CNA-UN
ក្រុមប្រឹក្សារសន្តិសុខនៃ អ.ស.ប.បានខកខានកាលពីថ្ងៃសុក្រ ដើម្បីយល់ព្រមទៅលើសេចក្តីថ្លែងការណ៍មួយដែលមានគោលបំណងដើម្បីរុញរបបយោធាមីយ៉ាន់ម៉ាបោះជំហានទៅរកដំណោះស្រាយសន្តិភាពក្នុងការដែលប្រទេសកំពុងតែមានវិបត្តិ អ្នកការទូតនិយាយ។ ចិននិងអង់គ្លេសដែលបានពង្រាងនូវអត្ថបទបានស្តីបន្ទោសគ្នាទៅវិញទៅមកនៅក្នុងការបរាជ័យនៃការជជែកនាគ្នាអស់រយៈពេល១ថ្ងៃពេញ ដែលបន្ទាប់មកមានការប្រជុំបិទទ្វារក្នុងក្រុមប្រឹក្សារលើបញ្ហាមីយ៉ាន់ម៉ានៅវេលាព្រឹក។
សំរាប់ទីក្រុងឡុងដ៍ បាននិយាយថាចិនបានសួរនាំច្រើនពេកដែលនាំឲ្យមានការឈប់ជជែកគ្នា។ អ្នកនាំពាក្យស្រ្តីរបស់ចិនសំរាប់តំណាងប្រតិភូនៅ UN បានប្រាប់ AFP នៅពេលចប់អង្គប្រជុំថា វាមានការខុសគ្នាតែបន្តិចបន្តួចដើម្បីឈានទៅដល់កិច្ចព្រមព្រៀងដែលអាចចេញជាលទ្ធផលបាន។ អត្ថបទដើមដែលស្នើឡើងថា ក្រុមប្រឹក្សារបង្ហាញនូវការខ្វាយខ្វល់យ៉ាងខ្លាំងទៅលើការជឿនលឿនដែលមានកំរិត ក្នុងការអនុវត្តិន៍នូវផែនការសន្តិភាពទាំង៥ចំណុចក្នុងការបញ្ចប់នូវវិបត្តិ ដែលបានដាក់ចេញជាង១ឆ្នាំកន្លងមកហើយដោយប្រទេសអាស៊ាន។
វាក៏មានការអំពាវនាវផងដែរឲ្យសំរាប់សកម្មភាពដើម្បីអនុវត្តិន៍នូវផែនទីចង្អុលផ្លូវ ចិនបានស្នើរសុំប្រើពាក្យយឺតក្នុងការដែលប្រើពាក្យថាភាពជឿនលឿនមានកំរិត ប្រតិភូចិនបាននិយាយ។ "ការប្រើពាក្យពេជន៍របស់យើងវាជាការពិត ប៉ុន្តែមានន័យបង្រួមចុះបន្តិចហើយវាក៏ជាការខ្មាស់អៀនដែលមិនមានការយល់ព្រម" អ្នកនាំពាក្យបាននិយាយបន្ថែម។ ពាក្យពេជន៍នៅក្នុងអត្ថបទដែលនៅសេសសល់ដែលបានឃើញដោយ AFP បានឆ្លុះបញ្ចាំងនូវការព្រួយបារម្ភរបស់ក្រុមប្រឹក្សារអំពីការបន្តនូវអំពើហឹង្សារនិងការពិបាកនៃមនុស្សធម៌របស់នៅក្នុងប្រទេស។
នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សារ បេសកជនការទូតអាស៊ានសំរាប់មីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់សុចុន ហើយនិងបេសកជនអ.ស.ប. Noeleen Heyzer បានផ្តល់នូវបច្ចុប្បន្នភាពពីស្ថានការណ៍នោះ។ បើយោលទៅតាមអ្នកការទូត Heyzer ដែលបានតែងតាំងកាលពីខែតុលាឆ្នាំ២០២១ ត្រូវបានគេផ្តល់ឲ្យនូវភ្លើងខៀវជាទូទៅដើម្បីធ្វើដំណើរជាលើកទី១ទៅកាន់មីយ៉ាន់ម៉ា ប៉ុន្តែនៅឡើយនៅមិនទាន់បានទទួលនូវការអនុញ្ញាតិក្នុងការស្នាក់នៅនិងអ្នកណាខ្លះដែលអ្នកស្រីត្រូវជួប៕