BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកភូមិមីយ៉ាន់ម៉ាចោទប្រកាន់កងទ័ពមីយ៉ាន់ម៉ាក្នុងការធ្វើសកម្មភាពហួសប្រមាណ

ថ្ងៃសៅរ៍, 04 ខែមិថុនា 2022 16:00  គុន ច័ន្ទរដ្ឋា

f844dbc8f4b533c37c9bdb53de336f98d8bc4bd2

CNA-Bangkok-

យោធាមីយ៉ាន់ម៉ាបានដុតអគារជាច្រើនរយខ្នងក្នុងអម្លុងពេល៣ថ្ងៃនៃការវាយឆ្មក់នៅផ្នែកខាងជើងនៃប្រទេស កាសែតនៅក្នុងស្រុកនិងប្រជាពលរដ្ឋបាននិយាយ ខណៈដែលពួកយោធាបានប្រឹងប្រែងដើម្បីកំទេចអ្នកតស៊ូឲ្យខ្លបខ្លាចខ្លួន។​ នៅតំបន់ Sagain គេឃើញមានការប្រយុទ្ធយ៉ាងស្វិតស្វាញនិងការសងសឹកដោយបង្ហូរឈាមចាប់តាំងពីមានរដ្ឋប្រហារចាប់តាំងពីឆ្នាំមុន ដែលសមាជិកកងកម្លាំងការពារប្រជាជន PDF មានការប៉ះទង្គិចជាញឹកញយជាមួយនឹងពួកយោធារដ្ឋប្រហារ។ អ្នកវិភាគនិយាយថា ពួកជីវពលដែលមិនផ្លូវការបានធ្វើឲ្យពួកយោធារដ្ឋប្រហារមានការភ្ញាក់ផ្អើលជាមួយនឹងការប្រយុទ្ធប្រកបដោយប្រសិទ្ធិភាព ហើយពួកយោធាមានឱកាសច្រើនក្នុងការហៅយន្តហោះដើម្បីធ្វើការវាយប្រហារពីលើអាកាសដើម្បីគាំទ្រកម្លាំងរបស់ខ្លួនដែលនៅលើដី។

ពួកយោធាបានដុតអគារជាច្រើនរយខ្នងនៅក្នុងភូមិ Kinn និង KebTourng ក្នុងរយៈពេល៣ថ្ងៃកាលពីសប្តាហ៍មុន អ្នកកាសែតនៅក្នុងស្រុកនិងពលរដ្ឋបាននិយាយ។ កាលពីថ្ងៃទី២៦ខែឧសភាអ្នកភូមិនៅ Kinn បានរត់ចាកចេញពីភូមិខណៈដែលទាហានបានចូលមកដល់និងចាប់ផ្តើមបាញ់ទៅលើអាកាស អ្នកស្រុកម្នាក់បាននិយាយដោយសុំមិនបញ្ចេញឈ្មោះ។ “ព្រឹកបន្ទាប់មក យើងបានឃើញផ្សែងហុយចេញពីភូមិរបស់យើងនៅពេលដែលពួកគេបានចាកចេញ”។

“ផ្ទះជាង២,០០០ខ្នងត្រូវបានដុតបំផ្លាញ ផ្ទះរបស់ខ្ញុំត្រូវបានដុតឆេះខ្ទេចទាំងស្រុង ដែលបន្សល់នៅតែកម្រាលជាន់ក្រោមដែលចាក់ស៊ីម៉ង់តែប៉ុណ្ណោះ”។ រូបភាពដែលឃើញតាមដ្រូនដែលចាប់យកដោយកាសែត AFP បានបង្ហាញឲ្យឃើញនូវផ្សែងដែលហុយទៅលើមេឃចេញពីភូមិដែលមានចម្ងាយ៨គ.ម.រហូតដល់ទន្លេ Chindwin។ អ្នកយកព័ត៌មាន AFP ដែលបានចូលទៅយកព័ត៌មានបានបញ្ជាក់ថារូបភាពវីឌីអូមិនបានបង្ហាញតាមអនឡាញកាលពីសប្តាហ័មុនទេ ប៉ុន្តែអាចបញ្ជាក់បានថាជារបាយការណ៍ឯករាជ្យនៅក្នុងតំបន់។

“ទាហានបានវាយឆ្មក់និងបំផ្លាញគេហដ្ឋានរបស់យើង“ អ្នកភូមិ Ke Taung ប្រាប់ឈ្មោះថា Ay tin ដោយមិនហ៊ានប្រាប់ឈ្មោះពេញរបស់គាត់។ “ពួកគេក៏បានដុតបំផ្លាញម៉ាស៊ីនកាណូតរបស់យើងដែលយើងបានប្រើប្រាស់សំរាប់ការដឹកជញ្ជូននិងដឹកទំនិញ ម្ហូបអាហារសំរាប់ភូមិយើង រួមទាំងកាណូតរបស់ខ្ញុំ”។ "ជីវិតរបស់ខ្ញុំខ្ទេចខ្ទីរអស់ហើយ ខណៈដែលខ្ញុំបានបាត់បង់ផ្ទះសម្បែង ហើយខ្ញុំក៏គ្មាននៅសេសសល់អ្វីឡើយសំរាប់ការរស់នៅ”។ នៅក្នុងសុន្ទរកថាកាលពីថ្ងៃអង្គារ៍ មេដឹកនាំយោធាផ្តាច់ការ មីង អូងលាំង បាននិយាយថា “ការខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយនូវអ្នករងរបួសដែលអាចធ្វើទៅបានក្នុងការប្រយុទ្ធតបតទៅនឹងសកម្មភាពភេវរករ”៕


ថ្ងៃសៅរ៍, 04 ខែមិថុនា 2022 16:00  គុន ច័ន្ទរដ្ឋា