ភ្នំពេញ៖ ជនដៃដល់ដែលបានសម្លាប់ប្រពន្ធដោយកាត់ ក ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនឡើងតុលាការ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា ជនដៃដល់ឈ្មោះ ភួង រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ក្នុងភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាល ស្រាវជ្រាវឃាត់ខ្លួនបាន កាលពីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងខណ្ឌព្រែកព្នៅ បន្ទាប់ពីសម្លាប់ប្រពន្ធ ដោយអារ ក កាត់ក្បាល កាលពីវេលាម៉ោងប្រមាណ៩ និង១០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្នុងបន្ទប់ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ស្ថិតក្នុងភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ លី ស្រីនុច អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកផ្នែកអនាម័យ មានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ករណីនេះ ផ្តើមចេញពីទំនាស់រឿងប្រចណ្ឌ ខណៈការរស់នៅជាប្តីប្រពន្ធ បុរសជាប្តីតែងតែមានទំនាស់គ្នាជាបន្តបន្ទាប់៕