DW-
កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានបាញ់មីស៊ីលចំនួន៨គ្រាប់ពីលើដីទៅដីកាលពីព្រឹកថ្ងៃច័ន្ទ ក្នុងការឆ្លើយតបទៅនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើងដែលមានរង្វង់ប្រតិបត្តិការណ៍ខ្លីមួយថ្ងៃមុន។ ការធ្វើសមយុទ្ធរួមបញ្ចលទាំងមីស៊ីលកងទ័ពអាមេរិក១គ្រាប់និង៧គ្រាប់ទៀតពីកូរ៉េខាងត្បូង ដែលបានប្រើពេលអស់១០នាទី ក្នុងការបាញ់ដែលចាប់ផ្តើមពីម៉ោង៤,៤៥នាទី ម៉ោងនៅក្នុងស្រុកកាលពីថ្ងៃច័ន្ទ។ សម្ព័ន្ធមិត្តកូរ៉េខាងត្បូងអាមេរិកតែងតែប្តេជ្ញាចិត្តដើម្បីសន្តិភាព និងវិបុលសុខនៅក្នុងឧបទ្វីបកូរ៉េនិងពាសពេញឥណ្ឌូប៉ាស៊ីហ្វីក។
ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារសាធារណរដ្ឋកូរ៉េនៅតែរឹងមាំ “ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វីកបាននិយាយ ដោយប្រកាន់ឈ្នោះជាផ្លូវការរបស់កូរ៉េខាងត្បូង។ ជប៉ុននិងសហរដ្ឋអាមេរិកក៏បានធ្វើនូវសមយុទ្ធយោធារួមគ្នាមួយកាលពីថ្ងៃអាទិត្យ ក្នុងការឆ្លើយតបទៅការសាកល្បងបាញ់កាំជ្រួចជាចុងក្រោយរបស់កូរ៉េខាងជើង។ កូរ៉េខាងជើងបានបាញ់យ៉ាងហោចណាស់ក៏៨គ្រាប់នៃបាល់លីស្ទីកមីស៊ីល ដែលចេញពីឆ្នេរភាគខាងកើតកាលពីថ្ងៃអាទិត្យអស់រយៈពេលជាង៣៥នាទី។ ប្រធានសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយ។ នេះគឺជាលើកទី១៨នៃការបាញ់របស់កូរ៉េខាងជើងនៅក្នុងឆ្នាំនេះ ដែលនាំឲ្យមានការសន្និដ្ឋានថាប្រទេសនេះកំពុងតែជំរុញនូវការសាកល្បងអាវុធនុយគ្លេអ៊ែរជាលើកទី១ចាប់តាំងពីឆ្នាំ២០១៧។
កាលពីខែមុន ទីក្រុងព្យុងយ៉ាងបានសាកល្បងបាញ់មីស៊ីលយ៉ាងហោចណាស់៣គ្រាប់ រួមមានទាំងមីស៊ីលអន្តរទ្វីប Hwansong-17 ។ នៅក្នុងព្រឹត្តិការណ៍នៃថ្ងៃចងចាំកាលពីថ្ងៃច័ន្ទ លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បាននិយាយថាមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនិងកម្មវិធីអាវុធនុយគ្លេអ៊ែរបានឈានទៅដល់កំរិតមួយដែលជាការគំរាមកំហែងដល់ទាំង២គឺ សន្តិភាពតំបន់និងពិភពលោក។ ការបាញ់សាកល្បងបានលេចចេញមកប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីដែលទើបនឹងជាប់ឆ្នោតបានជួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden នៅក្នុងទីក្រុងសេអ៊ូល។
ពួកគេទាំង២ បានយល់ព្រមបង្កើននូវការធ្វើសមយុទ្ធយោធាទ្វេរភាគី ដើម្បីរារាំងនូវការពង្រីកនុយគ្លេអ៊ែររបស់កូរ៉េខាងជើង។ ការបាញ់សាកល្បងរបស់កូរ៉េខាងជើងជាចុងក្រោយ មួយថ្ងៃបន្ទាប់ពីប្រទេសទាំង២បានធ្វើនូវសមយុទ្ធរូមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូង ដែលរួមមានជើងទឹក អាកាស និងលើដីដែលមានកងទ័ពចូលរួមជាច្រើនពាន់នាក រួមទាំងនាវាផ្ទុកយន្តហោះព្រមទាំងនាវាប្រយុទ្ធជាច្រើនទៀតបានចូលរូម៕