការឆ្លើយតបទៅការបង្ករហេតុរបស់កូរ៉េខាងជើង អគ្គសេនាធិការកូរ៉េខាងត្បូងបាននិយាយ។ សហរដ្ឋអាមេរិកនិងជប៉ុនបានធ្វើសមយុទ្ធដាច់ដោយឡែកដែលមានយន្តហោះ៦គ្រឿងចូលរួម យន្តហោះ F-15 ជប៉ុន៤គ្រឿងនិងF-16sរបស់អាមេរិក២គ្រឿង។

រដ្ឋការលោក Biden បានប្តេជ្ញាចិត្តថានឹងជំរុញឲ្យមានការដាក់ទណ្ឌកម្មអន្តរជាតិបន្ថែមទៀត បើសិនជាកូរ៉េខាងជើងធ្វើការសាកល្បងអាវុធនុយគ្លេអ៊ែរ ។ ទិដ្ឋភាពនៃវិធានការក្នុងការដាក់ទណ្ឌកម្មនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ពីព្រោះដោយសារតែមានការខ្វែងគំនិតគ្នានៅក្នុងក្រុមប្រឹក្សារសន្តិសុខអ.ស.ប.នៃសមាជិកអចិន្ត្រែយ៍។ទន្ទឹមគ្នានោះដែរកាលពីថ្ងៃអង្គារ បេសកជនការទូតពិសេសរបស់សហរដ្ឋអាមេរិកសំរាប់កូរ៉េខាងជើង លោក Sung Kim បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តរបស់ខ្លួនមានការខ្វាយខ្វល់យ៉ាងខ្លាំងចំពោះការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនេះ។


ថ្ងៃពុធ, 08 ខែមិថុនា 2022 11:30  គុន ច័ន្ទរដ្ឋា