Reuters-
អតីតប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko ត្រូវបានរារាំងមិនឲ្យចាកចេញពីប្រទេសអ៊ុយក្រែនទៅចូលរួមប្រជុំជាមួយនឹងអង្គការ NATO នៅក្នុងប្រទេស Lithuania ភាគីខាងគណបក្សរបស់លោកនៅក្នុងសភាបាននិយាយកាលពីថ្ងៃសៅរ៍។ Poroshenko ដែលត្រូវបានគបញ្ឈប់២ដងនៅ ឯព្រំប្រទល់ចូលទៅកាន់ប្រទេសប៉ូឡូញ ខណៈដែលលោកកំពុងធ្វើដំណើរទៅជួបប្រជុំជាមួយនឹងអង្គាកាសភា NATO ដែលជាអង្គការអន្តរសភា សេចក្តីថ្លែងការណ៍បាននិយាយ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា Poroshenko មិនអាចឆ្លងព្រំប្រទល់ដោយសារមានបញ្ហាបច្ចេកទេសក្នុងការអនុញ្ញាតិឲ្យលោកចាកចេញពីប្រទេស។
" Poroshenko បានទទួលនូវការអនុញ្ញាតិស្របច្បាប់ដើម្បីចាកចេញពីប្រទេសនិងបានរាប់បញ្ចួលទាំង មន្ត្រីគណប្រតិភូនៃសភាអ៊ុយក្រែនសម្រាប់ព្រឹត្តិការណ៍នេះ ភាគីសមាជិកសភាសាមគ្គភាពអឺរ៉ុបបាននិយាយ។ Poroshenko ត្រូវមានការប្រជុំនៃកម្រិតខ្ពស់នៅក្នុងទីក្រុង Vilnius ជាមួយនឹងលោកប្រធានាធិបតី Lithuania, Gitana Nauseda។ លោកក៏មានកាលវិភាគផងដែរដើម្បីចូលរួមនៅក្នុងអង្គប្រជុំនៃគណបក្សប្រជាពលរដ្ឋអឺរ៉ុបនៅក្នុងទីក្រុង Rotterdam " កាសែតបាននិយាយ។
នៅក្នុងខែមករា Poroshenko បានឈ្នះក្តីក្នុងការអនុញ្ញាតិឲ្យលោកនៅតែមានសេរីភាព ខណៈដែលមានការស៊ើបអង្កេតពីបទក្បត់ជាតិក្នុងការស្វែងរកមួយ លោកនិយាយថាវាមានរឿងនយោបាយនៅពីក្រោយដែលវាយប្រហាដែលភ្ជាប់ទៅនឹងសម្ព័ន្ធមិត្តនៃអ្នកដែលបន្តតំណែងពីលោក គឺលោកប្រធានាធិបតី Volodymyr Zelensky។ Poroshenko ត្រូវបានគេកំពុងស៊ើបអង្កេតក្នុងទំនាក់ទំនងទៅនឹងការផ្តល់ហិរញ្ញវត្ថុទៅដល់ក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សីក្នុងភាគខាងកើតក្នុងប្រទេសតាមរយៈការលក់ធ្យូងថ្មខុសច្បាប់ក្នុងឆ្នាំ២០១៤-១៥។
Poroshenko គឺជាប្រធានាធិបតីចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់២០១៩ បានចេញមុខមាត់ជាសាធារណៈជាញឹកញ៉យ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម បង្ហាញមុខនៅក្នុងទូរទស្សន៍អន្តរជាតិដើម្បីផ្តល់កសរធ្វើអត្ថាធិប្បាយ។ គណបក្សសាមគ្គីអឺរ៉ុបរបស់លោក នៅក្នុងសភាអ៊ុយក្រែនជាគណបក្សធំលេខ២ បន្ទាប់ពីលោកប្រធានាធិបតី Zelensky បានឡើងកាន់អំណាច។ បន្ទាប់ពីរុស្សីបានចូលឈ្លានពានសភាអ៊ុយក្រែនបានហាមប្រាមគណបក្សជាច្រើនដែលនិយមរុស្សី និងអនុញ្ញាតិឲ្យគណបក្សដ៏ទៃនៅអាចប្រតិបត្តិការណ៍បាននៅក្រោមអ្វីដែលគេហៅថាការឈប់វាយប្រហារគ្នាខាងផ្នែកនយោបាយ។