BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល ប្ដេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិកុមារ និងផ្ដល់កិច្ចការពារ

ថ្ងៃពុធ, 01 ខែមិថុនា 2022 11:20  លាង ឡា

2022-06-01 11.17.05

ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានបន្តប្ដេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិកុមារ និងផ្ដល់កិច្ចការពារយ៉ាងពេញ ទំហឹងនៅគ្រប់ស្ថានភាព។

នៅក្នុងសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញា កុមារទូទៅ កុមារងាយរងគ្រោះ និងកុមាររងគ្រោះ។ តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងនេះហើយក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពងាយរងគ្រោះ និងរងគ្រោះ ព្រោះតែឪពុកម្តាយ ឬអាណាព្យាបាល ធ្វើទេសន្តរប្រវេសន៍ និងបោះបង់ចោលរយៈពេលយូរ និងជាពិសេសក្នុងការរស់នៅក្នុង ស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវការការគាំទ្រ និងអន្តរាគមន៍ជាចាំបាច់ ដោយជំរុញ ការអនុវត្តនូវគោលនយោបាយនិងបទដ្ឋាននានា ដែលផ្តោតលើកិច្ចការពារនិងការគោរពសិទ្ធិមូលដ្ឋានរបស់ កុមារ ក្នុងគោលដៅការពារឧត្តមប្រយោជន៍របស់កុមារ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បន្តថា ទន្ទឹមនឹងនោះ យន្តការអនុវត្តប្រព័ន្ធកិច្ចការពារ កុមារ ត្រូវការជាចាំបាច់នូវធនធានមនុស្ស និងហិរញ្ញវត្ថុ ឱ្យបានគ្រប់គ្រាន់ ដែលអាចពង្រឹង និងពង្រីកសមត្ថភាព ក្នុងការគ្រប់គ្រង និងអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ឱ្យទទួលបានលទ្ធផលតាមការរំពឹងទុក។

សម្ដេចតេជោ បានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការទប់ស្កាត់ អន្តរគមន៍ និងការឆ្លើយតប លើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់សេវាយុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារា និងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត៕

2022-06-01 11.17.12


 


ថ្ងៃពុធ, 01 ខែមិថុនា 2022 11:20  លាង ឡា