BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា បញ្ជាក់ពីលទ្ឋផលការធ្វើតេស្តករណីសង្ស័យជំងឺអុតស្វា

ថ្ងៃព្រហស្បតិ៍, 02 ខែមិថុនា 2022 09:55  លាង ឡា

2022-06-02 09.47.56

ភ្នំពេញ៖ មកទល់ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជា ពុំទាន់កើតមានករណីជំងឺ អុតស្វា នៅឡើយទេ ប៉ុន្តែអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់។នេះបើតាមការឱ្យដឹងពីនាយកដ្ឋានប្រយុទ្ឋនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។

នាយកដ្ឋានប្រយុទ្ឋនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យដឹងថា នាពេលថ្មីៗនេះ ក្រសួងរកឃើញករណីសង្ស័យជំងឺ អុតស្វា ចំនួន ៦ករណី ប៉ុន្តែក្រោយធ្វើតេស្តមន្ទីរពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រ បានបញ្ជាក់ថា អវិជ្ជមានមេរោគជំងឺ អុតស្វា ទាំងអស់ មានន័យថា  រហូតមកដល់ពេលនេះ គ្មានជំងឺនេះ ក្នុងប្រទេសកម្ពុជាទេ។

យ៉ាងណាក៏ដោយ នាយកដ្ឋានប្រយុទ្ឋនឹងជំងឺឆ្លង បានលើកឡើងថា ក្នុងករណីសង្ស័យជំងឺ ដូចជា៖ មានកន្ទួល ឬពងបែក លើដៃ បាតដៃ ជើង បាតជើង ឬលើមុខ និងមានរោគសញ្ញាមួយ ឬច្រើនដូចជាគ្រុនក្តៅលើស ៣៨.៥ អង្សាសេ ឈឺសាច់ដុំ ឡើងកូនកណ្តុរ ឈឺក្បាល និងឈឺខ្នង សូមពិគ្រោះជំងឺនៅមន្ទីរពេទ្យជិតបំផុត ឬទូរស័ព្ទទៅលេខ ១១៥ ។

នាពេលថ្មីៗនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានដាក់វិធានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាព អ្នកដំណើរចូលមកកម្ពុជា និងបានណែនាំដល់អ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានជំងឺរាតត្បាត ឱ្យចេះការពារខ្លួន និងជៀសវាង ការប៉ះពាល់ជាមួយសត្វដែលមានជំងឺ (សត្វស្លាប់ ឬនៅរស់) ដែលអាចមានផ្ទុកនៅវីរុស អុតស្វា (Morkeypox)  ដូចជាពពួកកកេរ ( សត្វប្រភេទបែបដូចកង់ហ្កូរូ និងថនិកសត្វ ) ហើយគួរចៀសវាងការបរិភោគសាច់សត្វព្រៃ។

សូមរម្លឹកថា ការផ្ទុះឡើងជាបន្តបន្ទាប់នូវជំងឺ អុតស្វា ត្រូវបានបញ្ជាក់កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅចក្រភព អង់គ្លេស ដោយចាប់ផ្តើមលើអ្នកដំណើរអង់គ្លេសម្នាក់ ដែលបានធ្វើដំណើរទៅប្រទេស នីហ្សេរីយ៉ា ដែលមានកើតនូវជំងឺនេះ៕

2022-06-02 09.48.02

2022-06-02 09.48.07


 


ថ្ងៃព្រហស្បតិ៍, 02 ខែមិថុនា 2022 09:55  លាង ឡា