សហរដ្ឋអាមេរិកមានគំរោងនឹងធ្វើកិច្ចសហប្រតិបត្តិការរវាងឆ្មាំកោះជាតិ និងយោធាតៃវ៉ាន់ ប្រធានាធិបតីតៃវ៉ាន់ Thai zing-Wen បាននិយាយកាលពីថ្ងៃអង្គារ៍ គឺជាការចាក់គ្រឹះនៃចំណងសន្តិសុខនៅចំពោះមុខនៃការគំរាមកំហែងរបស់រដ្ឋាភិបាលតៃវ៉ាន់ពីសំណាក់ប្រទេសចិន។ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់និងផ្គត់ផ្គង់អាវុធ ទោះបីជាមិនមានចំណងការទូតជាផ្លូវការក៏ដោយរបស់តៃវ៉ាន់ ដែលចិនបាននិយាយ។ ចិនបានបង្កើននូវសកម្មភាពយោធានៅជិតកោះតៃវ៉ាន់ ដើម្បីគំរាមកំហែងអធិបតេយ្យភាពដែលខ្លួនបានអះអាង។
យោធាចិនបាននិយាយកាលពីសប្តាហ៍មុនថា នៅពេលថ្មីៗនេះបានធ្វើនូវសមយុទ្ធនៅជុំវិញតៃវ៉ាន់ ដែលជាការព្រមានជាឱឡាឬកប្រឆាំងទៅនឹងការប៉ះទង្គិចជាមួយសហរដ្ឋអាមេរិក។ រឿងនេះបានលេចចេញមកបន្ទាប់ពីលោកប្រធានាធិបតី Joe-Biden បានធ្វើឲ្យចិនខឹងដោយបញ្ចេញនូវសញ្ញាក្នុងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលមានភាពមិនច្បាស់លាស់ទៅលើតៃវ៉ាន់ដោយបាននិយាយថា សហរដ្ឋអាមេរិកនឹងចូលមកពាក់ព័ន្ធក្នុងផ្នែកយោធាបើសិនជាចិនបើកការវាយប្រហារទៅលើតៃវ៉ាន់ មន្ត្រីអាមេរិកបាននិយាយថា មិនមានការផ្លាស់ប្តូរគោលនយោបាយនោះទេ។
ក្នុងការជួបប្រជុំជាមួយនឹងព្រឺទ្ធសភាសហរដ្ឋអាមេរិក Tommy Duckward នៅក្នុងការិយាល័យរបស់លោកស្រីក្នុងទីក្រុងតៃប៉ិ Tsai បានគូសបញ្ជាក់ប្រាប់ Duckward ថាវាជាការផ្គត់ផ្គង់ដ៏សំខាន់មួយចំពោះច្បាប់ក្នុងនាមជាដៃគូររបស់តៃវ៉ាន់ ដែលបានទទួលនូវការគាំទ្រពីគណបក្សទាំង២នៅក្នុងសភាសហរដ្ឋអាមេរិក ទោះបីជាវាមិនទាន់ក្លាយទៅជាច្បាប់ក៏ដោយ។ "ដែលជាលទ្ធផល ក្រសួងការពារជាតិអាមេរិកឥឡូវនេះកំពុងតែមានផែនការយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការណ៍រវាងឆ្មាំកោះជាតិសហរដ្ឋអាមេរិក និងកំលាំងការពារតៃវ៉ាន់" Tsai បាននិយាយដោយមិនធ្វើសេចក្តីលំអិត។
ប្រព័ន្ធផ្ស័ព្វផ្សាយតៃវ៉ាន់កាលពីពេលមុនបានរាយការណ៍ថា តៃវ៉ាន់នឹងក្លាយជាដៃគូរជាមួយនឹងឆ្មាំកោះជាតិនៅកោះហាវ៉ៃសំរាប់កម្មវិធីនេះ។ "យើងកំពុងរង់ចាំឲ្យមានកិច្ចសហប្រតិបត្តិការណ៍យ៉ាងស៊ីជម្រៅ និងជិតស្និទ្ធរវាងតៃវ៉ាន់ និងអាមេរិកទៅលើរឿងសន្តិសុខក្នុងតំបន់" Tsai បានបន្ថែម។ Duckward បាននិយាយថា លោកស្រីបានមកធ្វើទស្សនកិច្ច ដើម្បីបញ្ជាក់សារជាថ្មីឡើងវិញថា ប្រទេសរបស់លោកស្រីនឹងឈរនៅជាមួយតៃវ៉ាន់ និងថានឹងមានការគាំទ្រដ៏មហិមារចំពោះ កោះនេះពីសមាជិកសភាសហរដ្ឋអាមេរិក៕