BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចគយ ព្រមានកម្ទេចចោលចំពោះរថយន្តចង្កូតស្ដាំដែលលួចនាំចូល

ថ្ងៃអង្គារ, 31 ខែឧសភា 2022 09:12  លាង ឡា

photo_2022-05-31_09-02-11C

ភ្នំពេញ៖ សាខាគយ និងរដ្ឋាករ បាត់ដំបង បានព្រមានជាថ្មីថានឹងកម្ទេចចោល ឬដោះបំណែកជាគ្រឿងបន្លាស់ចំពោះរថយន្តចង្កូតស្ដាំ ដែលជាប្រភេទហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាន។

យោងតាមសេចក្តីជូនដំណឹងរបស់សាខាគយ និងរដ្ឋាករបាត់ដំបង បានឱ្យដឹងថា សាខាគយនិងរដ្ឋាករខេត្តបាត់ដំបង នៅតែបន្តអនុវត្ត យុទ្ធនាការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ អាករចំនួន១៣%លើរថយន្តចង្កូតស្តាំគ្មានពន្ធ និងអាករនាំចូលទាំងអស់មានស្រាប់ ក្នុងប្រទេសរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

ជាមួយគ្នានេះ សាខាគយ និងរដ្ឋាករខេត្តបាត់ដំបង បានរំឭកដល់ម្ចាស់រថយន្តចង្កូតស្ដាំមានស្រាប់ក្នុងប្រទេសដែលគ្មានពន្ធ និងអាករទាំងអស់ មេត្តារួសរាន់ចូលមកបំពេញកាតព្វកិច្ចពន្ធ អាករ នាំចូលទៅតាម័កាលបរិច្ឆេទដូចបានកំណត់។ 

សាខាគយ និងរដ្ឋាករខេត្តបាត់ដំបង បានលើកឡើងដែរថា នៅពេលផុតឱសានវាទ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ សាខាគយនិងរដ្ឋាករខេត្តបាត់ដំបង នឹងចុះបង្ក្រាបនៅគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រក្នុងខេត្តបាត់ដំបង ចំពោះរថយន្តចង្កូតឆ្វេងគ្មានពន្ធ អាករនាំចូលដែល  បង្ក្រាបបាននឹងតម្រូវឲ្យបង់ពន្ធ និងអាករ រួមទាំងពិន័យតាមបទប្បញ្ញត្តិ ជាធរមាន ។ ដោយឡែក ចំពោះរថយន្តស្ដាំដែលជាប្រភេទហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះបំណែកជាគ្រឿងបន្លាស់ ។

សូមបញ្ជាក់ថា រយៈពេល នៃការអនុញ្ញាតិឲ្យបង់ពន្ធ និងអាករនាំចូលដោយស្ម័គ្រចិត្ត នឹងត្រូវផុតឱសានវាទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕

photo_2022-05-31_09-02-11 (2)X


 


ថ្ងៃអង្គារ, 31 ខែឧសភា 2022 09:12  លាង ឡា