Charles Michel បាននិយាយថារុស្ស៊ីបានប្រើប្រាស់ការផ្គត់ផ្គង់ម្ហូបអាហារ ជាមីស៊ីលប្រឆាំងទៅប្រទេសតតីយលោកដែលបង្ខំឲ្យប្រជាពលរដ្ឋធ្លាក់ទៅក្នុងភាពក្រីក្រ។អ្នកការទូតរុស្ស៊ីVassilyNebenziaបានចោទប្រកាន់លោកMichelថាកំពុងតែនិយាយកុហក។សង្រ្គាមបានបន្សល់ទុកឲ្យស្បៀងអាហារនៅកកស្ទះឯកំពង់ផែអ៊ុយក្រែន។ប្រទេសអ៊ុយក្រែនគឺជាប្រទេសដែលនាំចេញធំជាងគេនូវប្រេងឆាក៏ដូចជាគ្រាប់ធុញ្ញជាតិដូចជាពោតនិងស្រូវសាឡី។រុស្ស៊ីក៏ជាប្រទេសដែលនាំចេញនូវចំនួនដ៏ច្រើនដែរដូចជាគ្រាប់ធុញ្ញជាតិនិងជីរកង្វះនៃការនាំចេញទាំងអស់នេះបានបណ្តាលឲ្យតម្លៃរបស់ផ្សេងៗឡើងថ្លៃ។
“លោកអគ្គរដ្ឋទូតនៃសហភាពរុស្ស៊ី ,និយាយដោយត្រង់,វិមានក្រឹមឡាំងបានប្រើប្រាស់ការផ្គត់ផ្គង់ ម្ហូបអាហារជាមីស៊ីលប្រឆាំងនឹងប្រទេសកំពុងតែអភិវឌ្ឍន៍” លោកMichelបាននិយាយក្នុងអម្លុងពេលកិច្ចប្រជុំក្រុមប្រឹក្សារសន្តិសុខអ.ស.ប.នៅទីក្រុងNew york។ “ផលវិបាកដែលជាសោកនាដកម្មនៃសង្រ្គាមរុស្ស៊ីបានហៀរហូរពេញពិភពលោក ហើយវាបានធ្វើឲ្យម្ហូបអាហារឡើងថ្លៃហើយរុញច្រានមនុស្សឲ្យធ្លាក់ខ្លួនចូលទៅក្នុងភាពក្រីក្រនិងធ្វើតំបន់ទាំងមូលគ្មានស្ថិរភាព។”រុស្ស៊ីតែម្នាក់ឯងត្រូវទទួលខុសត្រូវចំពោះវិបត្តិម្ហូបអាហារនេះ”។លោកបានបន្ថែមទៀតថាលោកបានឃើញដោយខ្លួនឯងថាគ្រាប់ធុញ្ញជាតិជាច្រើនលានតោនបានកកស្ទះនៅកំពង់ផែអ៊ុយក្រែន Odessa ព្រោះតែការរារាំងធ្វើឡើងដោយរុស្ស៊ី។
លោកMichelក៏បានចោទប្រកាន់រុស្ស៊ីផងដែរនូវការលួចយកគ្រាប់ធញ្ញជាតិនិងការពារមិនឲ្យមានការដាំដុះនិងច្រូតកាត់ក្នុងអ៊ុយក្រែនពីព្រោះតែសកម្មភាពយោធារបស់ខ្លួននៅទីនោះ។ការធ្វើអត្ថាធិប្បាយរបស់លោកនាំឲ្យលោកNebenzia ផ្ទុះកំហឹងឡើង ខណៈដែលលោកដើរចេញពីអង្គប្រជុំ លោកMichelបាននិយាយដោយត្រង់ៗទៅលើរូបលោកតែម្តង។” លោកគួរតែដើរចេញពីបន្ទប់ ប្រហែលជាស្រួលជាងដោយមិនចាំបាច់ស្តាប់នូវការពិត”លោក Nebenzia បាននិយាយប្រាប់Reuters ថា លោកមិនអាចនៅបានពីព្រោះ តែសំដីភូតកុហកដែលCharles Michel បានយកមកចែកចាយនៅទីនេះ”
នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយទៀត រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinkenបាននិយាយផងដែរថារុស្ស៊ីបានរារាំងការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនមិនឲ្យនាំចេញពីប្រទេសព្រមទាំងចោទប្រកាន់កងកម្លាំងរុស្ស៊ីថាបានបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធកសិកម្មរបស់អ៊ុយក្រែន។ថ្លែងនៅក្នុងកិច្ចប្រជុំតុមូលតាមវីឌីអូជាមួយនឹងអ្នកដែលមានធម៌សប្បុរសនិងអង្គការមិនមែនរដ្ឋាភិបាលនិងស្ថាប័នវិស័យឯកជនលោកBlinkenបាននិយាយថា”វាមានប្រហែលជា២០លានតោននៃគ្រាប់ធញ្ញជាតិដែលកកស្ទះនៅក្នុងSilosដែលនៅក្បែរOdessaនិងនៅក្នុងកប៉ាល់ដែលផ្ទុកទៅដោយគ្រាប់ធុញ្ញជាតិ”។