BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនប្រឹងទប់ទល់ខណៈដែលរុស្សីប្រឹងវាយសន្ធាប់ទីក្រុងភាគខាងកើតពេលដែលសង្រ្គាមឈានដល់ថ្ងៃទី១០០

ថ្ងៃសៅរ៍, 04 ខែមិថុនា 2022 09:20  គុន ច័ន្ទរដ្ឋា

photo_2022-06-04_09-12-42

CNA,Sievierodonetsk-

កាលពីថ្ងៃសុក្រអ៊ុយក្រែនបាននិយាយថា ខ្លួនបានវាយកាន់កាប់យកមកវិញនូវទឹកដីមួយចំនួនធំនៅក្នុងការប្រយុទ្ធដ៏ស្វិតស្វាញ នៅ Sievierodonetsk និងបានធ្វើឲ្យការប៉ុនប៉ងរបស់កងទ័ពរុស្សីក្នុងការរុលមកមុខពីទីក្រុងឧស្សាហកម្មដែលខ្ទេចខ្ទាំនៅភាគខាងកើតនៅចំពេល១០០ថ្ងៃនៃការឈ្លានពានរបស់រុស្សី។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា កងទ័ពរបស់លោកដែលបានហាត់ហ្វឹកហ្វឺននៅអឺរ៉ុបក្នុងការប្រតិបត្តិនូវប្រព័ន្ធកាំជ្រួចទំនើបដែលបានអះអាងដោយសហរដ្ឋអាមេរិកនិងអង់គ្លេស ដែលទីក្រុង Kyiv សង្ឃឹមថានឹងអាចប្រែក្លាយសមរភូមិទៅតាមការពេញចិត្តរបស់ពួកគេ។

សង្រ្គាមមួយដែលប្រទេសលោកខាងលិចជឿថារុស្សីមានផែនការនឹងយកឈ្នះក្នុងរយៈពេលតែប៉ុន្មានម៉ោងបានឆាបឆេះបន្តច្រើនជាង៣ខែ ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើនពាន់នាក់និងធ្វើឲ្យមានការរអាក់រអួលដល់សេដ្ឋកិច្ចពិភពលោក។ ទីក្រុងមូស្គូត្រូវបានរុញច្រានឲ្យថយចេញពីទីក្រុង Kyiv ហើយបានរៀបចំការវាយលុកជាថ្មីទៅលើភាគខាងកើតអ៊ុយក្រែនវិញ។ ក្នុងការច្រានចោលនូវការរិះគន់របស់លោកខាងលិចដែលថាសង្រ្គាម បានធ្វើតម្លៃម្ហូបអាហារក្នុងពិភពលោកឡើងថ្លៃហើយប៉ះពាល់ទៅដល់ប្រទេសដែលក្រីក្រ លោកប្រធានាធិបតីរុស្សី Vladimir Putin បានប្រកែកថាទីក្រុងមូស្គូជាអ្នកដែលរារាំងកំពង់ផែអ៊ុយក្រែនមិនឲ្យដឹកចេញនូវគ្រាប់ធុញ្ញជាតិ៊។

photo_2022-06-04_09-12-56

កាសែត Reuters ដែលបានទៅដល់ Sievierodonetsk កាលពីថ្ងៃព្រហស្បត៍និងអាចធ្វើការពិនិត្យមើលថា អ៊ុយក្រែននៅតែកាន់កាប់ផ្នែកខ្លះនៃទីក្រុង។ គេឃើញកងទ័ពរុលឆ្ពោះទៅកាន់កន្លែងដែលមានផ្សែងខ្មៅខ្មួលខ្មាញ់ យ៉ាងលឿននៅលើដងផ្លូវដែលពោរពេញទៅដោយយានយន្តដែលឆេះនិងត្រូវបានបំផ្លាញ។ ទាហានម្នាក់ដែលអង្គុយលើរថយន្តផ្នែកខាងក្រោយ មុខរបស់គាត់ពោរពេញទៅដោយឈាមដោយសារការរងរបួស។ នៅកន្លែងមួយទៀតនៅក្នុងទីក្រុង កងទ័ពអ៊ុយក្រែនរួមទាំងកងទ័ពស្ម័គ្រចិត្តបរទេស បានដាក់អាវុធចុះពីលើរថយន្ត។

“យើងនឹងរុញច្រានកងទ័ពរុស្សីឲ្យត្រឡប់ថយក្រោយវិញ” "វាត្រូវការពេលវេលាប្រហែលជា១ថ្ងៃ ១ខែ ឬក៏១ឆ្នាំ វានឹងមិនមានរឿងអ្វីនោះទេ។យើងជាអ្នកដែលនៅខាងផ្នែកដ៏ត្រឹមត្រូវនៃប្រវត្តិសាស្ត្រ" Zurab Kalaidze ជនជាតិ Georgia ដែលបាននិយាយថាគេមានអាយុ២២ឆ្នាំ។ កាលពីថ្ងៃសុក្រ ប្រធានតំបន់​​ Luhansk របស់អ៊ុយក្រែន Serhiy Gaidai បានប្រាប់ទូរទស្សន៍ជាតិថា កងទ័ពអ៊ុយក្រែនបានចូលកាន់កាប់ឡើងវិញប្រហែលជា២០%នៃទឹកដី ដែលគេបានបាត់បង់ទៅរុស្សីនៅក្នុងក្រុង Sievierodonetsk៕

photo_2022-06-04_09-12-52

photo_2022-06-04_09-13-00

photo_2022-06-04_09-13-03

 


ថ្ងៃសៅរ៍, 04 ខែមិថុនា 2022 09:20  គុន ច័ន្ទរដ្ឋា