BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីពង្រីកការកាត់ផ្តាច់ឧស្ម័នទៅអឺរ៉ុប និងបញ្ឈប់កិច្ចសន្យាជាមួយហូឡង់ ដាណឺម៉ាកនិងអាល្លឺម៉ង់

ថ្ងៃពុធ, 01 ខែមិថុនា 2022 14:21  គុន ច័ន្ទរដ្ឋា

HK2N6Q4BPVIFLHYO4WGLRDOSTM

រុស្ស៊ីពង្រីកការកាត់ផ្តាច់ឧស្ម័នទៅកាន់អឺរ៉ុបកាលពីថ្ងៃអង្គារ៍ ដែល Gazprom និយាយថានឹងបិទនូវការផ្គត់ផ្គង់ទៅកាន់ប្រទេសអមិត្តជាច្រើន ដែលបានបដិសេធទទួលយកនូវគំរោង ក្នុងការទូទាត់សាច់ប្រាក់ជារូប។ ទង្វើររបស់ក្រុមហ៊ុនយក្សឧស្ម័នរុស្ស៊ីគឺជា ការឆ្លើយតបជាចុងក្រោយចំពោះទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច ដែលបានដាក់មកលើទីក្រុងមូស្គូ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបង្កើតឲ្យមានសមរភូមិសេដ្ឋកិច្ចជាមួយទីក្រុង Brussels និងបានតម្លើងថ្លៃឧស្ម័ននៅអឺរ៉ុប។

Gasprom បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងទៅកាន់ក្រុមហ៊ុនឧស្ម័នហូឡង់ GasTerra ។ ក្រោយមកទៀតបាននិយាយថាគេក៏បានបញ្ឈប់ផងដែរនៅថ្ងៃទី១ ខែមិថុនា នូវការបង្ហូរឧស្ម័នទៅកាន់ក្រុមហ៊ុនដាណឺម៉ាក Orsted និង Shell សំរាប់កិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គងថាមពល និងឧស្ម័នទៅកាន់អាល្លឺម៉ង់ បន្ទាប់ពីប្រទេសទាំង២ខកខានមិនបានទូទាត់ប្រាក់ជាលុយរូប។ ការប្រកាសនេះកើតឡើង បន្ទាប់ពីកិច្ចព្រមព្រៀងដោយមេដឹកនាំសហគមន៍អឺរ៉ុប ដែលនឹងកាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ីចំនួន៩០% នៅចុងឆ្នាំនេះ។

106923982-1628519127086-gettyimages-1234589549-ts10c349

Gas Terra ដែលបានទីញនិងធ្វើពាណិជ្ជកម្មឧស្ម័នក្នុងនាមរដ្ឋាភិបាលហូឡង់ បាននិយាយថា ខ្លួនបានចុះកិច្ចសន្យានៅកន្លែងផ្សេងចំនួន២ពាន់លានម៉ែត្រគូប នៃឧស្ម័នដែលខ្លួនរំពឹងថានឹងបានទទួលពី Gazprom ក្នុងខែតុលា។ “រឿងនេះយើងមិនទាន់មើលឃើញថា វាជាការគំរាមកំហែងចំពោះការផ្គត់ផ្គង់នោះទេ” អ្នកនាំពាក្យនៃក្រសួងសេដ្ឋកិច្ច Pieter ten Bruggencate បាននិយាយ។ Orsted ដែលបាននិយាយផងដែរកាលពីថ្ងៃអង្គារ៍ថា វានឺងមិនមានហានិភ័យភ្លាមៗចំពោះការផ្គត់ផ្គង់ ឧស្ម័នទៅកាន់ដាណឺម៉ាកនោះទេ គេនឹងងាកទៅកាន់ទីផ្សារឧស្ម័នសហគមន៍អ៉រ៉ុប ដើម្បីបំពេញនូវចន្លោះនេះ។

G7XGVVKILROKTLH3IHZ4PISZE4

“នៅក្នុងបរិមាណដ៏ច្រើន ឧស្ម័នសំរាប់ដាណឺម៉ាក ត្រូវតែគេទិញវាពីទីផ្សារឧស្ម័នអឺរ៉ុប យើងរំពឹងថារឿងនេះអាចធ្វើទៅបាន” នាយកប្រតិបត្តិនៃក្រុមហ៊ុន Orsted លោក Mads Nipper បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយយ៉ាងខ្លី បន្ទាប់ពីការប្រកាសរបស់ Gasprom ។ ខណៈដែលទីផ្សារដែលគេរំពឹងទុកនៃក្រុមហ៊ុនទាំង២ត្រូវបានកាត់ផ្តាច់ ការអភិវឌ្ឍនេះវានឹងទាមទារឲ្យមានតុល្យភាពនៃតម្រូវការ ដែលមានលក្ខណៈតឹងតែងជាទីបំផុត។ អ្នកវិភាគ ICIS Tom Marzec-Manservant បាននិយាយនៅក្នុង Twitter ៕


ថ្ងៃពុធ, 01 ខែមិថុនា 2022 14:21  គុន ច័ន្ទរដ្ឋា