BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកការទូតសហរដ្ឋអាមេរិក ជប៉ុននិងកូរ៉េខាងត្បូង បានជួបប្រជុំគ្នាលើភាពតានតឹងនៃនុយគ្លេអ៊ែរកូរ៉េខាងជើង

ថ្ងៃសុក្រ, 03 ខែមិថុនា 2022 15:49  គុន ច័ន្ទរដ្ឋា

download (8)

មន្ត្រីមកពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងជប៉ុន បានជួបគ្នានៅទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រ ជជែកគ្នាអំពីកូរ៉េខាងជើង ចំពេលដែលមានសញ្ញាថា រដ្ឋដែលឯកោនេះកំពុងតែរៀបចំធ្វើការសាកល្បងនូវនុយគ្លេអ៊ែរជាលើកទី១ ចាប់តាំងពីឆ្នាំ២០១៧។ តំណាងពិសេសរបស់សហរដ្ឋអាមេរិក Sung Kim បានជួបជាមួយនឹងសមភាគីជប៉ុននិងកូរ៉េខាងត្បូង Funabashi Takehiro និង KimGunn បន្ទាប់ពីមានការគណនាមួយរបស់សហរដ្ឋអាមេរិកថា កូរ៉េខាងជើង បានរៀបចំសាកល្បងនៅ Punggye-ri ដែលជាកន្លែងដែលគេនឹងធ្វើការសាកល្បងអាវុធនុយគ្លេអ៊ែរជាលើកទី៧របស់គេ។

“យើងបានកំពុងរៀបចំរឿងទាំងអស់ទុកជាមុន នៅក្នុងកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ន ជាមួយសម្ព័ន្ធមិត្តជប៉ុននិងកូរ៉េខាងត្បូងរបស់យើង” Kim បាននិយាយនៅក្នុងការបើកអង្គប្រជុំ ដោយនិយាយយោងទៅរកកូរ៉េខាងត្បូងដោយចាប់ផ្តើមនិយាយពីឈ្មោះជាផ្លូវការរបស់ប្រទេសនេះ សាធារណរដ្ឋកូរ៉េ។ ក្នុងឆ្នាំនេះកូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចបាលីស្ទីកជាច្រើនរួមបញ្ចូលទាំង ១គ្រាប់ដែលគេគិតថាជា មីស៊ីលបាលីស្ទីកអន្តរទ្វីបដែលមានចម្ងាយឆ្ងាយ ដែលគេចាត់ទុកថាជា ការរំលោភច្បាប់នៃទណ្ឌកម្មរបស់អ.ស.ប.។ យើងចង់បញ្ជាក់ឲ្យបានច្បាស់ថា សកម្មភាពរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េវាខុសច្បាប់និងបង្កឲ្យមានអស្ថិរភាព និងមានផលវិបាកដែលសហគមន៍អន្តរជាតិមិនអាចទទួលយកបាន។

f-nknukes-a-20181104

បេសកជននុយគ្លេអ៊ែររបស់កូរ៉ខាងត្បូងដែលទើបនឹងតែងតាំងថ្មី Kim Gunn បាននិយាយថាការបាញ់ដ៏ឥតឈប់ឈរនៃនុយគ្លេអ៊ែររបស់កូរ៉េខាងជើង “វានឹងបញ្ចប់ទៅវិញដោយការពង្រឹងនូវការទប់ទល់របស់យើង”។ "ផ្លូវដែលទីក្រុងព្យុងយ៉ាងកំពុងតែប្រតិបត្តិនៅក្នុងពេលនេះ វាមានទិសដៅតែ១ដែលមិនអាចប្រកែកបានគឺដើម្បីកាត់បន្ថយនូវសន្តិសុខសំរាប់កូរ៉េខាងជើងខ្លួនឯង” អ្នកការទូតកូរ៉េខាងត្បូងបាននិយាយ។ កាលពីសប្តាហ៍មុនសហរដ្ឋអាមេរិកបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើកូរ៉េខាងជើង ក្នុងការដែលបាញ់កំជ្រួចបាលីស្ទីក ប៉ុន្តែរុស្ស៊ីនិងចិនវេតូ ដែលជាសាធារណៈវាបានបំបែកសម្លេងរបស់ក្រុមប្រឹក្សារអ.ស.ប.ជាលើកទី១ចាប់តាំងការបាញ់សាកល្បងរបស់កូរ៉េខាងជើងចាប់តាំងពី២០០៦។

c766865e639b189129b45a7450d380ba

បេសកជនជប៉ុន Funakoshi បានបញ្ជាក់ពីសេចក្តីត្រូវការសំរាប់ការសម្របសម្រួលមួយ ដោយប្តេជ្ញាចិត្តថានឹងពង្រីកនូវការរំខាននិងទប់ទល់រួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការណ៍ទាំង៣ភាគី។ មន្ត្រីបាននិយាយថា ទ្វារសំរាប់ការចរចារបានបើកចំហរនិងបានបញ្ចេញនូវកង្វល់អំពី កូវីដ-19 នៅក្នុងប្រទេសកូរ៉េខាងជើង។ ថ្មីៗនេះអនុរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក Wendy Sherman បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនភ្ជាប់ជំនួយមនុស្សធម៌សំរាប់កូរ៉េខាងជើង ខណៈដែលកំពុងតែប្រយុទ្ធនឹងកូវីដ-19 ទៅនឹងបញ្ហានុយគ្លេអ៊ែរនោះទេ៕


ថ្ងៃសុក្រ, 03 ខែមិថុនា 2022 15:49  គុន ច័ន្ទរដ្ឋា