នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជាម ប៉េអា ដែលជាអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត់ ដែលជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង រួមជាមួយនឹងបេក្ខជនឈរឈ្មោះសម្រាប់ក្រុមប្រឹក្សារបស់គណបក្សប្រជាជនកម្ពុជា បានចុះជួប និងចូលរួមក្នុងពិធីជួបជុំសំណេះសំណាល ជាមួយសមាជិកបក្ស និងអ្នកគាំទ្រ ចំនួនពីរកន្លែងគឺ ទីមួយលោកបានអញ្ជើញចុះទៅក្នុងឃុំរំលេចហើយនិងបន្ទាប់មកលោកបានអញ្ជើញទៅជួបនៅក្នុងឃុំឬស្សីសាញ់ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធិផលដែលសម្រេចបាន ហើយនិងគោលនយោបាយស្តីអំពីការអភិវឌ្ឍ ឃុំសង្កាត់ នៅក្នុងអាណត្តិទី៥។ នៅក្នុងពិធីជួបជុំសំណេះសំណាលនេះ មានប្រជាពលរដ្ធដែលបានអញ្ជើញចូលរួមចំនួន ១០៦០នាក់ ដោយនៅក្នុងនោះ ស្រ្តីមានចំនួន ៧២៥នាក់។