រដ្ឋមន្ត្រីក្រសួងការបរទេស Wang Yi និងក្រុមគណៈប្រតិភូ២០នាក់ ដែលខ្លាំងបានមកដល់កោះសូឡូម៉ុង កាលពីថ្ងៃព្រហស្បតិ៍ក្នុងដំណើរទស្សនៈកិច្ច៨ប្រទេស ដែលលេចចេញមកចំពេលដែលការព្រួយបារម្ភបានកើនឡើងអំពីមហិច្ឆិតាយោធាចិន និងហិរញ្ញវត្ថុនៅក្នុងតំបន់ប៉ាស៊ីហ្វិក។ អូស្ត្រាលីបានប្រញ៉ាប់ប្រញ៉ាល់នឹងប្រឆាំងទប់ទល់ទៅនឹងទង្វើនេះ ដោយបានបញ្ជូនរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ខ្លួន Penny Wong ទៅកាន់ Fiji ដើម្បីបង្ហាញនូវការគាំទ្រចំពោះតំបន់ប៉ាស៊ីហ្វិក។ Wong ទើបតែបានចូលកាន់តំណែងចំនួន៥ថ្ងៃ បន្ទាប់ពីការបោះឆ្នោតនៅក្នុងប្រទេសអូស្ត្រាលី និងទើបតែវិលត្រឡប់មកពីកិច្ចប្រជុំនៅទីក្រុងតូក្យួកាលពីយប់ថ្ងៃពុធ។
“យើងត្រូវតែឆ្លើយតបចំពោះរឿងនេះ ពីព្រោះនេះគឺចិនកំពុងតែស្វែងរកនូវការបង្កើននូវឥទ្ធិពលនៅក្នុងតំបន់នៃពិភពលោកជា កន្លែងដែលជាដៃគូរសន្តិសុខរបស់អូស្ត្រាលីចាប់តាំងពីសង្រ្គាមលោកលើកទី២។” នាយករដ្ឋមន្ត្រីរបស់អូស្ត្រាលី លោក Anthony Albanese បាននិយាយប្រាប់ ABC ទូរទស្សន៍អូស្ត្រាលី។ ទន្ទឹមគ្នានោះដែរ សមាគមន៍ប្រព័ន្ធផ្សព្វផ្សាយសូឡូម៉ុងបានអំពាវនាវសមាជិករបស់ខ្លួន ឲ្យធ្វើពហិការចំពោះសន្និសិទ្នដែលរៀបចំធ្វើឡើងនៅទីក្រុង Honiara ដោយ Wang និងសមភាគីរបស់ខ្លួនពីកោះសូឡូម៉ុង Jeremiah Madeleine ។ រឿងនេះកើតឡើងដោយសារមានការជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវអញ្ជើញឲ្យចូលនៅក្នុងព្រឹត្តិការណ៍នេះ។ ហើយនឹងកាលវិភាគត្រូវបានអនុញ្ញាតឲ្យមានតែមួយសំណួរដែលត្រូវសួរដោយទូរទស្សន៍រដ្ឋចិន CCTV។ "វាជាការអំពាវនាវដ៏ស្វិតស្វាញចំពោះប្រព័ន្ធផ្សព្វផ្សាយ ដោយយោងទៅលើការធ្វើពហិការចំពោះព្រឹត្តិការណ៍ចំពោះអ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍" ប្រធានសមាគមន៍អ្នកកាសែត Georgina Keneally បានសរសេរតប Twitter "ការប្រឆាំងរបស់ពួកយើងគឺដើម្បីរដ្ឋាភិបាលរបស់យើង ឲ្យមើលឃើញការអស់សង្ឃឹមរបស់ពួកយើង ពួកគេបានធើ្វឲ្យយើងបរាជ័យនិងខកខានមិនបានការពារលទ្ធិប្រជាតិតេយ្យ"។
Wang សង្ឃឹមថាប្រទេសមួយចំនួននឹងគាំទ្រជាសាធារណៈនូវកិច្ចព្រមព្រៀង ដែលបានសរសេរទុកជាមុនដែលជាផ្នែកមួយនៃសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី៣០ ខែឧសភា នៅក្នុងប្រទេស Fiji ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសដ៏ទៃទៀត។ នៅក្នុងអម្លុងទស្សនកិច្ច១០ថ្ងៃរបស់លោក Wang ក៏មានផែនការឈប់សំចតនៅ Kiribati, Samoa, Fiji, Tonga, Vanuatu Papua New Guinea និង East Timor ៕