BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តុលាការអេហ្សីបបានកាត់ទោសដាក់ពន្ធនាគារអតីតប្រធានាធិបតីរយៈពេល១៥ឆ្នាំ

ថ្ងៃចន្ទ, 30 ខែឧសភា 2022 09:05  គុន ច័ន្ទរដ្ឋា

photo_2022-05-30_06-06-35 (1)

Aljazeera-

តុលាការអេហ្សីបបានកាត់ទោសអតីតបេក្ខជនប្រធានាធិបតី Abdul Moneim Aboul Fotouh  និងមន្ត្រីសំខាន់ៗ ដែលមកពីគណបក្សខុសច្បាប់ Muslim Brotherhood ឲ្យជាប់ពន្ធនាគារមានរយៈពេលវែងកាលពីថ្ងៃអាទិត្យ ក្នុងការផ្តល់ព័ត៌មានមិនពិត និងរៀបគំរោងផ្តួលរំលំរដ្ឋ ទីភ្នាក់ងារព័ត៌មាន AFP និង Reuters បានរាយការណ៍។ Aboul Fotouh ដែលមានអាយុ ៧០ឆ្នាំ ដែលរងគ្រោះដោយល័ក្ខខណ្ឌវេជ្ជសាស្ត្រជាច្រើន បើយោងទៅតាមគ្រួសាររបស់លោក ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ តុលាការបាននិយាយកាលពីថ្ងៃអាទិត្យ បន្ទាប់ពីធ្វើការឧទ្ធរណ៍រួច។

Mohamed al-Qassas អនុប្រធាននៃគណបក្ស Abou Fatouh ដែលជាគណបក្សដ៏ខ្លាំងនៅក្នុងប្រទេសអេហ្សីប បានត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ។ អ្នកដែលបានទទួលការកាត់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំដែរ គឺអតីតមេដឹកនាំជាន់ខ្ពស់នៃគណបក្ស Muslim Brotherhood, Mahmoud Ezzai ដែលបានជាប់ទោសក្នុងពន្ធនាគារអស់មួយជីវិតដោយសារការចោទប្រកាន់ផ្សេងទៀត។ ក្រុមសិទ្ធិមនុស្សបានរិះគន់ហើយរិះគន់ទៀតចំពោះការកាត់ទោសដ៏ធំនៅអេហ្សីប និងបានអំពាវនាវដល់អាជ្ញាធរដើម្បីឲ្យធានានូវការកាត់ទោសប្រកបដោយយុត្តិធម៌។

ក្រុមអង្គការជាច្រើន រួមមាន Human Rights Watch និង Amnesty International និយាយថាការចាប់ខ្លួននិងការកាត់ទោស ចំពោះ Aboul Fotouh និងបក្សពួករបស់គាត់វាជាផ្នែកមួយនៃការបង្រ្កាបទៅលើអ្នកប្រឆាំងដែលឆ្ពោះទៅរកមិនមែនតែគូរប្រជែងនយោបាយអ៊ីស្លាមនោះទេ ប៉ុន្តែសំដៅទៅរកសកម្មជនអ្នកនិយមប្រជាធិបតេយ្យ អ្នកកាសែត និងអ្នករិះគន់តាមអនឡាញផងដែរ។ Aboul Fotouh គឺជាអតីតមេដឹកនាំជាន់ខ្ពស់នៃគណបក្ស Brotherhood ដែលត្រូវបានបណ្តេញចេញពីតំណែងក្នុងបក្សកាលពីឆ្នាំ២០១១ នៅពេលដែលលោកបានសំរេចចិត្តឈរឈ្នោះចូលរួមការបោះឆ្នោតជាបេក្ខជនប្រធានាធិបតី។

លោកនិងលោក El-Kansas ត្រូវបានឃុំខ្លួននៅក្នុងខែកុម្ភៈឆ្នាំ២០១៨ បន្ទាប់ពីបានបញ្ចេញនូវការរិះគន់យ៉ាងខ្លាំងៗទៅលើរដ្ឋាភិបាល លោកប្រធានាធិបតី Abdul Fattah El-Sissi ។ តុលាការនៅក្នុងទីក្រុង Cairo ក៏បានកាត់ទោស Moaz el-Sharqawi ដាក់ពន្ធនាគារ១០ឆ្នាំផងដែរ ទៅនឹងការចោទប្រកាន់ស្រដៀងគ្នានេះរួមបញ្ចូលទាំងសមាជិកភាពនៅក្នុងក្រុម Muslim Brotherhood ដែលរដ្ឋាភិបាលអេហ្សីបបានចាត់ទុកថា ជាក្រុមភេវរកម្មនៅក្នុងឆ្នាំ២០១៣។


ថ្ងៃចន្ទ, 30 ខែឧសភា 2022 09:05  គុន ច័ន្ទរដ្ឋា