BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អគ្គីភ័យឆាបឆេះឃ្លាំងនៅក្នុងកំពង់ផែបង់ហ្លាដែសបណ្តាលឲ្យស្លាប់មនុស្ស៣៤នាក់និងរបួស៣០០នាក់

ថ្ងៃអាទិត្យ, 05 ខែមិថុនា 2022 15:06  គុន ច័ន្ទរដ្ឋា

photo_2022-06-05_00-57-00

CHittagong-

យ៉ាងហោចណាស់មានមនុស្ស៣៤នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីមានអគ្គីភ័យបានឆេះរាលដាលបណ្តាលឲ្យផ្ទុះជាតិគីមីដ៏ធំមួយ ហើយនៅតែឆេះរហូតដល់ថ្ងៃអាទិត្យនៅឯរោងជាងកុប៉ាល់មួយនៅក្នុងប្រទេសបង់ហ្លាដែស មន្ត្រីបាននិយាយ។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈដែលអ្នករងរបួសបានកើនឡើងដល់ជាង៣០០នាក់ អ្នកខ្លះរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយសាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថាគេបានឃើញសាកសពដែលគេមិនទាន់រកឃើញនៅក្នុងកន្លែងដែលនៅជិតកំពង់ផែដ៏ធំនិងសំខាន់នៃ​ Chittagong។

អ្នកជួយសង្រ្គោះជាច្រើនរយនាក់បានប្រឹងប្រែងតស៊ូប្រយុទ្ធនឹងអគ្គីភ័យដែលបានឆាបឆេះឡើងកាលពីល្ងាចថ្ងៃសៅរ៍នៅ Sitakunda ដែលមានចម្ងាយប្រហែលជា៤០គ.មពី Chittagong  ដែលមានធុងផ្ទុកជាតិគីមីយ៉ាងច្រើនបានផ្ទុះឡើង ក្រុមពន្លត់អគ្គីភ័យបានប្រាប់អ្នកយកព័ត៌មាន។ " ចំនួនអ្នកស្លាប់ដោយសារអគ្គីភ័យបានកើនឡើងដល់៣៤នាក់" Elas Chawdhury ប្រធានវេជ្ជបណ្ឌិតនៅក្នុងតំបន់បានប្រាប់ AFP ខណៈដែលក្រុមពន្លត់អគ្គីភ័យបានបន្តប្រយុទ្ធនិងព្រះអគ្គី" មនុស្សច្រើនជាង៣០០នាក់បានរងរបួស"។ "មនុស្សទាំងអស់នេះរួមបញ្ចូលទាំងអ្នកសារព័ត៌មានជាច្រើន ដែលកំពុងធ្វើព័ត៌មានតាម Facebook មិនត្រូវបានគេរាប់បញ្ចូលទេ" លោកបន្ថែម។

"នៅមានសាកសពខ្លះនៅក្នុងកន្លែងដែលអគ្គីឆាបឆេះ ខ្ញុំបានឃើញប្រហែលជា៨ទៅ១០នាក់" អ្នកស្ម័គ្រចិត្តម្នាក់បានប្រាប់អ្នកយកព័ត៌មាន។ អ្នករងរបួសរួមបញ្ចូលទាំងក្រុមពន្លត់អគ្គីភ័យចំនួនយ៉ាងហោចណាស់ក៏៤០នាក់ និងមន្ត្រីប៉ូលីសប្រហែល១០នាក់ ប្រធានប៉ូលីសនៅតំបន់ Chittagong លោក Anwar Hassan បានប្រាប់ AFP។ យ៉ាងហោចណាស់ក៏មានក្រុមពន្លត់អគ្គីភ័យប្រហែល៥នាក់ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបខណៈដែលអ្នកដែលរងរបូសភាគច្រើនស្ថិតនៅក្នុងលក្ខ័ណធ្ងន់ធ្ងរ Hassan និយាយ។ សាក្សីដែលឃើញផ្ទាល់ភ្នែកបាននិយាយថា ការផ្ទុះបានព័ទ្ធជុំវិញមនុស្សដែលកំពុងតែប្រយុទ្ធនឹងភ្លើង។

"ខ្ញុំកំពុងតែឈរនៅខាងក្នុងឃ្លាំង ការផ្ទុះនោះបានគ្រវែងខ្ញុំប្រហែលជា១០ ម. ពីកន្លែងដែលខ្ញុំឈរ ដៃនិងជើងខ្ញុំត្រូវបានរលាក" អ្នកបើក រថយន្ត Tofael Ahmed បាននិយាយ។ ការផ្ទុះបានបន្លឺសម្លេងយ៉ាងខ្លាំងដែលធ្វើឲ្យរញ្ជួយអគាររបស់អ្នកស្រុកដែលស្ថិតនៅជាច្រើន គ.ម.ពីឃ្លាំង Mohammed Ali ដែលមានអាយុ៦០ឆ្នាំ បាននិយាយ ដែលមានហាងលក់ដូរនៅក្បែរនោះ។ ធុងដែកបានហោះប្រហែលជាកន្លះ គ.ម.ពីកន្លែងដែលភ្លើងឆេះទៅកាន់ស្រះទឹកដ៏តូចរបស់យើងនៅពេលដែលការផ្ទុះបានកើតមានឡើង" លោកនិយាយ។


ថ្ងៃអាទិត្យ, 05 ខែមិថុនា 2022 15:06  គុន ច័ន្ទរដ្ឋា