BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

របាយការណ៍៖ ម៉ូតូ ភាគច្រើនបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក

ថ្ងៃព្រហស្បតិ៍, 26 ខែឧសភា 2022 11:17  លាង ឡា

photo_2022-05-26_11-05-15 (2)c

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា ភាគច្រើន នៃបទល្មើសចរាចរណ៍ផ្លូវគោក តែងបង្កឡើងដោយសារអ្នកបញ្ជាម៉ូតូ។

របាយការណ៍ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចបានដាក់គោលដៅសរុប ចំនួន ៩០គោលដៅ ដោយក្នុងនោះមានយានយន្តចូលគោលដៅចំនួន ៨៣៥គ្រឿង ម៉ូតូ ៦៥១គ្រឿង។

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងទៀតថា នៅក្នុងការអនុវត្តច្បាប់នេះ ត្រូវបានរកឃើញមានយានយន្តល្មើសសរុបចំនួន៥៩គ្រឿង រួមមាន ម៉ូតូចំនួន ៤៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

ដោយឡែកក្នុងរយៈពេល២៥ថ្ងៃ (ថ្ងៃទី០១-២៥ខែឧសភា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៨៤.០០១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩.៦៥៧គ្រឿង ម៉ូតូមានចំនួន ៨.៣១៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែលបានវាយតម្លៃថា រយៈពេល២៥ថ្ងៃ នៃខែឧសភានេះ ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ និងទទួលបានការគាំទ្រ ពីអ្នកប្រើប្រាស់ផ្លូវទាំងអស់ និងបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

photo_2022-05-26_11-05-15m


 


ថ្ងៃព្រហស្បតិ៍, 26 ខែឧសភា 2022 11:17  លាង ឡា