Moscow-
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Serey Lavrov កាលពីថ្ងៃសុក្របានចោទប្រកាន់បស្ចឹមប្រទេសថាបានប្រកាសសង្រ្គាមពេញទំហឹងនឹងពលរដ្ឋរបស់ខ្លួន និងវប្បធម៌ខណៈដែលទីក្រុងមូស្គូបានរុញច្រានប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងអ៊ុយក្រែន។ "បស្ចឹមប្រទេសបានប្រកាសសង្រ្គាមជាមួយយើង នៅពាសពេញពិភពនៃរុស្សី។ វប្បធម៌នៃការផ្អាករុស្សីនិងអ្វីគ្រប់យ៉ាងដែលជាប់ទាក់ទងជាមួយនឹងប្រទេសរបស់យើងគឺបានឈានដល់ចំណុចដែលមិនសមហេតុសមផលគ្រប់គ្រាន់ហើយ" Lavrov បាននិយាយនៅឯការប្រជុំក្នុងក្រសួង។
លោកបានចោទប្រកាន់ថាលោកខាងលិចបានរារាំងអ្នកនិពន្ធរុស្សី អ្នកនិពន្ធបទភ្លេងនិងមន្ត្រីវប្បធម៌ផ្សេងទៀត។ "វាជាសុវត្តិភាពក្នុងការនិយាយថាក្នុងស្ថានភាពនេះវានឺងនៅជាមួយយើងអស់ពេលដ៏យូរ" លោកបន្ថែម។ យោងទៅតាមលោក Lavrov ,Washington និងផ្កាយរណបរបស់គេ បានស៊ើបការណ៍និងឡោមព័ទ្ធប្រទេសយើង។ លោកនិយាយថាគេបានប្រើប្រាស់នូវឧបករណ៍គ្រប់បែបយ៉ាង ដែលចេញពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគីដើម្បីធ្វើការបំភ្លៃនិងឃោសនានៅក្នុងប្រព័ន្ធផ្សព្វផ្សាយពិភពលោក។
"នៅក្នុងប្រទេសលោកខាងលិចជារៀងរាល់ថ្ងៃការស្អប់ជនជាតិរុស្សីបានក្លាយទៅជារឿងមួយដែលមិនដែលមានពីមុនមកនិងជារឿងដែលយើងសោកស្តាយមែនទែន ហើយដែលកំពុងជំរុញដោយប្រព័ន្ធរដ្ឋាភិបាលនៃប្រទេសជាច្រើន" Lavrov បាននិយាយ។ លោកខាងលិចបានទះកំភ្លៀងរុស្សីជាមួយនឹងការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកបន្ទាប់ពីលោកប្រធានាធិបតីរុស្សី Vladimir Putin បានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភះ។
"យើងត្រូវដឹងថាគេបានបង្ហាញនូវអត្តចរិតពិតប្រាកដនៃបស្ចឺមប្រទេសចំពោះពាក្យស្លោកដ៏ផូរផង់ដែលគេបានលឺឆ្នាំកន្លងមកហើយបន្ទាប់ពីបញ្ចប់សង្រ្គាមត្រជាក់ ការអំពាវនាវសំរាប់តម្លៃនៃមនុស្សជាតិជាសកល សំរាប់ការកសាងជនជាតិអឺរ៉ុបដែលមានលំនៅដ្ឋានរួមពីអាត្លង់ទិកទៅប៉ាស៊ីហ្វីក។ ឥឡូវនេះយើងអាចមើលឃើញពីតម្លៃពិតប្រាកដនៃពាក្យពេជន៍ទាំងអស់នេះ" លោកនិយាយ។ លោកបញ្ជាក់ថារុស្សីនឹងមិនយល់ស្របជាមួយនឹងពាក្យពេជន៍ដែលមិនស្របនឹងទង្វើរនោះទេ។ នៅក្នុងស្ថានភាពនេះវានឹងតម្រូវឲ្យមានការទាមទារនូវការជជែកគ្នាដ៏ពិតប្រាកដមួយដើម្បីដោះស្រាយបញ្ហា៕