BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការច្រានចោលនូវកិច្ចព្រមព្រៀងជាមួយចិនបង្ហាញថា ប៉ាស៊ីហ្វិកនឹងមិនត្រូវឲ្យគេប្រើប្រាស់ជាកូនអុកភូមិសាស្ត្រនយោបាយទេ

ថ្ងៃព្រហស្បតិ៍, 02 ខែមិថុនា 2022 10:59  គុន ច័ន្ទរដ្ឋា

2022-06-02 10.57.29 (1) (1)

TheGuardian-

រដ្ឋមន្ត្រីក្រសួងការបរទេសចិនជិតបញ្ចប់នូវការធ្វើទស្សនកិច្ចរត់ប្រណាំងដើម្បីអូសទាញបណ្តាប្រទេសកោះតូចៗទាំង៨នៃរដ្ឋប៉ាស៊ីហ្វីកហើយ។ មុនថ្ងៃសៅរ៍នេះលោកបានទៅធ្វើទស្សនកិច្ចនៅលើកោះ Solomon, Fiji,  Kiribati, Samoa, Tonga, Vanuatu, Papua New Guinea និងTimor-Leste ។ ខណៈដែល Wang បានដាក់ចេញមកនូវកិច្ចព្រមព្រៀងការអភិវឌ្ឍន៍និងសេដ្ឋកិច្ចទ្វេរភាគី លោកនឹងមិនបានវិលត្រឡប់ទៅកាន់ប្រទេសចិនវិញជាមួយនឹងរង្វាន់ដ៏ធំនោះទេ-កិច្ចព្រមព្រៀងសន្តិសុខដ៏ទូលំទូលាយមួយ ដែលត្រូវបានគេមើលឃើញថាជាការដែលធ្វើឲ្យមានរូបរាងឡើងវិញនៃទិដ្ឋភាពនយោបាយក្នុងតំបន់ប៉ាស៊ីហ្វិក- ដែលបណ្តាប្រទេសទាំង១០នៃរដ្ឋប៉ាស៊ីហ្វិក បានប្រកែកក្នុងការចុះហត្ថលេខាតាមការប្រជុំតាមវីឌីអូកាលពីថ្ងៃច័ន្ទ។

មេដឹកនាំប៉ាស៊ីហ្វីកដែលបានគិតទុកជាមុនដោយប្រុងប្រយ័ត្ននូវសំណើររបស់របស់ចិននៅក្នុងប៉ាស៊ីហ្វិកបានសម្រេចជាឯកច្ឆ័នក្នុងការទាត់ចោលនូវសំណើររបស់ចិន ។ ច្បាស់ណាស់ ចិនបានប៉ាន់ស្មានខុសនូវចម្លើយជារួមរបស់រដ្ឋប៉ាស៊ីហ្វីកទៅនឹងកិច្ចព្រមព្រៀងដែលស្វែងរកដើម្បីធានាថានឹងមិនមានការរាំងស្ទះក្នុងការចុះហត្ថលេខានោះទេ។ អ្នកសង្កេតការណ៍ខ្លះបានភ្ជាប់រឿងនេះទៅនឹងអន្តរាគមន៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីថ្មី Penny Wong នៅក្នុង Fiji ក្រោយពេលដែល Wang បានឈប់សំចត។

ចិនបាននិយាយដោយបន្ទោសទៅលើមនុស្សមួយចំនួននៅក្នុងប្រទេសខ្លះ ដែលស្ថិតនៅក្រោមសម្ពាធនៃការគំរាមកំហែងពីសហរដ្ឋអាមេរិកនិងអតីតអ្នកដាក់អាណានិគម ហើយមានអ្នកបកស្រាយជាច្រើនបាននិយាយថា វាជាជាគោលបំណងនៃប្រធានរដ្ឋសហព័ន្ធនៃ Micronesia ដែលបានព្រមានថាមេដឹកនាំនៃប្រទេសក្នុងប៉ាស៊ីហ្វិកដ៏ទៃទៀតនឹងអាចបាត់បង់នូវអធិបតេយ្យភាពនិងស្ថិរភាពនៅក្នុងតំបន់បើសិនជាពួកគេចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែការបដិសេធនូវកិច្ចព្រមព្រៀងនេះដោយមេដឹកនាំប៉ាស៊ីហ្វិក វាប្រាកដជាបង្ហាញនូវភាពច្បាស់លាស់ក្នុងការមិនចង់ឲ្យគេប្រើប្រាស់ជាកូនអុកនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ហើយវាជាសារមួយដ៏ខ្លាំងក្លាចំពោះតួសម្តែងដ៏ទៃទៀតដែលត្រូវតែមានទំនាក់ទំនងជាមួយពួកគេដោយក្តីគោរព។

លោកនាយករដ្ឋមន្ត្រី Fiji , Frank Bainimaraina ហាក់ដូចជាមានការវិលវល់ត្រង់ចំណុចនេះ បានសំដែងនូវការថ្លែងអំណរគុណចំពោះទស្សនកិច្ចរបស់លោក Wang និងអ្នកស្រី Wong កាលពីសប្តាហ៍មុន ខណៈដែលមានអ្នកខ្លះ បានជំរុញឲ្យទាំងចិននិងអូស្ត្រាលីងាកទៅដោះស្រាយពីវិបត្តិបំរែបំរួលអាកាសធាតុវិញទៅ។ ចំណុចនៃភូមិសាស្ត្រនយោបាយវាបានទទួលនូវពិន្ទុតិចជាងចំពោះការដែលយើងបណ្តោយសហគមន៍ទាំងនោះរអិលធ្លាក់ទៅក្នុងទឹកសមុទ្រដោយសារតែការឡើងនៃកំពស់នៃសមុទ្រ។ លោកនិយាយ វាប្រាកដណាស់ ចិននឹងមិនបញ្ឈប់នូវត្ថុបំណងនេះទេហើយតំបន់គូរតែរំពឹងគិតពីរលកការទូតជាលើកទី២ពីទីក្រុងប៉េកាំង។


ថ្ងៃព្រហស្បតិ៍, 02 ខែមិថុនា 2022 10:59  គុន ច័ន្ទរដ្ឋា