BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា ចាប់ផ្តើមប្រុងប្រយ័ត្នលើអ្នកដំណើរចេញចូលអន្តរជាតិ

ថ្ងៃពុធ, 25 ខែឧសភា 2022 10:11  លាង ឡា

photo_2022-05-25_09-59-26c (1)

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការការពារការចម្លងជំងឺអុតស្វា តាមរយៈមន្ត្រីប្រចាំការនៅច្រកចេញ-ចូលអន្តរជាតិ ដើម្បីពិនិត្យមើលឱ្យបានហ្មត់ចត់នូវ អ្នកដំណើរចូលមកកម្ពុជា។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឱ្យដឹងថា មន្រ្តីនឹងពិនិត្យមើលលើអ្នកដំណើរចូលមកកម្ពុជា ដែលមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែក ខាងអាហ្វ្រិក ដែលមានកើតជំងឺអុតស្វាបែបអង់ដេមី (Monkeypox endemic) មានដូចជា ប្រទេសប៉េណាំង (Benin), muis (Cameroon), Aminngannnnm (the Central African Republic). សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្វូ (the Democratic Republic of the Congo), ហ្គាបុង (Gabon), ហ្គាណា ដែលរកឃើញនៅលើសត្វតែប៉ុណ្ណោះ (Ghana identified in animals only), កូដឌីវ័រ(Ivory Coast), លីបេរី (Liberia), នីហ្សេរីយ៉ា (Nigeria), សាធារណរដ្ឋកុងហ្គោ (the Republic of the Congo), សេរ៉ាឡេអូន (Sierra Leone), និងប្រទេសស៊ូដង់ខាងត្បូង (South Sudan)។

photo_2022-05-25_09-59-26 (2)m

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយ ចូលមកកម្ពុជានោះទេ គ្រាន់តែមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជា ប៉ុណ្ណោះ។

លោក ម៉ម ប៊ុនហេង បានណែនាំដល់អ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានជំងឺរាតត្បាត ឱ្យចេះការពារខ្លួន និងជៀសវាង ការប៉ះពាល់ជាមួយសត្វដែលមានជំងឺ (សត្វស្លាប់ ឬនៅរស់)ដែលអាចមានផ្ទុកនៅវីរុសអុតស្វា (Morkeypox)  ដូចជាពពួកកកេរ ( សត្វប្រភេទបែបដូចកង់ហ្កូរូ និងថនិកសត្វ ) ហើយគួរចៀសវាងការបរិភោគសាច់សត្វព្រៃ។

សូមបញ្ជាក់ថា ការផ្ទុះឡើងជាបន្តបន្ទាប់នូវជំងឺ អុតស្វា ត្រូវបានបញ្ជាក់កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅចក្រភព អង់គ្លេស ដោយចាប់ផ្តើមលើអ្នកដំណើរអង់គ្លេសម្នាក់ ដែលបានធ្វើដំណើរទៅប្រទេស នីហ្សេរីយ៉ា ដែលមានកើតនូវជំងឺនេះ។

គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កម្ពុជា ពុំទាន់មានករណីជំងឺអុតស្វា នៅឡើយទេ ប៉ុន្តែក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច៕

photo_2022-05-23_09-15-28m


 


ថ្ងៃពុធ, 25 ខែឧសភា 2022 10:11  លាង ឡា