មេដឹកនាំសហគមន៍អឺរ៉ុប បានយល់ព្រមកាលពីថ្ងៃច័ន្ទក្នុងការហាមឃាត់ការនាំចូលប្រេងរុស្ស៊ីចូលទៅក្នុងប្លុកនៅដំណាច់ឆ្នាំនេះ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ ដោយសម្រចនៅក្នុងកិច្ចប្រជុំកំពូលដោយផ្អែកទៅលើការជួយអ៊ុយក្រែនជាមួយនឹងកញ្ចប់ថវិការ ដែលបានពន្យារពេលដ៏យូរនៃការគាំទ្រថវិការថ្មី។ ការហាមឃាត់នៃការនាំចូលលើប្រេងរុស្ស៊ីដែលនាំចូលតាមសមុទ្ទ បានអនុញ្ញាតឲ្យមានការលើកលែងជាបណ្តោះអាសន្នក្នុងការនាំចូល ដែលបញ្ជូនតាមរយៈបំពង់បង្ហូរ វាជាទង្វើមួយដែលសំខាន់ដើម្បីនាំឲ្យប្រទេសដែលគ្មានសមុទ្ទ ហុងហ្គារី ស្ថិតនៅក្នុងសេចក្តីសម្រេចមួយ ដែលទាមទារឲ្យមានការឯកភាពគ្នា។
ប្រធានក្រុមប្រឹក្សារសហគមន៍ Charl Michel បាននិយាយថា កិច្ចព្រមព្រៀងបានគ្របដណ្តប់ទៅលើ២ភាគ៣នៃការនាំប្រេងចូលពីរុស្ស៊ី។ Ursula Von der Leyen ប្រធាននៃផ្នែកប្រតិបត្តិនៃសហគមន៍អឺរ៉ុប បាននិយាយថាទង្វើនៃទណ្ឌកម្មនេះនឹង កាត់ផ្តាច់ដោយមានប្រសិទ្ធភាព៩០%នៃការនាំចូលប្រេងពីរុស្ស៊ីទៅកាន់សហគមន៍អឺរ៉ុបនៅដំណាច់ឆ្នាំនេះ។ Michel បាននិយាយថា មេដឹកនាំបានយល់ព្រមផងដែរ នឹងផ្តល់ឲ្យអ៊ុយក្រែនជាមួយនឹងទឹកប្រាក់ចំនួន៩ពាន់លានអឺរ៉ូ ដើម្បីជួយក្នុងការគាំទ្រសេដ្ឋកិច្ច ដែលខ្ទេចខ្ទាំដោយសារសង្រ្គាម។ វានៅមិនទាន់ច្បាស់ថាតើលុយនោះជាជំនួយ ឬកម្ចី។
Mykhailo Ulyanov ដែលជាតំណាងអចិន្ត្រៃយ៍រុស្ស៊ីនៃអង្គការអន្តរជាតិនៅក្នុងទីក្រុង Vienna បានឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់សហគមន៍អឺរ៉ុបនៅលើ Twitter ដោយនិយាយថា “ដូចលោកស្រីបាននិយាយកាលពីម្សិលម៉ិញរុស្ស៊ីនឹងស្វែងរកអ្នកនាំចេញផ្សេងទៀត”។ កញ្ចប់នៃទណ្ឌកម្មថ្មីនឹងរួមបញ្ចូលផងដែរ នូវការបង្កកទ្រព្យសម្បត្តិនិងហាមឃាត់ការធ្វើរដំណើរចំពោះបុគ្គល ខណៈដែលធនាគាររុស្ស៊ីដែលធំជាងគេ Sberbank នឹងត្រូវកាត់ចេញពី SWIFT ដែលជាប្រព័ន្ធពិភពលោកដ៏ធំសំរាប់ការផ្ទេរប្រាក់ ដែលសហគមន៍អឺរ៉ុបកាលពីពេលមុនបានរារាំងធនាគារតូចៗរបស់រុស្ស៊ីក្នុងការធ្វើប្រតិបត្តិការ។
“យើងចង់បញ្ឈប់ម៉ាស៊ីនសង្រ្គាមរុស្ស៊ី” Michel បាននិយាយ ដោយបានសសើរនូវអ្វីដែលលោកហៅថា “វាជាស្នាដៃមួយដែលគួរឲ្យកត់សំគាល់”។ “វាជារឿងមួយសំខាន់ដែលមិនធ្លាប់មានពីមុនមក ដើម្បីបង្ហាញថាយើងមានសមត្ថភាពខ្លាំងដែលយើងអាចធ្វើបានដោយរឹងមាំ ដែលយើងអាចធ្វើវាដោយស្វិតស្វាញ” លោកបន្ថែម។ Michel បាននិយាយថា ទណ្ឌកម្មថ្មី ដែលត្រូវការការគាំទ្រពីសមាជិក២៧ប្រទេស វានឹងស្របច្បាប់ដែលទទួលការគាំទ្រកាលពីថ្ងៃពុធ៕