Kyiv-
កងកំលាំងរុស្សីបានបើកការវាយសម្រុកកាលពីថ្ងៃអង្គារ៍ដើម្បីឡោមព័ទ្ធកងទ័ពអ៊ុយក្រែននៅក្នុងទីក្រុងភ្លោះដែលនៅជាប់និងទន្លេមួយនៅភាគខាងកើតអ៊ុយក្រែន វាជាសមរភូមិមួយដែលអាចសម្រេចនូវជ័យជំនះ ឬក៏បរាជ័យរបស់ទីក្រុងមូស្គូនៅក្នុងយុទ្ធានាការដ៏សំខាន់នៅប៉ែកខាងកើត។ អស់រយៈពេល៣ខែត្រឹមបន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin បានបញ្ជាឲ្យកងកម្លាំងរុស្សីចូលទៅក្នុងអ៊ុយក្រែន អាជ្ញាធរនៅក្នុងទីក្រុងដ៏ធំទី២ Kharkiv បានបើកឡើងវិញនូវស្ថានីយ៍រថភ្លើងក្រោមដី ដែលមានមនុស្សជាច្រើនពាន់នាក់បានជ្រកនៅអស់រយៈពេលជាច្រើនខែនៅក្រោមការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកគ្មានស្រាកស្រាន្ត។
ទង្វើរនេះជាភ័ស្តុតាងនៃជ័យជំនះជាលើកទី២នៅក្នុងសប្តាហ៍ថ្មីនេះ ដែលបានរុញច្រានកងកំលាំងរុស្សីឲ្យចេញផុតពីចម្ងាយនៃការផ្លោងដល់នៃកាំភ្លើងធំមកដល់ក្រុង Kharkiv ដែលគេបានធ្វើដូចពីចែមិនានៅទីក្រុង Kyiv។ ប៉ុន្តែសមរភូមិដែលសំរេចនូវជ័យជំនះនៅក្នុងដំណាក់កាលចុងក្រោយ កំពុងតែមានការប្រទាញប្រទង់គ្នានៅប៉ែកខាងត្បូងជាកន្លែងដែលទីក្រុងមូស្គូបានប៉ុនប៉ងនឹងចាប់យកតំបន់ Donbas នៃខេត្ត២នៅភាគខាងកើត Donetsk និង Luhansk នឹងបានឡោមព័ទ្ធកងកម្លាំងអ៊ុយក្រែននៅសមរភូមិដ៏សំខាន់ភាគខាងកើត។
“ឥឡូវនេះយើងកំពុងធ្វើការសង្កេតនៅក្នុងតំណាក់កាលដ៏សំខាន់ជាងគេនៅក្នុងការឈ្លានពានដ៏មានទ្រង់ទ្រាធំដែលរុស្សីបានរៀបចំប្រឆាំងនឹងប្រទេសយើង” អ្នកនាំពាក្យនៃក្រសួងការពារជាតិអ៊ុយក្រែន Oleksandr Matuzyanyk បានប្រាប់ទូរទស្សន៍។ "ស្ថានភាពនៅលើសមរភូមិមុខមានការពិបាកខ្លាំងមែនទែន ពីព្រោះវាសនានៃប្រទេសនេះប្រហែលជាសំរេចនៅទីនោះហើយក្នុងពេលនេះ"។ ផ្នែកខាងកើតនៃអ៊ុយក្រែននៃសមរភូមិមុខអ៊ុយក្រែនក្នុង Donbas នៃទន្លេ Donets នៅផ្នែកខាងលិច ត្រូវបានក្លាយទៅជាសមរភូមិដែលត្រូវបានរុញច្រានដោយកងទ័ពរុស្សី ពី៣មុខព្រួញដើម្បីឡោមព័ទ្ធពួកគេ។
"សត្រូវបានផ្តោតការខិតខំប្រឹងប្រែងក្នុងការអនុវត្តិន៍ការវាយលុកដើម្បីឡោមព័ទ្ធ Lysychansk និង Sievierodonetsk" អភិបាលខេត្ត Luhansk បាននិយាយ ដែលទីក្រុងទាំង២នេះគីជាទឹកដីចុងក្រោយដែលប្រឹងទប់ទល់ដោយកងទ៍ពអ៊ុយក្រែន។ ទំហំនៃការវាយប្រហារនៅ Sievierodonetsk បានកើនឡើងជាច្រើនដង ជាសាមញ្ញគឺពួកគេបំផ្លាញទីក្រុង លោកបាននិយាយនៅលើកញ្ចក់ទូរទស្សន៍ដោយបានបន្ថែមថា មានមនុស្សប្រហែល១៥,០០០នាក់រស់នៅទីនោះ។