រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី Penny Wong បានព្រមាននៅក្នុងទស្សនកិច្ចទៅកាន់ Fiji កាលពីថ្ងៃព្រហស្បតិ៍ថា នឹងមានផលវិបាកនៅក្នុងតំបន់ចំពោះកិច្ចព្រមព្រៀងសន្តិសុខនៃកោះសូឡូម៉ុងជាមួយចិន បន្ទាប់ពីសមភាគីចិនរបស់លោកស្រីបាននិយាយថា ការជ្រៀតជ្រែកនៅក្នុងកិច្ចព្រមព្រៀងនេះនឹងទទួលបរាជ័យ។ អ្នកការទូតជាន់ខ្ពស់នៃប្រទេសទាំង២ កំពុងប្រកួតប្រជែងគ្នាក្នុងការធ្វើទស្សនកិច្ចនៅលើកោះក្នុងមហាសមុទ្ទប៉ាស៊ីហ្វីក។ Wong បាននិយាយប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា លោកស្រីបានធ្វើដំណើរទៅកាន់ Fiji ប៉ុន្មានថ្ងៃបន្ទាប់ពីបានស្បថចូលកាន់តំណែង ដើម្បីបង្ហាញពីអាទិភាពដែលបានផ្តល់ឲ្យនៅក្នុងសមុទ្ទប៉ាស៊ីហ្វិកដោយរដ្ឋាភិបាលអូស្ត្រាលី។
អូស្ត្រាលីគោរពប្រជាជាតិប៉ាស៊ីហ្វីកក្នុងការធ្វើសេចក្តីសំរេចផ្ទាល់ខ្លួនថា តើអ្នកណាជាដៃគូររបស់ខ្លួន ប៉ុន្តែមានការសង្ស័យថា អំពីផលវិបាកនៃកិច្ចព្រមព្រៀងសន្តិសុខនៃកោះសូឡូម៉ុង លោកស្រីបាននិយាយ។ “វាមានផលវិបាកច្រើន យើងគិតថាវាសំខាន់ណាស់ ដែសន្តិសុខក្នុងតំបន់ត្រូវតែសំរេចដោយតំបន់” លោកស្រីនិយាយ។ "ពិភពលោកបានផ្លាស់ប្តូរ វាមានការប្រកួតប្រជែងច្រើនបន្ថែមទៀតលើបញ្ហាយុទ្ធសាស្ត្រ ហើយវាមានការបន្ទុចបង្អាក់ច្រើនទៀត នៃបទដ្ឋានអន្តរជាតិការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន វាជាការចង្អុលបង្ហាញនៃរឿងនេះ។ យើងសង្ឃឹមថា នឹងស្វែងរកមធ្យោបាយរបស់យើងតាមរយៈនោះជាមួយនឹងអ្នក" លោកស្រីបាននិយាយ។
រដ្ឋមន្ត្រីក្រសួងការបរទេសចិន Wan yi បានប្រាប់សន្និសិទ្នសារព័ត៌មាននៅក្នុងទីក្រុង Honduran មួយថ្ងៃមុនថា "ការលាភពណ៌និងវាយប្រហារទៅលើកិច្ចព្រមព្រាងសន្តិសុខ វានឹងបញ្ចប់ទៅដោយគ្មានអ្វីកើតឡើង និងការជ្រៀតជ្រែក និងការធ្វើវិទ្ធង្សនាវានឹងបរាជ័យ"។ Wang និយាយថា កិច្ចព្រមព្រៀងសន្តិសុខមានគោលបំណងនឹងជួយកោះសូឡូម៉ុង ដើម្បីឲ្យមានការរីកចម្រើនក្នុងវិស័យប៉ូលីស និងសមត្ថភាពក្នុងការអនុវត្តិន៍ច្បាប់ និងជួយគាំទ្រកោះសូឡូម៉ុងឲ្យការពារកាន់តែប្រសើរថែមទៀតនូវសន្តិសុខសង្គម និងការពារនូវសុវត្តិភាពរបស់ជនជាតិចិន និងវិទ្យាស្ថាននៅក្នុងកោះសូឡូម៉ុង នេះបើយោងទៅតាមសេចក្តីរាយការណ៍លំអិតរបស់ក្រសួងការបរទេសចិន។
ចិនមិនមានបំណងក្នុងការរៀបចំមូលដ្ឋានយោធាចិននៅទីនោះទេ។ “ការគាំទ្ររបស់ចិនទៅលើកោះក្នុងប៉ាស៊ីហ្វីកគឺ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការណ៍សន្តិសុខ និងធ្វើការរួមគ្នាដើម្បីដោះស្រាយនូវការប្រកួតប្រជែងសន្តិសុខក្នុងតំបន់” លោកនិយាយ។ នៅក្នុងកិច្ចប្រជុំក្នុង Fiji ក្នុងសប្តាហ៍ក្រោយ Wang នឹងស្វែងរកនូវការប្រមូលយកប្រជាជាតិនៃកោះទាំង១០ លើបញ្ហាសន្តិសុខនិងពាណិជ្ជកម្ម ដែលនឹងធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់មានការច្របូកច្របល់៕