BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចាប់ខ្លួនជនជាតិចិន ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ៣០គីឡូក្រាម

ថ្ងៃពុធ, 25 ខែឧសភា 2022 08:54  លាង ឡា

photo_2022-05-25_08-45-43 (2)c

ភ្នំពេញ៖ ជនជាតិចិន ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវឃាត់ខ្លួន និងរឹបអូសគ្រឿងញៀនជាង ៣០គីឡូក្រាម នៅទីតាំងសំខាន់ៗចំនួន៣កន្លែង។

របាយការណ៍ពីមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ប្រតិបត្តិការស្រាវជ្រាវ រហូតដល់ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ ដោយឈានទៅបង្ក្រាបករណីកែច្នៃ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់។

សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ប្រតិបត្តិការចំណុចទី១បានធ្វើឡើង នៅខុនដូបុរីប៉េងហួត (បឹងស្នោ) បន្ទប់លេខB16-16/B2  ស្ថិតនៅភូមិបឹងឈូក  សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណុចទី២ នៅមុខផ្សារម៉ាតហ័រណង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចំណុចទី៣ នៅបន្ទប់លេខ១៦០៨ នៃសណ្ឋាគារសមុទ្រខៀវ ភូមិ១ ក្រុម១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

ជាលទ្ធផលសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមមានទី១-ឈ្មោះ CHO SHIH JIE អាយុ ៤២ឆ្នាំ ជនជាតិចិន (តៃវ៉ាន់) ២-ឈ្មោះ LI ZHI អាយុ ២៧ឆ្នាំ ជនជាតិចិន និងទី៣-ឈ្មោះ PENG ZHENGCHENG  អាយុ ៣១ឆ្នាំ ជនជាតិចិន។

ជាមួយគ្នានេះដែរ សមត្ថកិច្ចចាប់យកវត្ថុតាងជាច្រើន រួមមាន៖១-ហេរ៉ូអ៊ីន ទម្ងន់ ៣គីឡូ និង ២០៦.៩៧ក្រាម, ២-ម៉្សៅក្រាមពណ៌ផ្កាឈូកខ្ចី (MDMA) ទម្ងន់៤គីឡូ និង៣៣០ក្រាម,៣-មេតំហ្វេតាមីន (ICE)ទម្ងន់៩គីឡូ ២៤៤ក្រាម, ៤- មេតំហ្វេតាមីន (WY) ទម្ងន់៦៤៨ក្រាម, ៥- កេតាមីន (Ketamine) ទម្ងន់៧គីឡូ ៩៩៣ក្រាម,៦- សារធាតុរាវ (Ketamine) ចំនួន ២១៥ ដប ទម្ងន់ ២គីឡូ ១៥០ក្រាម,៧-ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ ២គីឡូ ៨៨២.៨៨ក្រាម,
 
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕

photo_2022-05-25_08-45-43m

photo_2022-05-25_08-45-m

photo_2022-05-25_08-45-43 (3)m

 


 


ថ្ងៃពុធ, 25 ខែឧសភា 2022 08:54  លាង ឡា