BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រជាជាតិប៉ាស៊ីហ្វីកបដិសេធកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន

ថ្ងៃអង្គារ, 31 ខែឧសភា 2022 10:20  គុន ច័ន្ទរដ្ឋា

a1e75d4b44d557e2aa04e3441144c5da1c464924 (1) (1)

CNA-Suva

ប្រជាជាតិកោះប៉ាស៊ីហ្វីកទាំងអស់បានបដិសេធការជំរុញកិច្ចព្រមព្រៀងសន្តិសុខតំបន់ដ៏ទូលំទូលាយកាលពីថ្ងៃច័ន្ទចំពេលដែលមានការព្រួយបារម្ភនូវសំណើរដែលបានរៀបចំដើម្បីរុញពួកគេចូលទៅក្នុងវិថីរបស់ប៉េកាំង។ ការជជែកគ្នានៅក្នុងប្រទេស Fiji រវាងរដ្ឋមន្ត្រីក្រសួងការបរទេសចិន Wang yi  និងមេដឹកនាំពីប្រទេសកោះប្រជាជាតិបានបរាជ័យក្នុងការឈានទៅរកកិច្ចព្រមព្រៀងនៅក្នុងការត្រឡប់ក្រោយនៃការទូតជាន់ខ្ពស់សំរាប់ក្រុងប៉េកាំង។ សំណើរនៃកិច្ចព្រមព្រៀងត្រូវបានគេឃើញថាទីក្រុងប៉េកាំងបានហ្វឹកហ្វឺនប៉ូលីសប្រជាជាតិប៉ាស៊ីហ្វីក ដែលបានក្លាយទៅជាសន្តិសុខផ្នែកអាំងទែរណែត ពង្រីកចំណងនយោបាយ អនុវត្តិន៍នូវផែនទីសមុទ្ទដ៏សំខាន់និងបង្កើននូវការចូលទៅកាន់ធនធានធម្មជាតិលើដីនិងទឹក។

ដែលជាការល្បួងចិត្ត ទីក្រុងប៉េកាំងកំពុងផ្តល់នូវលុយរាប់លានដុល្លារដែលជាជំនួយផ្នែកហិរញ្ញវត្ថុ ដែលជាទិដ្ឋភាពនៃការទទួលបានផលប្រយោជន៍ដែលប្រកបទៅដោយសក្តានុពលរវាងចិននិងប្រជាជាតិកោះប៉ាស៊ីហ្វីកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងការចូលទៅកាន់ទីផ្សារដ៏ធំដែលមានប្រជាជន១,៤ពាន់លាននាក់។ នៅពីក្រោយឆាក មេដឹកនាំប៉ាស៊ីហ្វីកបានបញ្ចេញសម្លេងដែលមានកការព្រួយបារម្ភនិងសង្ស័យយ៉ាងខ្លាំងចំពោះការស្នើរផ្តល់នេះ។ នៅក្នុងសារលិខិតថ្មីៗនេះទៅកាន់មេដឹកនាំដែលមានការជិតស្និទ្ន David Panhellenic ប្រធានាធិបតីនៃរដ្ឋសហព័ន្ធ Micronesia បានព្រមានចំពោះការស្នើរផ្តល់នេះវាគ្មានភាពពិតប្រាកដនិងធានានូវឥទ្ធិពលរបស់ចិននៅក្នុងរដ្ឋាភិបាលនិងការត្រួតពនិត្យសេដ្ឋកិច្ចនៃឧស្សាហកម្មសំខាន់ៗ។

សម្លេងដ៏ស្រទន់របស់សាធារណជនជាច្រើនបានផ្ទុះលេចចេញមកបន្ទាប់ពីមានការជជែក នៅពេលដែលមេដឹកនាំបាននិយាយថាពួកគេមិនអាចនឹងយល់ព្រមទៅនឹងសំណើរនៃ "ចក្ខុវិស័យនៃការអភិវឌ្ឍន៍រួម" ដោយសារតែខ្វះការព្រមព្រៀងនៅក្នុងតំបន់។ ជានិច្ចកាល "យើងតែងតែដាក់កុងសង់ស៊ីសជាចំណុចចម្បង"  សហប្រធាន និងជានាយករដ្ឋមន្ត្រី Fiji , Frank Bainmarrama បាននិយាយបន្ទាប់ពីកិច្ចប្រជុំ ដោយបានចង្អុលបង្ហាញថាកិច្ចព្រមព្រៀងដ៏ទូលំទូលាយនឹងត្រូវការមុនពេលដែលត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងតំបន់។

Papua New Guinea , Samoa , និងរដ្ឋសហព័ន្ធ Micronesia ត្រូវបាននិយាយថាស្ថិតនៅក្នុងចំណោមប្រទេសដែលមានការខ្វាយខ្វល់អំពីសំណើរសុំ ជាមួយនឹង Pailau ដែលទទួលស្គាល់ដោយតៃវ៉ាន់ តែមិនត្រូវបានអញ្ជើញឲ្យចូលរួមប្រជុំទេ។ "យើងនឹងធ្វើទំនាក់ទំនងជាមួយនឹងសន្តិសុខផ្ទាល់ខ្លួនរបស់យើងជាមួយចិន វិញប្រសើរជាង" រដ្ឋមន្ត្រីក្រសួងការបរទេស  Papua New Guinea លោក Soroi Eoe បានប្រាប់ AFP  ដោយបានចង្អុលបង្ហាញពីការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងសន្តិសុខតំបន់។


ថ្ងៃអង្គារ, 31 ខែឧសភា 2022 10:20  គុន ច័ន្ទរដ្ឋា