BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្លាប់៤នាក់ របួសធ្ងន់-ស្រាលចំនួន ១៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

ថ្ងៃអាទិត្យ, 05 ខែមិថុនា 2022 10:53  លាង ឡា

2022-06-05 11.09.46

ភ្នំពេញ ៖ មនុស្សចំនួន៤នាក់ បានស្លាប់ និងចំនួន១៩នាក់ទៀត បានរងរបួសធ្ងន់-ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស បណ្តាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ចំនួន ១៣នាក់ ព្រមទាំងរបួសស្រាល ៦នាក់។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា គ្រោះថ្នាក់នេះ កើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន១២លើក។

សូមរម្លឹកថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យស្លាប់ ដោយសារជិះម៉ូតូ មានចំនួនប្រមាណ ៨០ភាគរយ ក្នុងនោះ ៧០ភាគរយ មិនបានពាក់មួកសុវត្ថិភាព ហើយភាគច្រើន នៃអ្នកស្លាប់ ជាអ្នកបើកបរម៉ូតូដែលមានវ័យក្មេង នៅតែមានចំនួនច្រើន ខណៈគ្រោះថ្នាក់ចរាចរណ៍ នៅពេលយប់នៅតែមានកំណើនខ្ពស់ប្រាមាណ៥៨ភាគរយ និងស្លាប់ពេលយប់មាន ៥៤ភាគរយ។ តួលេខនេះ បើធៀបត្រឹមត្រីមាសទី១ និងត្រីមាសទី៤ ឆ្នាំ២០២១ ពិនិត្យឃើញថា កំណើន នៃគ្រោះថ្នាក់បានកើនឡើង ១៩ភាគរយ អ្នកស្លាប់កើន ២០ភាគរយ និងអ្នករបួសកើនឡើង ១៨ភាគរយ៕ 

2022-06-05 11.09.40


 


 


ថ្ងៃអាទិត្យ, 05 ខែមិថុនា 2022 10:53  លាង ឡា