BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួននារី២នាក់ លួចបន្លំលុយភ្ញៀវ ជាង១ពាន់ដុល្លារ ពេលចូលម៉ាស្សា

ថ្ងៃសុក្រ, 27 ខែឧសភា 2022 10:52  លាង ឡា

photo_2022-05-27_10-21-14c

កំពង់ស្ពឺ៖ នារីចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ក្រោយពេលរកឃើញថា ពួកគេបានលួចលុយបុរសជាភ្ញៀវម្នាក់ ចំនួនជាង១០០០ដុល្លារ ដែលបានចូលម៉ាស្សា នៅទីតាំងមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការឃាត់ខ្លួននេះ បានធ្វើឡើង នាថ្ងៃទី២៧ ខែឧសភានេះ ដោយយោងតាមបណ្តឹងរបស់ឈ្មោះ អ៊ុ សុខលី ភេទប្រុស អាយុ៣៩ឆ្នាំ និងចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់។

លោកវរសេនីយ៍ទោ ចន សុភិត អធិការ នគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា កាលពីយប់ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២.០០នាទី រំលងអាធ្រាត បុរសឈ្មោះ អ៊ុ សុខលី បានចូលម៉ាស្សាកោសជប់ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ។ គ្រានោះមាននារីម៉ាស្សាម្នាក់ឈ្មោះ កន ដាលីន អាយុ២១ឆ្នាំ បានមកម៉ាស្សាឱ្យគាត់។ ពេលម៉ាស្សារួច ក៏បានយកកាបូបដើម្បីដកលុយឱ្យថ្លៃម៉ាស្សា ស្រាប់តែបាត់លុយអស់ ចំនួន១៤០០ដុល្លារ និងបានសួរនាំ តែពុំមានអ្នកទទួលខុសត្រូវ ទើបបុរសជាជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលពាក្យបណ្តឹងរួច កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួននារីជាម្ចាស់ហាងឈ្មោះ ស្រឿង ម៉េន អាយុ៣៥ឆ្នាំ និងនារីម៉ាស្សាឈ្មោះ កន ដាលីន អាយុ២១ឆ្នាំ មកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចនារីទាំង២នាក់ បានសារភាពថា ខ្លួនពិតជាបានរួមគំនិតគ្នាលួចយកលុយ ១៤០០ដុល្លារ ពីកាបូបរបស់ភ្ញៀវពិតប្រាកដមែន។

ក្រោយទទួលបានចម្លើយសារភាពរួច សម្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ រីឯលុយ ១៤០០ដុល្លារ ត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ៕

photo_2022-05-27_10-21-14 (2)x


 


ថ្ងៃសុក្រ, 27 ខែឧសភា 2022 10:52  លាង ឡា