BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែននិយាយថា រុស្សីរងគ្រោះដោយមានទាហានរងរបួសយ៉ាងធ្ងន់ធ្ងរ

ថ្ងៃអាទិត្យ, 05 ខែមិថុនា 2022 14:25  គុន ច័ន្ទរដ្ឋា

photo_2022-06-05_00-11-05 (2)

DW-

Jan-Philipp Scholz រាយការណ៍ពីទីក្រុង​ Kyiv​ ដោយនិយាយថា "វាជារឿងធម្មតាដែលមិនអាចធ្វើទៅបានដើម្បីត្រួតពិនិត្យថាតើអ៊ុយក្រែនប្រាកដជាបានកាន់កាប់ទឹកដីឡើងវិញចំនួនពាក់កណ្តាលនៅក្នុងទីក្រុង Sievierodonetsk។ ទីក្រុង Kyiv កាលពីថ្ងៃសៅរ៍បានអះអាងថា ការវាយបកនាំឲ្យគេទទួលបាននូវជោគជ័យមួយដែលជួយឲ្យពួកគេបានកាន់កាប់ឡើងវិញយ៉ាងច្រើននូវការប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងទីក្រុងនៃតំបន់ Donbas។ ទោះជាយ៉ាងណា Scholz បាននិយាយថាកងកម្លាំងអ៊ុយក្រែនប្រាកដជាបានទទួលជោគជ័យដែលគួរឲ្យកត់សំគាល់ ដោយបានរៀបចំរុញច្រានកងកម្លាំងរុស្សីដែលពីដំបូងមើលទៅហាក់ដូចជាបានកាន់កាប់ទីក្រុងទាំងមូល ដោយបានហៅវាថា" ជាផ្នែកមួយដ៏សំខាន់នៃជោគជ័យរបស់អ៊ុយក្រែន"។

និយាយទៅកាន់អ្នកយកព័ត៌មានថាកងទ័ពរុស្សីជាច្រើនពាន់នាក់បានប្រមូលផ្តុំដើម្បីធ្វើការវាយលុកទៅលើផ្នែកមួយនៅក្បែរទីក្រុង Slovians  DW " Scholz បាននិយាយថាទីក្រុង Kyiv មានការខ្វាយខ្វល់យ៉ាងខ្លាំង ខណៈដែលទីក្រុងវាជាចំណុចមួយដ៏សំខាន់ក្នុងការដឹកជញ្ជូន" លោកបានបញ្ជាក់ទៀតថាវាជា"កន្លែងមួយចុងក្រោយនៅក្នុងតំបន់ Donbas ដែលស្ថិតនៅឆ្ងាយពីការត្រួតត្រារបស់រុស្សី"។ លោកបាននិយាយថាប្រជាពលរដ្ឋជាច្រើនរយនាក់ត្រូវបានជំលៀសចេញរួចហើយ ប៉ុន្តែមន្ត្រីនៅនឹងកន្លែង ឥឡូវនេះបានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់នោះដែលនៅសេសសល់ដើម្បីចាកចេញមុនពេលដែលកងកម្លាំងរុស្សីបានចូលមកដល់។

នៅពេលដែលសួរអំពីថាតើពេលណាអាវុធធុនធ្ងន់ដែលសន្យាដោយប្រទេសលោកខាងលិចអាចនឹងមកដល់នៅក្នុង Donbas។ Scholz បាននិយាយថាវាអាចនឹងប្រើពេលរហូតដល់ទៅសប្តាហ៍ ដែលមានន័យថាគនឹងមិនយកវាមកប្រើនៅក្នុងការប្រយុទ្ធបច្ចុប្បន្ននេះទេមុនពេលដែលវាមិនទាន់មកដល់។ទោះជាយ៉ាងណាលោកបានបន្ថែមថាអ្នកប្រយុទ្ធបាននិយាយថាពួកគេបានប្រុងប្រៀបដើម្បីសំរាប់សង្រ្គាមបំផ្លាញគ្នាទៅវិញទៅមក ដូច្នេះអាវុធអាចធ្វើឲ្យមានភាពខុសគ្នាក្នុងការវាយលុកត្រឡប់ទៅវិញដែលអាចធ្វើទៅបានក្នុងពេលខាងមុខ។

ទីក្រុង Kyiv បានប្រកាសកាលពីថ្ងៃសៅរ៍ថាអ៊ុយក្រែននិងរុស្សីបានធ្វើការផ្លាស់ប្តូរសពទាហានចំនួន៣២០នាក់ ១៦០នាក់ម្ខាង កាលពីថ្ងៃទី២ខែមិថុនា ការដោះដូរនេះបានធ្វើឡើងនៅសមរភូមិមុខនៅក្នុងប៉ែកខាងត្បូងអ៊ុយក្រែន តំបន់ Zaporizhzhia។ អ៊ុយក្រែនបានអំពាវនាវម្តងហើយម្តងទៀតចំពោះទីក្រុងមូស្គូដើម្បីទទួលយកសាកសពនៃទាហានរបស់ពួកគេដើម្បីយកទៅបូជាឲ្យមានលក្ខណៈថ្លៃថ្នូរ។អាជ្ញាធរក្នុងទីក្រុង Kyiv និយាយថាតំណាងពីសេវាកម្មនៃចារកម្មនិងមេដឹកនាំកងកម្លាំងកំពុងតែធ្វើការដោះដូរ។


ថ្ងៃអាទិត្យ, 05 ខែមិថុនា 2022 14:25  គុន ច័ន្ទរដ្ឋា