ភ្នំពេញ៖ ជនសង្ស័យ ចំនួន១៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ចំនួន៩ករណី នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ និងដកហូតបានសារធាតុញៀនមួយចំនួន។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃនេះថា ក្នុងចំណោមជនសង្ស័យទាំង១៨នាក់ រួមមាន ៖ ជួញដូរ ៣ករណី ឃាត់ខ្លួន ៨នាក់,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ខ្លួន៣នាក់ និងប្រើប្រាស់ ៤ករណី ឃាត់ខ្លួន ៧នាក់ ។
ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងសរុប រួមមាន៖ មេតំហ្វេតាមីន(Ice) ចំនួន ៥,៦៩ក្រាម និង៤កញ្ចប់តូចផងដែរ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អង្គភាពពាក់ព័ន្ធឱ្យធ្វើការរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង៕